ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ព្រឹ​ទ្ធា​ចា​រ្យ​ល្ខោនខោល ​​«ស្វា.ស» ​ឈឺ​ធ្ងន់រហូត​បញ្ជូន​ព្យា​បាល​​នៅ​​ថៃ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោកគ្រូ​យិ​ត សា​រិ​ន​ ដែល​មានឈ្មោះ​ក្រៅ​ថា ​លោកគ្រូ​.ស ​ជា​សិល្បករ​ផ្នែក​ល្ខោនខោល​ ដែល​មាន​វ័យ​ចំណាស់​​ជាងគេ​ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ដែល​​​អំឡុងពេល​នេះ​ត្រូវ​​បាន​បញ្ជូន​​ព្យាបាល​តាំងពី​មន្ទីរពេទ្យ​ក្នុងស្រុក​ រហូត​ដល់​​ប្រទេស​ថៃ​។

រាជធានីភ្នំពេញ ៖ ​លោកគ្រូ​យិ​ត សា​រិ​ន​ ដែល​មានឈ្មោះ​ក្រៅ​ថា ​លោកគ្រូ​.ស ​ជា​សិល្បករ​ផ្នែក​ល្ខោនខោល​ ដែល​មាន​វ័យ​ចំណាស់​​ជាងគេ​ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ដែល​​​អំឡុងពេល​នេះ​ត្រូវ​​បាន​បញ្ជូន​​ព្យាបាល​តាំងពី​មន្ទីរពេទ្យ​ក្នុងស្រុក​ រហូត​ដល់​​ប្រទេស​
ថៃ​ ។

​ដោយ​សារ​តែ​យល់​​ពី​​តម្លៃ​ធនធានមនុស្ស​ និង​ផ្នែក​វប្បធម៌​ជាតិខ្មែរ ​លោកតា​យិ​ត សា​រិ​ន ​បាន​ទទួល​ការ​ជួយ​ខ្នះខ្នែង​​ពី​សប្បុរ​ជន​មួយ​ចំនួន​ជា​បន្តបន្ទាប់​ ដូច​ជាតា​រា​សិល្ប​:​មួយ​ចំនួន​ដែរ ​មាន​លោក​សា​វិ​ន ​ហ្វី​លី​ព​ បាន​ចេញ​មុខ​ប្រកាស​រក​ជំនួយ​ជូន​លោកគ្រូ​ល្ខោនខោល​ ដែល​លោក​បាន​ទទួល​ថវិកា​មួយ​ចំនួន​ពី​សិល្បករ​មាន​ លោក​ខៃ ​ប្រ​សិ​ទ្ធ, សា​រ៉ា​យ ស​ក្ខ​ណា, កញ្ញា​សូរ្យ អេ​ណា និង​តារា​មួយ​ចំនួន​ទៀត​ ។ ​អ្វី​ដែល​រំភើបចិត្ត​ក្រុម​យុវជន​​ព្រះ​សុរិយា​ ដែល​មាន​លោក​យាង វ​ណ្ឌី​ ជា​ប្រធាន​បាន​ចេញ​មុខ​យក​រថយន្ត​ផ្ទាល់ខ្លួន​ ជួយ​ដឹក​ជញ្ជូន​លោកតា​តាំងពី​ភ្នំពេញ​ រហូត​ដល់​ព្រំដែន​ថៃ​ប៉ោង​ប៉ែ​ត​ និង​បន្ត​ដល់​មន្ទីរពេទ្យ​ថៃ​ ដោយ​ក្រុម​យុវជន​ស្រឡាញ់​វប្បធម៌​មួយ​នេះ​ មិន​គិតការ​នឿយហត់​ ខាត​កម្លាំង​អ្វី​ឡើយ​នេះ​ ជា​ទឹកចិត្ត​គំរូ​​មួយ​ សម្រាប់​យុវជន​ដទៃ​ទៀត​ យកចិត្ត​កត់​សម្គាល់​ផង​ដែរ  ។

បន្ទាប់​ពី​ធ្លាក់ខ្លួន​ឈឺ ហើយ​ចំណាយពេល​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុងស្រុក អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ហើយ​អាកា​រៈ​ជំងឺ​ហាក់​នៅ​តែ​មិន​ធូរស្រាល​នោះ ពេល​នេះ​ព្រឹទ្ធាចារ្យ​ល្ខោនខោល លោកតា យិ​ត សា​រិ​ន ហៅ​លោកគ្រូ​.ស ដែល​មាន​វ័យ​៩១​​ឆ្នាំ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​តាម​រថយន្តទៅ​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​ថៃ​ ។

បើ​តាម​ការ​ឱ្យ​​ដឹង​ពី​សំណាក់​តារា​សម្តែង​ប្រុស​ល្បីឈ្មោះ និង​តែងតែ​កៀងគរ​កម្លាំង​មនុស្សធម៌​ជួយ​ដល់​សង្គម លោក​សា​វិ​ន ហ្វី​លី​ព បាន​និយាយ​ថា ពេល​នេះ​ លោក​សាស្ត្រាចារ្យ​ល្ខោនខោល យិ​ត សា​រិ​ន អាយុ​៩១​ឆ្នាំ ហៅ​លោកគ្រូ.ស កំពុង​ធ្វើ​ដំណើរតាម​រថយន្ត​ចេញពី​ភ្នំពេញ ទៅ​ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ ដើម្បី​ព្យាបាល​ជំងឺ​ជា​បន្ទាន់ នា​ជីវិត​ចុង​ក្រោយ​របស់​គាត់ ដោយ​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្តសៀមរាប ។

