ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​មេមត់​ល្អ​តែ​សំបក​ក្រៅ តែ​ខាងក្នុង​បែក​ភក់ និង​ក្លិនស្អុយ

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ផ្សារ​មេមត់ មាន​សំរាម​ស្អុយ នៅ​ជុំវិញ​តូប​របស់​អាជីវករ​កាត់ដេរ​សម្លៀក​បំពាក់ លក់​គ្រឿងក្រអូប និង​ឱសថ​បុរាណ ហើយ​ថែម​ទាំង​ងងឹត​ទៀត ដែល​ធ្វើ​ឲ្យ​ការ​លក់ដូរ​មិន​ដាច់​នោះ​ទេ ព្រមទាំង​មាន​គេ​បិទផ្លូវ​ថែម​ទៀត…

ខេត្ត​ត្បូងឃ្មុំ ៖ ផ្សារ​មេមត់ មាន​សំរាម​ស្អុយ នៅ​ជុំវិញ​តូប​របស់​អាជីវករ​កាត់ដេរ​សម្លៀក​បំពាក់ លក់​គ្រឿងក្រអូប និង​ឱសថ​បុរាណ ហើយ​ថែម​ទាំង​ងងឹត​ទៀត ដែល​ធ្វើ​ឲ្យ​ការ​លក់ដូរ​មិន​ដាច់​នោះ​ទេ ព្រមទាំង​មាន​គេ​បិទផ្លូវ​ថែម​ទៀត ។ អ្នក​កាត់ដេរ​សម្លៀក​បំពាក់​ម្នាក់​ឈ្មោះ សុខ នី ភេទ​ស្រី អាយុ​៤០​ឆ្នាំ ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៦​ថា ផ្លូវ​ចូល​ខាងក្នុង​ផ្សារ​មក​កាន់​តូប​កាត់ដេ​របស់​គាត់ បាន​បែក​ភក់​និង​ដក់​ទឹក​ថែម​ទៀត ហើយ​អ្នក​លក់ដូរ​នៅ​ជួរ​មុខ​បាន​យក​ខោអាវ​មក​ដាក់​លក់​បិទផ្លូវ  ដែល​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មិន​មាន​មនុស្ស​មក​ចូល​ក្នុង​ផ្សារ ។

ចំណែក​ម្ចាស់​តូប​ដែល​ដាក់​ខោអាវ​បិទផ្លូវ បាន​លើក​ហេតុ​ផង​ថា   ដាក់​នេះ​គឺ​ដើម្បី​ការពារ​កុំ​ឲ្យ​មនុស្ស​ដើរ  និង​អ្នក​ជិះ​ម៉ូតូ​កាត់​បែក​ភក់ ខ្ទាត​ប្រ​ឡាប់​ខោអាវ​ទើប​ធ្វើ​ដូច្នេះ​។ អ្នក​កាត់ដេរ​ឈ្មោះ សុខ នី ប្រាប់​បន្ត​ថា ដោយ​ឃើញ​សភាព​បែប​នេះ​គាត់​បាន​ប្រាប់​ទៅ​ម្ចាស់​ផ្សារ​មេមេ​ត់​ដែរ បាន​គេ​ឆ្លើយ​តប​មក​ថា ឲ្យ​រង់ចាំ​១​ស​ប្តា​ហ៍​ទៀត​នឹង​ចុះ​មក​ចាក់​បេតុង  ផ្លូវ​ចូល​នេះ​ហើយ​តែមក​ដល់​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ លើស​ថ្ងៃ​សន្យា​ហើយ​នូវ​តែ​មិនឃើញ​ជាង​មក​ធ្វើ​ទៀត ។ ជាមួយ​នោះ​គាត់​មាន​ក្តី​កង្វល់​ដោយ​ដេរ​មិន​ដាច់​នោះ​ទេ  ព្រោះ​ផ្លូវ​ចូល​បែក​ភក់​ដូច្នេះ​គ្មាន​អ្នក​ណា​ចូល​ឡើយ​។ ស្រប​ពេលដែល​ដេរ​មិន​ដាច់​បន្តិចទៀត នឹង​ត្រូវ​ដល់​ពេល​ត្រូវ​បង់ថ្លៃ​តូប​ជួល ក្នុង​៣​ឆ្នាំ​ត្រូវ​បង់​៤០០​ដុល្លារកំពុង​តែ​ព្រួយ​មិន​មាន​លុយ​បង់​។

