«រ៉យទ័រ»កាលពីថ្ងៃទី១៩ ធ្នូ ២០១៦ ផ្សាយថាអង្គការមូលនិធិសត្វព្រៃអន្តរជាតិ (WWF) បង្ហាញរបាយការណ៍រកឃើញសត្វពូជថ្មីចំនួន១៦៣ប្រភេទ ដែលទទួលការបញ្ជាក់តាំងពីឆ្នាំ២០១៤ ដល់ពេលបច្ចុប្បន្ននៅតំបន់ទន្លេមេគង្គ ។ ក្នុងចំនួននោះមានពស់ពូជឥន្ទធនូចម្រុះពណ៌នៅត្រង់ក្បាល, បង្កួយមានរូបរាងដូចនាគ និងតុកកែនៅប្រទេសឡាវ ។ សត្វទាំងនោះកំពុងប្រឈមមុខនឹងការផុតពូជដោយការទន្ទ្រានយកដីធ្លី ។
ទន្លេមេគង្គជាតំបន់នៃការរស់នៅរបស់វត្ថុមានជីវិតជិតផុតពូជបំផុតនៅលើពិភពលោក ដោយសត្វមានជីវិតទាំងនោះកំពុងប្រឈមមុខយ៉ាងខ្លាំងពីការបរបាញ់ ។
ទន្លេមេគង្គមានឈ្មោះថាជាមជ្ឈមណ្ឌលពាណិជ្ជកម្មសត្វព្រៃនិងធញ្ញជាតិខុសច្បាប់ ក្រៅពីនេះក៏មានការអភិវឌ្ឍទន្ទ្រានយកដីធ្លីបង្កើតជាទំនប់ទឹក ឬអណ្តូងរ៉ែគំរាមកំហែងដល់ជម្រករបស់សត្វព្រៃ ។
របាយការណ៍ឆ្នាំ២០១៦ «របស់ WWF» ឱ្យដឹងថា ចំនួនបក្សី ត្រី សត្វ រស់នៅលើគោក និងក្នុងទឹក សត្វចិញ្ចឹមកូនដោយទឹកដោះនិងល្មូននៅទូទាំងពិភពលោក នឹងធ្លាក់ចុះប្រហែល២ភាគ៣ ក្នុងរយៈពេល៥០ឆ្នាំខាងមុខ ៕
ចែករំលែកព័តមាននេះ