ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើង​ប្រាសាទភ្នំក្រោម​អាច​គយគន់​ទេសភាព​យ៉ាង​ប្រណីត​នៅ​ជុំវិញ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ប្រាសាទភ្នំក្រោម ស្ថិត​នៅ​លើ​កំពូលភ្នំ​ក្រោម មាន​ចម្ងាយ​ប្រហែល​១២​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​សៀមរាប ខាងជើង​បឹង​ទន្លេសាប និង​មាន​ចម្ងាយ​ប្រហែល​២២​គីឡូម៉ែត្រ​ពី​ប្រាសាទអង្គរវត្ត ។

ខេត្តសៀមរាប ៖ ប្រាសាទភ្នំក្រោម ស្ថិត​នៅ​លើ​កំពូលភ្នំ​ក្រោម មាន​ចម្ងាយ​ប្រហែល​១២​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​សៀមរាប ខាងជើង​បឹង​ទន្លេសាប និង​មាន​ចម្ងាយ​ប្រហែល​២២​គីឡូម៉ែត្រ​ពី​ប្រាសាទអង្គរវត្ត ។

ប្រាសាទ​ន​ភ្នំ​ក្រោម​កសាង​ឡើង​ក្នុង​រាជ្យ​ព្រះបាទ​យ​សោ​វរ្ម័ន​ទី​១ (៨៨៩-៩១០​គ្រឹ​ស្ត​សករាជ​) ចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០ ក្នុង​រជ្ជកាល​ដំណាលគ្នា​នឹង​ប្រាសាទ​ភ្នំ​បាខែង និង​ប្រាសាទភ្នំបូក ដើម្បី​គោរព​ដល់​ព្រហ្មញ្ញសាសនា ឧទ្ទិស​ដល់​អាទិទេព​ទាំង​បី (​ត្រី​ម៌ូ​តិ​) គឺ​ប៉ម​កណ្តាល​ឧទ្ទិស​ដល់​ព្រះ​ឥសូរ ប៉ម​ខាងត្បូង​ឧទ្ទិស​ដល់​ព្រះព្រហ្ម និង​ប៉ម​ខាងជើង​ឧទ្ទិស​ដល់​ព្រះ​នារាយណ៍​។

ប៉ម​បី​ទន្ទឹម​គ្នា​នៃ​ប្រាសាទ​នេះ សាងសង់​ឡើង​លើ​ខឿន​តែ​មួយ និង​មាន​ទំហំ ខុស​ៗ​គ្នា​គឺ ប៉ម​កណ្តាល​រាង​ការេ​មាន​ទំហំ​៩,៤០​ម៉ែត្រ​គុណ​នឹង​៩,៤០​ម៉ែត្រ និង​កម្ពស់​១០​ម៉ែត្រ។ ឯ​ប៉ម​ខាងជើង​និង​ខាងត្បូង​ប្លង់​រាង​ការេ​ដែរ ដែល​មាន​ទំហំ​៧,៥០​ម៉ែត្រ​គុណ​នឹង​៧.៥០​ម៉ែត្រ​។ បច្ចុប្បន្ន ប្រាសាទ​ស្ថិត​នៅ​កណ្តាល​ហ៊ុម​ព័ទ្ធ​ដោយ​កំពែង​ថ្មបាយក្រៀម ក្នុង​ទំហំ​ប្រមាណ​៣៤០៨​ម៉ែត្រក្រឡា ។

អ្នកទេសចរ​ដែល​ឡើង​ទៅ​ដល់​ប្រាសាទភ្នំក្រោម អាច​គយគន់​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៃ​ប្រាសាទ រួម​នឹង​ទិដ្ឋភាព​ជុំវិញ​ដូច​ជា បឹង​ទន្លេសាប វាលស្រែ​ដ៏​ធំ​ល្វឹងល្វើយ និង​ទិដ្ឋភាព​ពេល​ថ្ងៃ​រៀប​លិច​យ៉ាង​ស្រស់​ស្អាត​ទៀត​ផង ៕