ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ជំរុញ​ផ្នែក​កាស៊ីណូ​ដើម្បី​បង្កើន​ការ​លូតលាស់​នៃ​សេដ្ឋកិច្ច

7 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ សភា​របស់​ជប៉ុន​ត្រូវ​បាន​គិត​ថា នឹង​សម្រេច​ច្បាប់​ថ្មី​មួយ​ក្នុង​ថ្ងៃ​ពុធ​នេះ ដើម្បី​បើកផ្លូវ​ដល់​វិស័យ​ល្បែង​ដែល​អាច​បង្កើត​ប្រាក់​ចំណូល​ច្រើន​ជាង​៣០​ប៊ី​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។

ប្រទេស​ជប៉ុន ៖ សភា​របស់​ជប៉ុន​ត្រូវ​បាន​គិត​ថា នឹង​សម្រេច​ច្បាប់​ថ្មី​មួយ​ក្នុង​ថ្ងៃ​ពុធ​នេះ ដើម្បី​បើកផ្លូវ​ដល់​វិស័យ​ល្បែង​ដែល​អាច​បង្កើត​ប្រាក់​ចំណូល​ច្រើន​ជាង​៣០​ប៊ី​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។

រហូត​មក​ដល់​ពេល​នេះ កាស៊ីណូ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​លេខ​៣​របស់​ពិភពលោក គឺ​ខុសច្បាប់​នៅឡើយ ។

អ្នកវិភាគ​ក្នុង CLSA និយាយ​ថា ៖ «​ក្រុមហ៊ុន​កាស៊ីណូ​ធំ​ៗ​របស់​ពិភពលោក ចាត់​ទុក​ប្រទេស​ជប៉ុន​ជា​ចាន​បាយ​ដ៏​ធំ​មួយ​ព្រោះតែ​ទំហំ​ទីផ្សារ ។ ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា Las Vegas Sands និង MGM Resorts សុទ្ធតែ​ជា​បេក្ខជន​ដ៏​ខ្លាំងក្លា​ដែល​ចង់​ចូល​មក​កាន់​ប្រទេស​ជប៉ុន ប៉ុន្តែ​សហគ្រាស​ក្នុងស្រុក​ក៏​អាច​ដើរតួ​នាទី​សំខាន់​ផង​ដែរ » ។

យ៉ាងណា​ក្តី ការ​ផ្លាស់​ប្តូរ​នេះ​មិន​ត្រូវ​បាន​គាំទ្រ​ទាំងអស់​ឡើយ ។ ការ​គាំទ្រ​ពី​សាធារណៈ គឺ​នៅ​តិចតួច​ណាស់​ក្នុង​ការ​ធ្វើ​ឲ្យ​កាស៊ីណូ​ស្របច្បាប់ ហើយ​មាន​មតិ​ភាគច្រើន​បាន​ព្រមាន​ពី​ការ​ប៉ះពាល់​ដល់​សង្គម​ផង​ដែរ ។

តាម​ការ​ស្ទង់​មតិ​របស់​សារព័ត៌មាន​ក្នុងស្រុក​នៅ​ស​ប្តា​ហ៍​នេះ​ថា មាន​អ្នកចូលរួម​ការ​ស្ទង់​មតិ​៤៤% ប្រឆាំង​នឹង​ច្បាប់​កាស៊ីណូ​ថ្មី​នេះ ហើយ​មាន​តែ​១២%​ប៉ុណ្ណោះ​ដែល​គាំទ្រ ។ ចំណែក​អ្នក​នៅ​សល់ គឺ​មិន​ទាន់​មានការ​សម្រេចចិត្ត ។

រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី Shinzo Abe ចង់​លើកតម្កើង​កាស៊ីណូ​ដើម្បី​ជំរុញ​ដល់​វិស័យ​ទេសចរណ៍ និង​បង្កើន​ការ​លូតលាស់​នៃ​សេដ្ឋកិច្ច ។

វិស័យ​កាស៊ីណូ​ក៏​កំពុង​ងាក​មក​តំបន់​រក​អាស៊ី​ផង​ដែរ ជា​ពិសេស ក្នុង​ម៉ា​កាវ​ប្រទេស​ចិន ។ យ៉ាងណា​ក្តី វា​នឹង​ត្រូវការ​រយៈពេល​ជា​ច្រើន​ឆ្នាំ ទើប​មាន​អ្នកលេង​ល្បែង​ចូល​មក​កាន់​កាស៊ីណូ​ក្នុង​ប្រទេស​ជប៉ុន ៕