អ្នកស្រី សូត សុ​គុណ  លក់​គ្រឿងក្រអូប ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ដោយសារ​តែ​តូប​អ្នកលក់​នៅ​ខាងក្រៅ​គេ​បិទផ្លូវ​មិន​មាន​ផ្លូវ​ចេញចូល ហើយ​ថែម​ទាំង​បែក​ភក់​ទៀត ហើយ​បាន​ទៅ​ប្រាប់​ទៅ​ឈ្មោះ ទ្រី ហើយ​គេ​បាន​សន្យា​មក​ចាក់​បេតុង​ផ្លូវ​ចូល​ឲ្យ តែ​មិនឃើញ​សោះ​។ ចាប់តាំងពី​ព្រឹក​ព្រលឹម​រហូត​ដល់​វេលា​ម៉ោង​ជិត​៩​ព្រឹក ថ្ងៃ​ទី​១៧ ខែធ្នូ លក់​មិន​ទាន់​បាន​លុយ​នោះ​ទេ  ម្យ៉ាង​ព្រួយបារម្ភ​ដល់​ពេល​ដែល​ត្រូវ​បង់ថ្លៃ​តូប​ចំនួន​៨០០​ដុល្លារ​ផង​។ រាល់ថ្ងៃ​ដោយសារ​តែ​លក់​មិន​ដាច់ ទើប​ឲ្យ​កូនស្រី​ទៅ​ជួល​តូប​គេ​នៅ​ខាងក្រៅ​ផ្សារ​លក់​គ្រាន់​នឹង​បាន​លុយ​ខ្លះ បើ​ពឹង​តែ​ការ​លក់​ក្នុង​ផ្សារ  មិនដឹង​ជា​បាន​លុយ​មកពីណា​ទេ​។ ម្យ៉ាងទៀត​ឲ្យ​តែ​នៅ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តង​ៗ  ទឹក​ហូរ​ចូល​ក្នុង​ផ្សារ​កាត់​តាម​មុខ​តូប​របស់​គាត់ ដោយសារ​តែ​មិន​មាន​ប្រឡាយ​សម្រាប់​រំដោះ​ទឹក​។

អាជីវករ​លក់​ឳ​ស​ថ​បុរាណ ឈ្មោះ សា លី​សៈ  ភេទ​ស្រី អាយុ​៣២​ឆ្នាំ ប្រាប់​ឲ្យ​ដឹង​ថា កាលពីមុន​ម្តាយ​របស់​គាត់​ជា​អ្នកលក់  តែ​ដោយសារ​គាត់​ចាស់​ទៅ​ហើយ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​មក​លក់​នោះ ទើប​គាត់​មក​លក់​ជំនួស​តាំង​តែ​ពី​កកើត​តូប​ផ្សារ​ម្លេះ ។ ក្នុង​ពេល​នោះ​ថៅកែ​ផ្សារ​បាន​សន្យា​ថា កន្លែង​លក់​មាន​ទៅ​តាម​ប្រភេទ​ដាច់​ៗ​ពី​គ្នា​ក្នុង​នោះ​ដូច​ជា កន្លែង​លក់​ត្រី កន្លែង​លក់​ខោអាវ កន្លែង​លក់​របស់​ហូប គឺ​មិន​ឲ្យ​នៅ​ជាមួយ​គ្នា​ទេ តែ​រាល់ថ្ងៃ​លក់​លាយឡំ​ទៅ​ហើយ  ។ កន្លែង​តូប​លក់ដូរ​ក្នុង​ផ្សារ​មិន​មាន​ប្រព័ន្ធ​លូ​សម្រាប់​បង្ហូរទឹក​ឡើយ ។  នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ចុះ​មក​ម្តង​ៗ​នោះ​ទឹក​ហូរ​ពេញ​ក្នុង​ផ្សារ​តែ​ម្តង ហើយ​លូ​នៅ​ខាងក្រៅ​ផ្សារ​វិញ​មាន តែបើ​អ្នក​នៅ​ក្នុង​ផ្សារ​យក​ទឹក   ទៅ​ចាក់​ចូល​ក្នុង​លូ​ក្រៅ​ផ្សារ​ប្រាកដជា​ត្រូវ​គេ​ជេរ​ស្រែ​កថា​ស្អុយ  មួយវិញទៀត​ផ្លូវ​ក្រៅ​ផ្សារ​មាន​តែ​ការ​លក់ដូរ ឡើង​ពេញ​ផ្លូវ ថែម​ទាំង​បិទ​លើ​មាត់​លូ​ថែម​ទៀត​។

បើ​តាម​អ្នកស្រី ភួង  បុ​ប្ជា ម្ចាស់​ភាស៊ី​ផ្សារ​មេមត់​វិញ  ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៧ ធ្នូ ២០១៦​ថា​ចំពោះ​សំណើ​រការ​លើក​ឡើង​របស់​អាជីវករ ជុំវិញ​ការ​ចាក់​បេតុង​ផ្លូវ​ចូល​ទៅ​កាន់​តូប របស់​ពួក​គាត់​នោះ​មិនមែន​ជា​តួនាទី​របស់​គាត់​នោះ​ទេ គឺជា​ភារកិច្ច​របស់​អាជ្ញាធរ​មូលដ្ឋាន​ឯណោះ​ទេ គាត់​គ្រាន់តែ​ជា​អ្នក​ប្រមូល​ភាស៊ី  ដើម្បី​បង់​ជូន​រដ្ឋ​តែ​ប៉ុណ្ណោះ ។  កោះសន្តិភាព​បាន​ទាក់​ទង់​សុំ​ការ​បំភ្លឺ​ពី​លោក គឹ​ម ទិ​ត្យា  ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត​ត្បូងឃ្មុំ  ជុំវិញ​សំណើ​លើក​ឡើង​របស់​អាជីវករ​នៅ​ផ្សារ​មេមត់​ទេ នា​ល្ងាច​ថ្ងៃ​ទី​១៨​ធ្នូ​នេះ​៕