ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សីតុណ្ហភាព​ផែនដី​ក្តៅ​បំផុត​ឆ្នាំ​2016​ឯ​ទឹកកក​មាន​កម្ពស់​ទាប

7 ឆ្នាំ មុន

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បញ្ជាក់​ថា ឆ្នាំ​២០១៦ គឺជា​ឆ្នាំ​មាន​សីតុណ្ហភាព​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​ក្នុង​យុគសម័យ​ថ្មី ខណៈ​ពេល​ទឹកកក​ក្នុង​សមុទ្រ​នៅ​ប៉ូ​ល​ខាងជើង និង​ខាងត្បូង​មាន​កម្ពស់​ទាប​បំផុត​ជា​ប្រវត្តិសាស្ត្រ ។

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បញ្ជាក់​ថា ឆ្នាំ​២០១៦ គឺជា​ឆ្នាំ​មាន​សីតុណ្ហភាព​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​ក្នុង​យុគសម័យ​ថ្មី ខណៈ​ពេល​ទឹកកក​ក្នុង​សមុទ្រ​នៅ​ប៉ូ​ល​ខាងជើង និង​ខាងត្បូង​មាន​កម្ពស់​ទាប​បំផុត​ជា​ប្រវត្តិសាស្ត្រ ។

អ្នក​វិទ្យាសាស្ត្រ​ឱ្យ​ដឹង​ថា ចំហេះ​ពី​កាក​សំណល់​នៅ​លើ​ផែនដី​បង្កើត​ឱ្យ​ក្លាយជា​ចំហាយ​ភាយ​ទៅ​គ្របដណ្តប់​ក្នុង​ស្រទាប់​បរិយាកាស ធ្វើ​ឱ្យ​ផែនដី​មាន​សីតុណ្ហភាព​ខ្ពស់ ។
បាតុភូត​នៃ​អាកាសធាតុ​ក្តៅ​ដែល​កើតឡើង​នៅ​ពាក់កណ្តាល​ដំបូង​នៃ​ឆ្នាំ​២០១៦​នេះ​ធ្វើ​ឱ្យ​ទឹកសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ត្រង់​បរិវេណ​ខ្សែស្រប​មាន​កម្តៅ និង​ធ្វើ​ឱ្យ​កើន​កម្តៅ​កាន់តែ​ខ្ពស់។

របាយការណ៍​របស់​នាយកដ្ឋាន​ដែនសមុទ្រ​និង​ស្រទាប់​បរិយាកាស​ជាតិ​សហរដ្ឋអាមេរិក (NOAA) បញ្ជាក់​ថា នៅ​ខែវិច្ឆិកា ២០១៦ គឺជា​ខែ​ក្តៅ​បំផុត​ស្ថិត​នៅ​លំដាប់​ទី​៥​ចាប់តាំងពី​មានការ​កត់ត្រា​កាលពី​ឆ្នាំ​១៨៨០​មក ប៉ុន្តែ​សីតុណ្ហភាព​មធ្យម​នៃ​១១​ឆ្នាំ​កន្លង​មក​ចាត់​ទុក​ថា​ខ្ពស់​ខុស​ពី​ធម្មតា ដោយ​សីតុណ្ហភាព​នៅ​លើ​ពិភពលោក​ទាំង​នៅ​លើគោក និង​សមុទ្រ ខ្ពស់​ជាង​កម្រិត​មធ្យម​នៃ​សីតុណ្ហភាព​នៅ​សតវត្ស​ទី​២០ ក្នុង​កម្រិត​៥៧,២​អង្សា​រ៉េ​ន​ហៃ ឬ​១៤​អង្សា​សេ ដោយ​ខ្ពស់​ជាង​១,៦៩​អង្សា​ហ្វា​រ៉េ​ន​ហៃ ឬ​០,៩៤​អង្សា​សេ ។

ក្នុង​ឆ្នាំ​២០១៦​នេះ ១១​ខែ​ដំបូង​សីតុណ្ហភាព​ខ្ពស់​បំផុត​គិត​ចាប់តាំងពី​ឆ្នាំ​១៨៨០​មក និង​ច្រើន​ជាង​ឆ្នាំ​២០១៥ ដោយ​មាន​សីតុណ្ហភាព​ឡើង​ខ្ពស់​ជាង​មុន​ក្នុង​ពេល​១១​ខែ​ដូច​គ្នា ប្រហែល​០,១៣​អង្សា​ហ្វា​រ៉េ​ន​ហៃ ។

NOAA បញ្ជាក់​ថា ដោយសារ​កម្តៅ​ឡើង​ខ្ពស់​នៅ​លើ​ផែនដី បាន​តម្រូវ​ឱ្យ​កម្ពស់​ទឹកកក​នៅ​ក្នុង​សមុទ្រ​នៃ​ទ្វីប​អាក​ទិ​ក​ថយ​ចុះ បើ​ប្រៀបធៀប​ក្នុង​ខែវិច្ឆិកា និង​មានការ​កក​រីក​រាលដាល​តិច​ចាប់តាំងពី​មាន​កំណត់​ត្រា​កាលពី​ឆ្នាំ​១៩៧៩ មាន​ត្រឹមតែ​១,៩​លាន​គីឡូម៉ែត្រ​ក្រឡា ទាប​ជាង​កម្រិត​មធ្យម​ក្នុង​អំឡុង​ពី​ឆ្នាំ​១៩៨៩ ដល់​ឆ្នាំ​២០១០ ដូច​ជា​នៅ​ទ្វីបអង់តាកទិក​ដែល​ទឹកកក​ក្នុង​សមុទ្រ​រីកសាយ​ភាយ​តិច​ជា​ប្រវត្តិសាស្ត្រ​កាលពី​ខែវិច្ឆិកា​កន្លង​ទៅ ៕