ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីងពាង​ពូជ​ថ្មី​ស្រ​ដៀង​មួក​ក្នុង​រឿង «Harry Potter»

7 ឆ្នាំ មុន

BBC កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នក​វិទ្យាសាស្ដ្រ​មួយ​ក្រុម​ប្រទះ​ឃើញ​ពីងពាង​រូបរាង​ចម្លែក ស្រ​ដៀង «​មួក​វេទមន្ដ​» នៅ​ក្នុង​ខ្សែភាពយន្ដ​រឿង «Harry Potter» ។
ពីងពាង​នោះ​ឈ្មោះ​«Eriovixia Gryffin Dori» មាន​ដងខ្លួន​ប្រវែង

BBC កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នក​វិទ្យាសាស្ដ្រ​មួយ​ក្រុម​ប្រទះ​ឃើញ​ពីងពាង​រូបរាង​ចម្លែក ស្រ​ដៀង «​មួក​វេទមន្ដ​» នៅ​ក្នុង​ខ្សែភាពយន្ដ​រឿង «Harry Potter» ។
ពីងពាង​នោះ​ឈ្មោះ​«Eriovixia Gryffin Dori» មាន​ដងខ្លួន​ប្រវែង​៧​មី​ល្លី​ម៉ែត្រ ហើយ​ឈ្នោះ​របស់​វា​យក​លំនាំ​តាម​ឈ្មោះ​«Godric Gryffindor» តួអង្គ​នៅ​ក្នុង​រឿង Harry Potter ។

លោក​សាស្ដ្រាចារ្យ​Javed Ahmed មនុស្ស​ម្នាក់​ក្នុង​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​ទាំង​៣​នាក់ ដែល​រក​ឃើញ​ឱ្យ​ដឹង​ថា «​យើង​កំពុង​ត្រួតពិនិត្យ​ពីងពាង​ប្រភេទ​នេះ ហើយ​សម្រេចចិត្ដ​ដាក់​ឈ្មោះ​តាម​មួក​ក្នុង​រឿង​Harry Potter» ។

ក្រុម​អ្នក​វិទ្យាសាស្ដ្រ​បញ្ជាក់​នៅ​ក្នុង​ឯកសារ​សត្វវិទ្យា​របស់​ឥណ្ឌា​ថា នោះ​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ចំពោះ​ពីងពាង​នោះ ប៉ុន្ដែ​ប្រភេទ​សត្វ​គ្មាន​ឆ្អឹងខ្នង​ប្រភេទ​នេះ​រមែង​ត្រូវ​គេ​មិន​អើពើ ហើយ​វា​ជា​ប្រភេទ​សត្វ​មាន​ដងខ្លួន​មូល​នៅ​លាក់ខ្លួន​ជាមួយ​ស្លឹកឈើ​ងាប់​ដើម្បី​គេច​ពី​សត្រូវ ។

របាយការណ៍​បញ្ជាក់​ថា ពីងពាង​ប្រភេទ​នោះ​គេច​មិន​ផុត​ពី​ក្រសែភ្នែក​របស់​លោកស្រី​J-K Rowling ជា​អ្នក​រៀបរាង​រឿង​Harry Potter ដោយ​លោកស្រី​បាន​បង្ហាញ​អត្ថបទ​មួយ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​ខ្ញុំ​មាន​កិត្ដិយស​យ៉ាង​ក្រៃ​លែង និង​ត្រេកអរ​ចំពោះ​ការ​ប្រទះ​ឃើញ​សត្វ​ដ៏​វិសេសវិសាល​នេះ​» ។

ការ​រក​ឃើញ​នោះ​បាន​កើតឡើង​ស្រប​ពេល​ខ្សែភាពយន្ដ​រឿង «​សត្វ​ចម្លែក និង​ទីជម្រក​» ស្រ​ដៀង​រឿង Harry Potter ដែល​រៀបរាប់​លើ​រឿងរ៉ាវ​ប្រឈម​នឹង​គ្រោះថ្នាក់ ទើបតែ​ដាក់​បញ្ចាំង​ក្នុង​រោង​ភាពយន្ដ​នា​ពេល​កន្លង​មក ៕