ខេត្ត​ចំនួន​៤នឹង​ចុះ​ត្រជាក់​ខ្លាំង មានពី​១៦​ទៅ​១៨​អង្សា​សេ ចាប់ពី​ថ្ងៃ​២៨​ដល់​៣០​ធ្នូ


រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២៦ ធ្នូ ២០១៦ នេះ​បានអោយ​ដឹង​ថា អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ខ្លាំងមានពី​១៦-១៨​អង្សា​សេ នៅ​ខេត្តមណ្ឌលគិរី រតនគិរី ព្រះ​វិហារ និង​ខេត្តឧត្តរមានជ័យ ចាប់ពី​ថ្ងៃ​ទី​២៨ ដល់ ៣០ ខែធ្នូ ឆ្នាំ​២០១៦ ខាងមុខនេះ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ពន្យល់​ថា មូលហេតុ​ដែល​ខេត្ត​ចំនួន​៤​នៅ​តំបន់​ខ្ពង់រាប​និង​ជួរ​ភ្នំ អាច​នឹង​មាន​សីតុណ្ហភាព​អប្បបរមា​ចុះ​ក្នុង​រង្វង់​១៦-១៨​អង្សា​សេ​ខាងលើ​នេះ ដោយសារ​កម្ពុជា​បាន​និង​កំពុង​ទទួល​រង​ឥ​ទ្ឋិ​ពល​ខ្យល់មូសុង​ឦសាន នៅ​សមុទ្រ​ចិន​ខាងត្បូង​មាន​កើតឡើង​នូវ​សម្ពាធ​ទាប​មួយ​ដែល​វា​នឹង​បង្កើន​ឥ​ទ្ឋិ​ពល​មក​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្នុង​នោះ​ដែរ​អាកាសធាតុ​នឹង​ចុះ​ត្រជាក់​មាននៅ​ខេត្តសៀមរាប បាត់ដំបង និង​ខេត្ត​ប៉ែ​លិ​ន ៖ សីតុណ្ហភាព​អប្បបរមា​អាច​នឹង​ធ្លាក់​ចុះ​មក​នៅ​ក្នុង​រង្វង់​១៨-២០​អង្សា​សេ ។​បណ្តា​រាជធានី និង​ខេត្ត​ដទៃ​ទៀត ៖ មាន​ពី​១៩-២១​អង្សា​សេ ។ រីឯ​តំ​នប់​មាត់សមុទ្រ ៖ សីតុណ្ហភាព​អប្បបរមា​មាន​ពី ២២-២៤​អង្សា​សេ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