ក្រុមគ្រូពេទ្យនិងបុគ្គលិកមន្ទីរពេទ្យទន្តសាស្ត្ររំចង់បរិច្ចាគឈាមដល់មន្ទីរពេទ្យគន្ធបុប្ផា
រាជធានីភ្នំពេញ៖ ដោយការមានការអំពាវនាវស្វែងរកសប្បុរសជន ពីប្រធានមន្ទីរពេទ្យគន្ធបុប្ផា Dr. Beat Richner និងយល់ឃើញថាការបរិច្ចាគឈាមជួយសង្គ្រោះអ្នក
រាជធានីភ្នំពេញ៖ ដោយការមានការអំពាវនាវស្វែងរកសប្បុរសជន ពីប្រធានមន្ទីរពេទ្យគន្ធបុប្ផា Dr. Beat Richner និងយល់ឃើញថាការបរិច្ចាគឈាមជួយសង្គ្រោះអ្នក
រាជធានីភ្នំពេញ៖ ដោយការមានការអំពាវនាវស្វែងរកសប្បុរសជន ពីប្រធានមន្ទីរពេទ្យគន្ធបុប្ផា Dr. Beat Richner និងយល់ឃើញថាការបរិច្ចាគឈាមជួយសង្គ្រោះអ្នករងរបួស ឬអ្នកជំងឺធ្ងន់ធ្ងរ គឺជាកាយវិការប្រកបដោយមនុស្សធម៌និងគុណធម៌មិនអាចកាត់ថ្លៃបាន នាល្ងាចថ្ងៃទី ២១ ខែធ្នូឆ្នាំ ២០១៦ ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់មន្ទីរពេទ្យទន្តសាស្ត្ររំចង់ចំនួន ២១នាក់ បានស្ម័គ្រចិត្តបរិច្ចាគឈាមដល់មន្ទីរពេទ្យគន្ធបុប្ផាទី៤ រាជធានីភ្នំពេញ។
ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់មន្ទីរពេទ្យទន្តសាស្ត្ររំចង់ សូមអំពាវនាវនិងលើកទឹកចិត្តដល់សាធារណជនទាំងអស់ ចូលរួមក្នុងការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ និងអ្នកជំងឺគ្រប់វ័យដែលត្រូវការឈាមជាចាំបាច់ ។ អស់រយៈពេល២១ឆ្នាំកន្លងមកនេះរំចង់បានពុះពារគ្រប់បែបយ៉ាង ដើម្បីផ្តល់ជូននូវសេវាពេទ្យធ្មេញដែលមានគុណភាពនិងបច្ចេសទេសខ្ពស់ជូនដល់អតិថិជនជាតិ និងអន្តរជាតិ នឹងត្រូវបានទទួលស្គាល់គុណភាពស្តង់ដាអន្តរជាតិ ISO 9001:2008 ប្រកបដោយភាពល្បីល្បាញជាពេទ្យធ្មេញល្អបំផុតនៅក្នុងទីក្រុងភ្នំពេញ ។ ក្នុងឱកាសខួប ២១ឆ្នាំ របស់មន្ទីរពេទ្យទន្តសាស្រ្តរំចង់ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ទ្រង់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជានិច្ចកាលតែងតែស្រលាញ់ គាំទ្រ និងជ្រើសរើសរំចង់ជាពេទ្យធ្មេញប្រចាំគ្រួសារជារៀងរហូត។ យើងខ្ញុំសូមជូនពរដល់អតិថិជននិងប្រជាពលរដ្ឋទាំងអស់លើសកលលោកក្នុងឱកាសឆ្នាំថ្មីនេះ ឲ្យមានសុខភាពល្អ សិរីសួស្តី សុភមង្គល និងរស់នៅប្រកបដោយសុខសន្តិភាពគ្រប់ពេលវេលា៕
ចែករំលែកព័តមាននេះ