ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​​អំណោយ​​ផ្តល់ជូន​​​​​ម្តាយ​កុមា​រា​មាន​ជំងឺ​ទឹកនោម​ប្រៃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​២០​ ធ្នូ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង​ បាន​យក​អំណោយ​ទៅជូនស្ត្រី​​​ជា​​ម្តាយ​កុមា​រា​ដែល​​មាន​ជំងឺ​ទឹកនោមប្រៃ ​​កំពុងសំរាក​ព្យា​ល​បាល​នៅ​មន្ទី​ពេទ្យ​គន្ធ​បុប្ផា​ភ្នំពេញ​ ដឹកនាំ​ដោយ​លោក​ហេង សា​រ៉ា រួម​នឹង​

រាជធានី​ភ្នំពេញ​ ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​២០​ ធ្នូ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង​ បាន​យក​អំណោយ​ទៅជូនស្ត្រី​​​ជា​​ម្តាយ​កុមា​រា ​ដែល​​មាន​ជំងឺ​ទឹកនោមប្រៃ ​​កំពុងសំរាក​ព្យា​ល​បាល​នៅ​មន្ទី​ពេទ្យ​គន្ធ​បុប្ផា​ភ្នំពេញ​ ដឹកនាំ​ដោយ​លោក​ហេង សា​រ៉ា រួម​នឹង​លោក​​ឈុ​ន សិរី តំណាង​លោក​ឌី វិជ្ជា​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង និង​លោក​ជំទាវ ហ៊ុន ម៉ា​ណា អគ្គ​នាយិកា​ស្ថានីយ៍​វិទ្យុ និងទូរទស្សន៍​បាយ័ន ​បាន​នាំ​យក​អំណោយ​ជា​គ្រឿង​បរិភោគ និងថវិកា​មួយ​ចំនួន​របស់​លោក​ និង​លោក​
ជំទាវ​ ។

ក្នុង​នោះ​ដែរ ​លោក​ហង្ស វិចិត្រ អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​យុវជន​ស្រុក​ស្វាយ​ជ្រំ និង​លោក​ជំទាវ​ ក៏​បាន​នាំ​ថវិកា​​ផ្ទាល់ខ្លួន និងថវិកា​របស់​សប្បុរសជន​នានា មក​ជូន​ដល់​ដៃ​ប្អូនស្រី​ដែល​ជា​ម្តាយ​កុមា​រាមាន​ជំងឺ​ទឹកនោមប្រៃ ដែល​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​តា​ត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ខេត្តស្វាយរៀង កំពុង​សំរាក​ព្យាបាល​ជំងឺ​នៅ មន្ទី​ពេទ្យ​គន្ធ​បុប្ផា​ភ្នំពេញ និង​ជួប​បញ្ហា​ខ្វះខាត​ក្នុង​ការ​ចំណាយ​ផ្សេង​ៗ​។

​អំណោយ​ទាំងនោះ​​រួមមាន​ អង្ករ​៥០​គីឡូក្រាម ត្រីខ​៤០​កំប៉ុង មី​៤​កេស ទឹកដោះគោឆៅ​២​ឡូ ថវិកា​ផ្ទាល់​របស់​លោក​ឌី វិជ្ជា និង លោក​ជំទាវ ហ៊ុន ម៉ា​ណា ១​លាន​រៀល ថវិកា​ផ្ទាល់​របស់​លោក​ហង្ស វិចិត្រ និងលោក​ជំទាវ ២០​ម៉ឺន​រៀល ថវិកា​របស់​លោក​ហេង សា​រ៉ា​២០​ម៉ឺន​រៀល ថវិកា​របស់​លោក Hem Rithy ១០​ម៉ឺន​រៀល និងថវិកា​របស់​ប្អូនស្រី Nana Panha ១០​ម៉ឺន​រៀល​ផង​ដែរ ។