ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មេម៉ាយ​ជំពាក់​ធនាគារ ទាល់ច្រក​ផឹកថ្នាំ​បំពុល សម្លា.ប់​ខ្លួន​ចោល​កូន​3​នាក់

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ នគរបាល​ស្រុក​ឆ្លូង​បាន​កំណត់​ថា ការ​ស្លា.ប់​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ពិតជា​ដោយសារ​ថ្នាំ​បំពុល​កណ្តៀរ

ខេត្តក្រចេះ ៖ នគរបាល​ស្រុក​ឆ្លូង​បាន​កំណត់​ថា ការ​ស្លាប់​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ពិតជា​ដោយសារ​ថ្នាំ​បំពុល​កណ្តៀរ ព្រោះ​លើ​រាង​កាយ​សព​ស្ត្រី​រង​គ្រោះ​មិន​មាន​ស្លាកស្នាម​អ្វី​ក្រៅពី​មាន​ថ្នាំ​បំពុល​កណ្តៀរ​មួយ​ស្បោង​ត្រូវ​បានសមត្ថកិច្ច​រក​ឃើញ​នៅ​លើ​ផ្ទះ​នោះ​ទេ ។

នគរបាល​និយាយ​ថា ស្ត្រី​មេម៉ាយ​រូប​នេះ​ឈ្មោះ សន មុំ អាយុ​២៦​ឆ្នាំ មានកូន​ប្រុស​-​ស្រី​៣​នាក់ រស់នៅ​ភូមិ​ព្រែក​ចម្លាក់ ឃុំ​កញ្ជរ ស្រុក​ឆ្លូង បាន​ស្លាប់​ក្រោយ​ពី​សាច់ញាតិ​នាំ​មក​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​ឆ្លូង នា​រសៀល​ថ្ងៃ​ទី​២៤ ធ្នូ តែ​មិន​អាច​ជួយ​សង្គ្រោះ​ជិ​វិត​បាន​ដោយសារ​តែ​អាការ​ពុល​ក្នុង​ខ្លួន​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង ។

ការ​ស្លាប់​របស់​ស្ត្រី​មេម៉ាយ​រូប​នេះ​ត្រូវ​បាន​អ្នក​ភូមិ​លើក​ឡើង​ថា ជា​ការ​លេបថ្នាំ​បំពុល​កណ្តៀរ​សម្លាប់​ខ្លួន ដោយសារ​តែ​ស្ត្រី​រង​គ្រោះ​ពិបាកចិត្ត​រឿង​ជំពាក់​លុយ​ធនាគារ​ច្រើន​ដោះស្រាយ​មិន​ចេញ ។ គេ​មិនដឹង​ថា តើ​ស្ត្រី​រូប​នេះ​ជំពាក់​បំណុល​ធនាគារ​ប៉ុន្មាន​នោះ​ទេ ? ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក ឆុង តូ​រ៉ា​ន អធិការរង​នគរបាល​ស្រុក​ឆ្លូង​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​ក្រោយ​ពី​នាំ​ទៅ​សង្គ្រោះ ហើយ​ការ​ស្លាប់​របស់​ស្ត្រី​រង​គ្រោះ​មិន​មាន​ពាក់ព័ន្ធ​នឹងករណី​អ្វី​ផ្សេង​ឡើយ គឺ​បណ្តាល​មក​ពី​សារធាតុពុល ព្រោះ​នៅ​លើ​ផ្ទះ​របស់​ស្ត្រី​រង​គ្រោះ នគរបាល​បាន​ឆែកឆេរ​ក​ឃើញ​មាន​ថ្នាំ​បំពុល​សត្វ​កណ្តៀរ​មួយ​ស្បោង​ដែល​ស្ត្រី​រង​គ្រោះ​បាន​យក​មក​លេប​សម្លាប់​ខ្លួន​នៅ​លើ​ផ្ទះ ៕