ការលក់ត្បូងពេជ្រធ្លាក់ចុះព្រោះតែបញ្ហាក្រដាសប្រាក់ឥណ្ឌា
ប្រទេសឥណ្ឌា ៖ ការធ្វើពាណិជ្ជកម្មត្បូងពេជ្ររបស់សកលលោកកំពុងតែមានការអន់ថយ ហើយអ្នកផ្គត់ផ្គង់ធំៗទូទាំងសកលលោកបានទម្លាក់កំហុសលើបញ្ហាក្រដាសប្រាក់ក្នុងប្រទេសឥណ្ឌា ។

យោងតាមទិន្នន័យពីក្រុមហ៊ុន Anglo American ឲ្យដឹងថា ការលក់ត្បូងពេជ្រមិនទាន់កែច្នៃរបស់ De Beers បានធា្លក់ចុះពី៤៧៦លានដុល្លារ មកត្រឹម៤១៨លានដុល្លារក្នុងខែមុន ។ ការធ្លាក់ចុះមួយផ្នែកធំ គឺមកពីប្រទេសឥណ្ឌាសម្រេចចិត្តថា ឈប់ប្រើប្រាស់ក្រដាសប្រាក់៥០០ និង១.០០០រូពី ដែលជាក្រដាសប្រាក់ធំជាងគេ ។
នាយកប្រតិបត្តិ De Beers លោក Bruce Cleaver បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ « ការធ្វើពាណិជ្ជកម្មត្បូងពេជ្រមិនទាន់កែច្នៃកម្រិតទាប គឺកំពុងជួបប្រទះនឹងភាពអន់ថយ ដោយសារតែកម្មវិធីរូបិយវត្ថុក្នុងប្រទេសឥណ្ឌា » ។
តាមសេចក្តីរាយការណ៍កាលពីសប្តាហ៍មុនរបស់ Bain & Company ឲ្យដឹងថា ឥណ្ឌាជាទីផ្សារត្បូងពេជ្រមួយក្នុងចំណោមទីផ្សារត្បូងពេជ្យដែលលូតលាស់លឿនជាងគេក្នុងពិភពលោក ។ ឥណ្ឌាអាចនឹងយកឈ្នះអឺរ៉ុបនិងជប៉ុន ហើយក្លាយជាទីផ្សារត្បូងពេជ្រធំជាងគេលេខ៣របស់ពិភពលោក ក្នុងឆ្នាំ២០២០ ទៀតផង ។
ប៉ុន្តែប្រទេសនេះក៏ពឹងផ្អែកលើក្រដាសប្រាក់យ៉ាងខ្លាំងផងដែរ ដោយមានការទិញដូរប្រមាណច្រើនជាង៩០% ត្រូវបានធ្វើឡើងដោយប្រើប្រាស់ក្រដាសប្រាក់ ។ វាប្រហែលជាមិនអាចទៅរួចទេសម្រាប់ជនជាតិឥណ្ឌាយកក្រដាសប្រាក់ជាច្រើនសន្លឹកឬដុំមកទិញមាស និងពេជ្រនោះ ។
លើសពីនេះ ការឈប់ប្រើប្រាស់ក្រដាសប្រាក់កាលពីខែមុនបានធ្វើឲ្យក្រដាសប្រាក់ប្រមាណ៨៦%នៃប្រាក់សរុបទូទាំងប្រទេសក្លាយជាក្រដាសសគ្មានតម្លៃ និងធ្វើឲ្យអតិថិជនឥណ្ឌាបង្អាក់ការទិញច្រើន ជាពិសេសវត្ថុមានតម្លៃ ។ រដ្ឋាភិបាលឥណ្ឌានិយាយថា វិធានការនេះធ្វើឡើងសម្រាប់ទប់ទល់នឹងអ្នកគេចពន្ធ និងអ្នកលាងប្រាក់ខ្មៅ ។
យ៉ាងណាក្តី ត្បូងពេជ្រមិនមែនជាវិស័យតែមួយដែលត្រូវបានប៉ះពាល់នោះទេ ។ មានក្រុមហ៊ុនរថយន្តជាច្រើនក្នុងប្រទេសឥណ្ឌា ក៏បានរាយការណ៍ពីការធ្លាក់ចុះនៃការលក់កាលពីខែមុនផងដែរ ៕
ចែករំលែកព័តមាននេះ