ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អ្នក​ជ្រាប​ទេ ?

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ជា​កំពូល​មហាអំណាច​មួយ​លើ​ពិភពលោក មហាអំណាច​លោក​សេរី មហាអំណាច​សិទ្ធិ​មនុស្ស មហាអំណាច​សេដ្ឋកិច្ច មហាអំណាច​បរមាណូ ។​ល​។

សហរដ្ឋអាមេរិក​ជា​កំពូល​មហាអំណាច​មួយ​លើ​ពិភពលោក  មហាអំណាច​លោក​សេរី មហាអំណាច​សិទ្ធិ​មនុស្ស មហាអំណាច​សេដ្ឋកិច្ច មហាអំណាច​បរមាណូ ។​ល​។
ជំនួយ​យោធា​ទាំង​សម្ភារ និង​សាច់ឈាម​របស់​សហរដ្ឋអា​មេ​រិ​កមក​លើ​ប្រទេស​តូចតាច ទន់ខ្សោយ ត្រូវ​បាន​ប្រភព​ខ្លះ​ថា​ជា​ការ​ឈ្លានពាន​…​ខ្លះ​ថា​មិនមែន​ឈ្លានពាន​ទេ គឺជា​ដៃគូ​ជួយ​រំដោះ​…​ជួយ​ការពារ​ប្រទេស​…​ពង្រឹង​ដៃគូ​កុំឱ្យ​ធ្លាក់​ក្នុង​មហាអំណាច កុំ​មុ​យ​និ​ស្ត​…​។​ល​។

លើ​ពិភពលោក​យើង​នេះ មាន​មហាអំណាច​(​ល្បង​ធំ​)​តែ​២​ទេ គឺ​មហាអំណាច​លោក​សេរី​…​មហាអំណាច​លោក​កុំ​មុ​យ​និ​ស្ត​…​ឯ​មហាអំណាច​អ​ព្យា​ក្រឹត្យ​មិន​ចូលបក្ស​សម្ព័ន្ធ​…​វា​គ្រាន់តែ​ជា​ស្រមោល​ប៉ុណ្ណោះ​…​គ្មាន​ទេ !!

លោក​អ្នក​ជ្រាប​ទេ​…​តើ​សហរដ្ឋអាមេរិក​ចំណាយ​ជីវិត​ទាហាន​របស់​ខ្លួន​អស់​ប៉ុន្មាន​ក្នុង​សកម្មភាព​ជួយ​ការពារ​សម្ព័ន្ធមិត្ត​របស់​ខ្លួន ?

បានឃើញ​ឯកសារ​…​គួរ​ឱ្យ​ញាក់សាច់​…​គួរ​ឱ្យ​រន្ធត់​និង​ព្រឺព្រួច​ណាស់​…​មេដឹកនាំ​អា​មេ​រិ​កបាន​បញ្ជូន​យុវជន​…​សាច់​ស្រស់ ឈាម​ស្រស់​របស់​ខ្លួន​មក​មរណៈ​រាប់​មឺ​ុ​ន​នាក់​…​របួស​រាប់​សែននាក់​ក្នុង​សង្គ្រាម​…​។

លោក​អ្នក​ជ្រាប​ទេ​…​ចំនួន​ទាហាន​អា​មេ​រិ​ក​ស្លាប់​ក្នុង​សង្គ្រាម​វៀតណាម​ពី​ឆ្នាំ​១៩៥៥​ដល់​ឆ្នាំ​១៩៧៥ មាន​៥៨.២០៩​នាក់​…​របួស​២១១.៥៤៤​នាក់ ។
លោក​អ្នក​ជ្រាប​ទេ​…​ចំនួន​ទាហាន​អា​មេ​រិ​ក​ស្លាប់​នៅ​ប្រទេស​អ៊ី​រ៉ា​ក់​ពី​ឆ្នាំ​២០០៣​ដល់​២០១១ មាន​៤.៤៨៨​នាក់ របួស​៣២.២២២​នាក់ ។
នៅ​ប្រទេស​អា​ហ្វ​ហ្គា​នីស្ថាន​លោក​អ្នក​ជ្រាប​ទេ​…​ពី​ឆ្នាំ​២០០១​ដល់​បច្ចុប្បន្ន​នេះ ចំនួន​ទាហាន​អា​មេ​រិ​ក​ស្លាប់មាន​២.២២៩​នាក់ និង​របួស​១៨.៦៧៥​នាក់ ។
លោក​អ្នក​ជ្រាប​ទេ​…​មរណភាព​គ្រប់​ជាតិ​សាសន៍​ក្នុង​សង្គ្រាមលោក​លើក​ទី​១-​លើក​ទី​២ មិន​នាំ​និយាយ​ទេ​…​និយាយ​តែ​ការ​ស្លាប់​ក្រោយ​សង្គ្រាមលោក​…​។
លោក​អ្នក​ជ្រាប​ទេ​…​ប្រសិនបើ​មាន​សង្គ្រាមលោក​លើក​ទី​៣​មែន​…​ជីវិត​មនុស្ស​លើ​ពិភពលោក​នឹង​វិនាស​អន្តរាយ​…​លើ​ផែនដី​នឹង​ក្លាយជា​ភ្លើង​«​ឆេះកល្ប​»​យ៉ាង​ពិតប្រាកដ​…៕
            អា​ឡេវ