ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំរី​ចម្បាំង​ថៃ​លើក​ពាន​ជើងឯក Suzuki Cup លើក​ទី 5

7 ឆ្នាំ មុន

ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន Suzuki Cup 2016 ត្រូវ​បាន​បញ្ចប់​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១៧ ធ្នូ កន្លង​ទៅ ដែល​ក្រុម​ការពារ​តំណែង​ជើងឯក​ចាស់​របស់​ថៃ​បាន​យកឈ្នះ​ក្រុម​ឥណ្ឌូ​ណេ​ស៊ីក្នុង​លទ្ធផល

ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន Suzuki Cup 2016 ត្រូវ​បាន​បញ្ចប់​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១៧ ធ្នូ កន្លង​ទៅ ដែល​ក្រុម​ការពារ​តំណែង​ជើងឯក​ចាស់​របស់​ថៃ​បាន​យកឈ្នះ​ក្រុម​ឥណ្ឌូ​ណេ​ស៊ីក្នុង​លទ្ធផល​គ្រាប់​បាល់​សរុប​៣-២ ។ គួរ​រំលឹក​ថា ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​នេះ តម្រូវ​ឱ្យ​មានការ​ប្រកួត​ចំនួន​២​លើក ដោយ​បែងចែក​ជា​លក្ខណៈ​ក្នុងផ្ទះ និង​ក្រៅ​ផ្ទះ (Home/Aways) ។

ការ​ប្រកួត​ជើង​ទី​១ ដែល​ប្រ​ព្រឹ​ត្រ​ទៅ​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​កាលពី​ថ្ងៃ​ទី​១៤ ធ្នូ ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូ​ណេ​ស៊ី​បាន​យកឈ្នះ​ក្រុម​ថៃ ២-១ ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​ខ្លួន​សប្បាយ​ចិត្តនឹង​លទ្ធផល​នេះ​យ៉ាង​ខ្លាំង ។ ជា​ពិសេស​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​លោក​Alfred Riedl មាន​សង្ឃឹមថា ឥណ្ឌូ​ណេ​ស៊ី នឹង​ក្លាយជា​ម្ចាស់​ពាន​Suzuki Cup 2016 លើក​ដំបូង បន្ទាប់​ពី​ក្រុម​នេះ​បាន​ត្រឹម​ជា​ជើងឯក​រង​៤​ជំនាន់​មក​ហើយ​ចាប់តាំងពី​ឆ្នាំ​២០០០, ២០០២, ២០០៤ និង​ឆ្នាំ​២០១០ ។

ទោះបី​យ៉ាងណា ក្តី​សង្ឃឹម​របស់​ក្រុម​ឥណ្ឌូ​ណេ​ស៊ី​ត្រូវ​បាន​រលាយ​ទាំង​មិន​អស់ចិត្ត បន្ទាប់​ពី​ដំរី​ចម្បាំង​ថៃ​វាយបក​វិញ​បាន​ចំនួន​២​គ្រាប់​ក្នុង​ការ​ប្រកួត​ជើង​ទី​២ នៅ​លើ​ទឹកដី​ប្រទេស​ថៃ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ធ្នូ កន្លង​ទៅ ដែល​សរុប​គ្រាប់​បាល់​ទាំង​២​ជើង​ក្រុម ថៃ​មាន​ចំនួន​៣​គ្រាប់ ខណៈ​ឥណ្ឌូ​ណេ​ស៊ី​មាន​ត្រឹម​២​គ្រាប់​ប៉ុណ្ណោះ ។

ជ័យជម្នះ​របស់​ក្រុម​ជម្រើសជាតិ​ថៃ​លើក​នេះ បាន​ធ្វើ​ឱ្យ​ថៃ​គ្រង​ជើងឯក​ពានរង្វាន់​Suzuki Cup ជា​លើក​ទី​៥ លើ​បណ្តា​ប្រទេស​ដទៃ​ចាប់តាំងពី​ឆ្នាំ​១៩៩៦, ២០០០, ២០០២, ២០១៤ និង​ឆ្នាំ​២០១៦​នេះ ខណៈ​ឥណ្ឌូ​ណេ​ស៊ី​បាន​ក្លាយជា​ជើងឯក​រង​លើក​ទី​៥​ផង​ដែរ ។ សូម​បញ្ជាក់​ថា​ឆ្នាំ​២០១៦ នេះ​គឺជា​ការ​ប៉ះ​គ្នា​លើក​ទី​៣​ផង​ដែរ ដែល​ក្រុម​ថៃ​បាន​បន្ត​យកឈ្នះ​សត្រូវ​ចាស់​ឥណ្ឌូ​ណេ​ស៊ី នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់ Suzuki Cup នេះ ។

ចំណែក​ប្រាក់​រង្វាន់​សម្រាប់​ក្រុម​ជើងឯក​ថៃ​មាន​ចំនួន​២០​ម៉ឺន​ដុល្លារ និង​ជើងឯក​រង​ឥណ្ឌូ​ណេ​ស៊ី​ទទួល​បាន​ចំនួន​៧​ម៉ឺន​៥​ពាន់​ដុល្លារ ខណៈ​ក្រុម​ម្ចាស់ផ្ទះ​មី​យ៉ា​ន់​ម៉ា និង​ក្រុម​វៀតណាម ដែល​បាន​ឡើង​មក​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ បាន​ទទួល​ទឹកប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ក្រុម៕