តារា​សម្តែង​ក្នុង​ភាពយន្ត​លំ​ដាក់​អន្តរជាតិ «JailBreak» ឬ​«​ការពារ​ឧក្រិដ្ឋជន​» លោក​សា​វិ​ន ហ្វី​លី​ព បាន​បញ្ជាក់​ថា «​លោក យៀង វ៉ា​ន់​ឌី ដែល​​ជា​កូនសិស្ស​របស់​​គាត់ ដែល​​កំពុង​ជូន​​ដំណើរ​​លោកតា​បាន​ប្រាប់​មុន​​នេះ​ថា គាត់​នឹង​ត្រូវ​ឈប់​សម្រាក នៅ​ក្នុង​ខេត្ត​សៀមរាប​​សិន ដើម្បី​ទទួល​ថវិកា​ឧ​ប​ត្ថ​មពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន មុន​បន្តដំណើរទៅ​ខេត្ត​សុ​រិ​ន »​។

ជាមួយ​គ្នា​នេះ តារា​ប្រុស​លោកសា​វិ​ន ហ្វី​លី​ព ក៏​បាន​បន្ថែម​ថា «​មូលនិធិ ​សា​វិ​ន​​ ដើម្បី​កុមារ និង​មូលនិធិ​តារា​រះ​ថ្មី របស់​តារា​បង្ហាញ​​ម៉ូត អេ​ន​ណាសូរ្យ នឹង​ប្រគល់​ជូន​ថវិកា ដែល​ប្រមូល​បាន​ពី​សប្បុរសជន​ទាំងអស់ ជូន​គាត់​ពេល​គាត់​ត្រឡប់​មក​ដល់​ភ្នំពេញ​វិញ​!»​។

សូម​​បញ្ជាក់​​ថា កាលពី​ថ្មី​ៗ​នេះ ​ព្រឹទ្ធាចារ្យ​ល្ខោនខោល លោកតាយិ​ត សា​រិ​ន ក៏​បាន​ចេញ​ឃ្លី​ប​វី​ដេ​អូ​មួយ ដើម្បី​ធ្វើការ​អំពាវនាវ
ដ​ង្ហើ​យ​សុំ​ជំនួញពី​សប្បុរសជន មេត្តា​ឧបត្ថម្ភ​ជួយ​ថវិកាក្នុង​ការ​ព្យាបាល​ជំងឺ ខណៈ​ក្រុម​គ្រួសារ​របស់​លោកតា ហាក់​មាន​ជីវភាព​ខ្វះ​ខាង​ខ្លាំង ។

ដោយ​សន្តាន​​ចិត្ត​អាណិតអាសូរ​ចំពោះ​វី​រៈសិល្បករ​ជើង​ចាស់ លោកតា​ព្រឹទ្ធាចារ្យ យិ​ត សា​រិ​ន (​ហៅស ឬ​ស្វា.ស​) ដែល​កំពុង​មាន​ជំងឺ​រលាក​ថ្លើម​ធ្ងន់ធ្ងរ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី ២០ ខែធ្នូ ឆ្នាំ​២០១៦ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទ​ក្រហមកម្ពុជា បាន​ចាត់​ឱ្យ​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំ​យក​ថវិកា​ចំនួន ៥,០០០​ដុល្លារ​អា​មេ​រិ​ក
(​ប្រាំ​​ពាន់​ដុល្លារ​អា​មេ​រិ​ក​) ប្រគល់​ជូន​ផ្ទាល់​ដៃ លោកតា​ព្រឹទ្ធាចារ្យ និង​លោក សា​រិ​ន វឌ្ឍនៈ ជា​កូនប្រុស​បង្កើត នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​សុរិន្ទ ប្រទេស​
ថៃ ​។ សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៨ ​កក្កដា ​កន្លង​ទៅ កាកបាទក្រហមកម្ពុជាបាន​ឧបត្ថម្ភ​ថវិកា៥​លាន​រៀល ជូនលោកតា​ព្រឹទ្ធា​ចារ្យ  យិ​ត សា​រិ​ន ម្តង​រួច​មក​ហើយ​។

លោកតា​ព្រឹទ្ធាចារ្យ យិ​ត សា​រិ​ន (​ហៅស ឬ​ស្វា.ស​) ​អាយុ​៩២​ឆ្នាំ ជា​គ្រូសិល្បៈ​ផ្នែក​ល្ខោនខោល ដែល​បាន​លះបង់​កម្លាំងកាយ​-​ចិត្ត ផ្តល់​ចំណេះដឹង​សិល្បៈ ផ្នែក​ល្ខោនខោល ជូន​ដល់​កុលបុត្រ​កុលធីតា​ខ្មែរ​ជំនាន់​ក្រោយ ​។ បន្ថែម​ពី​នេះ លោកតា​ព្រឹទ្ធាចារ្យ មាន​ឯកទេស​សំដែង​តួ «ស្វា» ធ្លាប់​រាំ​សំដែង​នៅ​ក្នុង​ព្រះ​បរមរាជវាំង នា​សម័យ​សង្គមរាស្ត្រនិយម ក្នុង​រជ្ជកាល​ព្រះ​មហាក្សត្រី​យា​នី ស៊ី​សុវត្ថិ​កុសុមៈ​នារីរ័ត្ន សិរី​វ​ឌ្ឍ​នា ហើយ​ក៏​ជា​អតីត​គ្រូបង្ហាត់​សិល្បៈ​ផ្នែក​ល្ខោនខោល​នៅ​ក្នុង​ព្រះ​បរមរាជវាំង និង​សាលា​មធ្យម​វិចិត្រសិល្បៈ​ទៀត​ផង ។