ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកចុង​ចិត្ត​តិរច្ឆាន​ចាប់​កូនស្រី​ដើម​រំលោ.ភ​រហូត​បាន​សម្រេច

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៦ …

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៦ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ។

ប្រភព​ពី​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ចាន់ ចៅ​នី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​តាម​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា ស្តី​ពី​បទ រំលោភ​សេពសន្ថវៈ លើ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ ដែល​ជា​កូនដើម​​របស់​ខ្លួន​នៅ​ចំណុច​ភូមិ​ស្តៅ​១ ឃុំ​ស្តៅ ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ។

ទោះបីជា​យ៉ាងណា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ​នេះ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​នៅ​មិន​ទាន់​ផ្តល់​ព័ត៌មាន​លម្អិត​ផ្សេង​ៗ​ពាក់ព័ន្ធ​ករណី​នេះ​នៅឡើយ​ទេ ៕