ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Teerasil Dangda ឈ្នះ​ពាន​កីឡាករ Top Scorer នៅ Suzuki Cup 2016

7 ឆ្នាំ មុន

ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ថៃ​Teerasil Dangda បាន​ឈ្នះ​ពាន​កីឡាករ​Top Scorer ប្រចាំ​ព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់​Suzuki Cup 2016 ដោយ​រក​គ្រាប់​បាល់​ជូន​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន​បាន​ច្រើន​ជាងគេ​ចំនួន​៦​គ្រាប់

ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ថៃ​Teerasil Dangda បាន​ឈ្នះ​ពាន​កីឡាករ​Top Scorer ប្រចាំ​ព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់​Suzuki Cup 2016 ដោយ​រក​គ្រាប់​បាល់​ជូន​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន​បាន​ច្រើន​ជាងគេ​ចំនួន​៦​គ្រាប់ ។

សម្រាប់​៣​គ្រាប់​ដំបូង​របស់​Dangda គឺ​ផ្តើម​ចេញពី​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ជុំ​ទី​១ ពេល​ថៃ​ប៉ះ​ជាមួយ​ក្រុម​ឥណ្ឌូ​ណេ​ស៊ី ដោយ​ថៃ​បាន​យកឈ្នះ​ក្នុង​លទ្ធផល ៤-២ ។ កីឡាករ​Dangda បាន​រក​គ្រាប់​បាល់​ទី​៤ និង​ទី​៥​របស់​ខ្លួន​នៅ​ក្នុង​ជំនួប​រវាង​ក្រុម​ថៃ​និង​ក្រុម​ម្ចាស់ផ្ទះ​មី​យ៉ា​ន់​ម៉ា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទី​១ ខណៈ​គ្រាប់​បាល់​ទី​៦ គឺ​ពេល​ដែល​ក្រុម​ថៃ​ប៉ះ​ជាមួយ ឥណ្ឌូ​ណេ​ស៊ី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជើង​ទី​១ ដែល​ខណៈនោះ​ថៃ​បាន​ចាញ់​ឥណ្ឌូ​ណេ​ស៊ី​១-២ ។

បើ​ទោះជា​Dangda ពុំ​មានឱកាស​ស៊ុត​ចូល​ក្នុង​ការ​ប្រកួត​ជើង​ទី​២ រវាង​ក្រុម​ថៃ​និង​ឥណ្ឌូ​ណេ​ស៊ី​ក្តី ក៏​មិត្ត​រួម​ក្រុម​Chatthong រកបាន​២​គ្រាប់​ម្នាក់ឯង​ជួយ​ឱ្យ​ក្រុម​ថៃ​គ្រង​តំណែង​ជើងឯក​Suzuki Cup ជា​លើក​ទី​៥​ផង​ដែរ ៕