គោដំបៅខ្នង ?
កន្លងមកមានអ្នកកាសែតច្រើននាក់មកហើយ…ច្រើនតែជាអ្នកកាសែតដែលគេមិនសូវស្គាល់…កាសែតមិនសូវឃើញបោះពុម្ពផ្សាយ…
កន្លងមកមានអ្នកកាសែតច្រើននាក់មកហើយ…ច្រើនតែជាអ្នកកាសែតដែលគេមិនសូវស្គាល់…កាសែតមិនសូវឃើញបោះពុម្ពផ្សាយ…
កន្លងមកមានអ្នកកាសែតច្រើននាក់មកហើយ…ច្រើនតែជាអ្នកកាសែតដែលគេមិនសូវស្គាល់…កាសែតមិនសូវឃើញបោះពុម្ពផ្សាយ…មានទោសត្រូវឃាត់ខ្លួន…ជាប់ចោទរឿងដាក់កុងត្រូលត្រូតពិនិត្យ…បទល្មើសនានាតាមផ្លូវគោក ផ្លូវទឹក…ជំរិតទារប្រាក់ជាថ្នូរមិនចុះផ្សាយ…។ មានអីផ្សាយ បើកាសែតមានតែឈ្មោះ…។
អ្នកកាសែតខ្លះទៅដាក់កុងត្រូលខ្លួនឯង…ជួនកាលបើករថយន្តដេញចាប់…ដេញស្ទាក់…ដេញថតនូវសកម្មភាពបទល្មើស…ដែលពួកគេយល់ថា…ដឹកជញ្ជូនដោយខុសច្បាប់…ដូចជាដឹកឈើ…ដឹកទំនិញសំពីងសំពោងគេចពន្ធ…ដឹកជ្រូក គោ ក្របី…ដឹកម៉ូតូជជុះគេចពន្ធ ។ល។
មានអ្នកកាសែតខ្លះទៀតមិនទៅដាក់កុងត្រូលខ្លួនឯងទេ…ច្រើនតែចូលរួមជាមួយបណ្តាកុងត្រូលរបស់រដ្ឋ…កុងត្រូលជជុះរបស់មន្ត្រី…ដើរស្របជាមួយមន្ត្រីកុងត្រូល…បើមន្ត្រីកុងត្រូលបានស៊ីចុកបុកទំពា…អ្នកកាសែតនោះក៏មិនអត់ដែរ…គេហុចខ្លះគ្រាន់ទិញប្រេងសាំង បានបាយកញ្ចប់…បានទាំងរូបថត…បានទាំងដំណឹងឬអត់…គឺមានគ្រប់ស្រមោល…។
បើទៅដាក់កុងត្រូលស្ងាត់ៗខ្លួនឯង…មន្ត្រីកុងត្រូលម្ចាស់ទឹកដីមិនសប្បាយចិត្តទេ…ព្រោះគេរត់ការបើកផ្លូវហើយ…ឯងអីក៏ថ្លើមធំម្ល៉េះ ហ៊ានមករំខានម៉ូយអញ…
បើទៅដាក់កុងត្រូលលាយជាមួយមន្ត្រី…ពេលខ្លះក៏គេមិនពេញចិត្តដែរ…ព្រោះអ្នកកាសែតច្រើនតែមាត់ដាច…បានគេឱ្យស៊ីឱ្យចុកបុកទំពាហើយ…មិននៅស្ងៀមទេ…យកមកផ្សាយឱ្យខូចឈ្មោះគេអស់…ព្រោះពេលខ្លះគេស៊ី…ពេលខ្លះគេចាប់យកស្នាដៃ ។
អ្នកកាសែតចាំតែខុស…ចាំតែត្រូវគេជេរប្រមាថ…បើគេស៊ី គេមិនឱ្យនៅក្បែរទេ…គេអត់ហៅ អត់ប្រាប់ឱ្យដឹងទេ…តែបើគេចាប់យកស្នាដៃ គេតែងតែហៅ…ហៅហើយហៅទៀត…ឱ្យទៅចូលរួមដើម្បីថតជួយផ្សាយយកឈ្មោះ យកស្នាដៃ…ហេ ! ហេ !
សម្តេចតេជោស្រែកប៉ុណ្ណេះហើយ…គឺជាសំឡេងរាជសីហ៍…សូមអ្នកកាសែតដាច់ដាប…អ្នកក្រសែតទាំងឡាយ…ប្រយ័ត្នប្រាណឱ្យហើយ…ជាពិសេសនៅព្រំដែនវៀតណាម ស្រុកស្នួល ខេត្តក្រចេះ ។
បើគេធ្លាប់ស្រឡាញ់រាប់អាន…ទោះខុសក៏គេមិនយកទោសពៃរ៍អីដែរ…ក៏គេមិនតាមចងកម្មដែរ…ប៉ុន្តែបើកន្លងមកធ្លាប់ធ្វើឱ្យគេខូចឈ្មោះ…ធ្លាប់វ៉ៃចាន វ៉ៃឆ្នាំងបាយគេ…សូមកុំប្រហែស…បើហ៊ានទៅថត ទៅជិតគេ…សូមប្រយ័ត្នជាប់ចោទ…ព្រោះរឿងវ៉ៃខ្នោះផុយណាស់ ! មានម្ចាស់ទឹក ម្ចាស់ដី…ម្ចាស់ព្រៃឈើខ្លះនោះ…ប្រៀបដូចគោដំបៅខ្នង…។
រីឯអ្នកកាសែតខ្លះទៀត…ប្រៀបដូចក្អែក…ប្រៀបដូចរុយ…សូមផ្តាំទុក បើទីណាមានគោ ក្របីដំបៅខ្នង…មានដង្កូវចោះហើយ…ក្អែករុយទាំងឡាយកុំពូកែហើរហោះទៅទីនោះ…ប្រយ័ត្នគោធាក់ គោវ៉ៃកន្ទុយ…ព្រោះគេមានខ្នោះ…ទុកឱ្យពុកផុយទៅចុះ គ្មានពេទ្យណាព្យាបាលទេ…ទុកឱ្យរលាយទាំងអស់គ្នាទៅហោង…ហេ ! ហេ !
អាឡេវ
ចែករំលែកព័តមាននេះ