Ibrahimovic៖ខ្ញុំអាចលេងដល់អាយុ50ឆ្នាំឯណោះ
អតីតក្រុមជម្រើសជាតិស៊ុយអែត និងបច្ចុប្បន្នជាខ្សែប្រយុទ្ធលេងឱ្យក្រុមបិសាចក្រហម Man Utd កីឡាករ Zlatan Ibrahimovic ប្រកាសថា ៖ «រូបគេអាចលេងបាល់ទាត់រហូតដល់អាយុ៥០ឆ្នាំឯណោះ» ។

កីឡាករកម្ពស់១,៩៥ម៉ែត្រ វ័យ៣៥ឆ្នាំរូបនេះ បានអះអាងថា អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះចាប់តាំងពីរូបគេចាកចេញពីក្រុមជើងឯកបារាំង Ligue 1 គឺក្រុម Paris SG មកលេងនៅទឹកដីរបស់ Man Utd ។ បន្ទាប់ពីបង្ហាញខ្លួននៅកីឡដ្ឋាន Old Trafford សម្រាប់រដូវកាល ២០១៦-២០១៧ ក្នុងការប្រកួត១៦លើកក្នុងនោះ Ibrahimovic រកគ្រាប់បាល់បាន១១ គ្រាប់ឱ្យក្រុម Man Utd ។ រូបគេរំពឹងថា នឹងត្រៀមចុះកុងត្រាថ្មីបន្ទាប់ពីជិតបញ្ចប់កុងត្រារយៈពេល១ឆ្នាំ និងរកគ្រាប់បាល់បាន២គ្រាប់ក្នុងជំនួបប៉ះជាមួយក្រុម West Brom នៅពហុកីឡដ្ឋាន The Hawthorns កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ ។
Ibrahimovic និយាយថា ៖«ខ្ញុំមានអារម្មណ៍សប្បាយរីករាយទោះបីជាខ្ញុំមានអាយុ៣៥ឆ្នាំក៏ដោយ ពោលគឺសន្ទុះល្បឿន និងកម្លាំងរត់របស់ខ្ញុំនៅតែខ្លាំងដូចអាយុ២០ឆ្នាំអ៊ីចឹង ។ ខ្ញុំគិតថា ខ្ញុំអាចលេងដល់អាយុ៥០ឆ្នាំឯណោះ» ៕
ចែករំលែកព័តមាននេះ