ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​រ៉ាវ​ និងព្រឹត្តិ​ការណ៍​​ប្លែកៗ​​លើ​ពិភព​លោក​កើត​ឡើង​​​ក្នុងឆ្នាំ​2010

13 ឆ្នាំ មុន

រឿងរ៉ាវ​ និងព្រឹត្តិការណ៍​​ប្លែកៗ​​គួរ​ឱ្យ​ចាប់​អារម្មណ៍​​​​ដែលកើតឡើង​ក្នុង​ឆ្នាំ ​២០១០ ត្រូវ​បាន​ចង.ក្រង​​ដោយគេហទំព័រមួយ​របស់ប្រទេស​អង់​គ្លេស ​ហើយត្រូវបានបង្ហាញ​​កាលពីពេលថ្មីៗ​កន្លង​មក ។
១-សត្វ​​រុយ​មួយក្បាល​​ទំបបូរ​មាត់​លោក​ប្រធានាធិបតី​​​បារ៉ាក់ អូបាម៉ា ​នៅពេលលោក​ថ្លែង​​​សុន្ទរកថា​ ​នៅសេត​វិមាន ។
២-​ទ្រង់​វីលៀម​​បុត្រា​​ម្ចាស់ក្សត្រី​ដាយអា​ណា ​នៃចក្រ​ភព​អង់គ្លេស​​ទទួលបាន​​ការ​ស្វាគមន៍​​ ដោយ​​ស្រីស្អាត​​ជាច្រើន​​នាក់​នៅ​ពេលទ្រង់​យាង​ដល់​វិមានរដ្ឋាភិបាល​ នៅក្នុងទីក្រុង​​មែល​ប៊ន ​ប្រទេសអូស្ត្រាលី ​​​ក្នុងអំឡុង​ពេលទ្រង់​យាង​​បំពេញទស្សនកិច្ច​​ក្រៅផ្លូវការ​នៅប្រទេស​​ អូស្ត្រា​លី ។

រឿងរ៉ាវ​ និងព្រឹត្តិការណ៍​​ប្លែកៗ​​គួរ​ឱ្យ​ចាប់​អារម្មណ៍​​​​ដែលកើតឡើង​ក្នុង​ឆ្នាំ​២០១០ ត្រូវ​បាន​ចងក្រង​​ដោយគេហទំព័រមួយ​របស់ប្រទេស​អង់​គ្លេស ​ហើយត្រូវបានបង្ហាញ​​កាលពីពេលថ្មីៗ​កន្លង​មក ។
១-សត្វ​​រុយ​មួយក្បាល​​ទំបបូរ​មាត់​លោក​ប្រធានាធិបតី​​​បារ៉ាក់ អូបាម៉ា ​នៅពេលលោក​ថ្លែង​​​សុន្ទរកថា​ ​នៅសេត​វិមាន ។
២-​ទ្រង់​វីលៀម​​បុត្រា​​ម្ចាស់ក្សត្រី​ដាយអា​ណា ​នៃចក្រ​ភព​អង់គ្លេស​​ទទួលបាន​​ការ​ស្វាគមន៍​​ ដោយ​​ស្រីស្អាត​​ជាច្រើន​​នាក់​នៅ​ពេលទ្រង់​យាង​ដល់​វិមានរដ្ឋាភិបាល​នៅក្នុងទីក្រុង​​មែល​ប៊ន ​ប្រទេសអូស្ត្រាលី ​​​ក្នុងអំឡុង​ពេលទ្រង់​យាង​​បំពេញទស្សនកិច្ច​​ក្រៅផ្លូវការ​នៅប្រទេស​​អូស្ត្រា​លី ។
៣-​កង​កិត្តិយ​ស​ម្នាក់បានដួលសន្លប់​​ផ្កាប់មុខ​​លើ​កំរាល​​ឥដ្ឋ​​ដោយសារ​អាកាស​ធាតុក្តៅខ្លាំង ខណៈ​ពេល​​កំពុង​ឈរ​ផ្តល់​កិត្តិយស​​​​សំរាប់សមា​ជិកសភា​ដាណឺម៉ាក​ និង​សមាជិក​សភាអឺរ៉ុប​​​ក្នុង​ឱកាស​នៃ​​ពិធី​ជប់លៀង​​ដែល​រៀបចំ​ឡើង​ដោយ​​ម្ចាស់ក្សត្រីយានី​ដាណឺម៉ាក់ នៅ​វិមាន Christiansborg ក្នុងទីក្រុង​​កូប៉េន​ហាក ។
៤-​នារីអ្នក​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ម្នាក់​បាន​​ដួល​​​​សន្លប់​ផ្កាប់មុខ​ដោយសារ​​អាកាសធាតុ​ក្តៅ​​ខ្លាំង នៅពេលចូលរួមពិធីបើក​​ព្រឹត្តិការណ៍​​ប្រកួត​កីឡា​ទ្រង់ទ្រាយធំនៅក្នុងទីក្រុង​​ហ្សេង​ហ្ស៊ូ ខេត្ត​ហៃណាន​ភាគកណ្តាលប្រទេស​ចិន ។ ​ការ​ដួល​សន្លប់​​របស់នាង​ធ្វើ​​ឱ្យ​អាក់ខាន​ដល់​ពិធី​នេះ ។
៥-​អាវ​ទ្រនាប់​​​​យ៉ាងទំនើប​មួយ​ប្រភេទ​អាច​ធ្វើ​ជា​កន្លែង​​ដាំស្រូវ​​បានផលិត​​ដោយក្រុម​ហ៊ុន Triumph International ជាក្រុមហ៊ុន​​ផលិត​សំលៀកបំពាក់​ក្នុង​ធំមួយរបស់​​ប្រទេស​​ជប៉ុន ។​
ក្រុមហ៊ុន Triumph International បាន​ផលិត​​អាវទ្រនាប់​នេះ​​ឡើងក្នុង​គោល​បំណង​ធ្វើ​ឱ្យ​ប្រជាជនទាំង​ឡាយ​ល់​ដឹង​អំពីការធ្វើស្រែ​​ និង​យល់​ដឹងអំពីសារ​សំខាន់​នៃការធ្វើ​ស្រែ ។
៦-​អាវទ្រនាប់​​យ៉ាង​ទំនើប​មួយប្រភេទ​ទៀត​មានឈ្មោះ​ថា ​«ស្វាគមន៍​​​អាវទ្រនាប់​ជប៉ុន» ក៏​ផលិត​​​បាន​ដោយក្រុមហ៊ុន​​មួយរបស់ប្រទេស​​​ជប៉ុន​​ដែរ ។ ​អាវទ្រនាប់​នេះ​មាន​ឡេវ​ពណ៌​មាស​៣ ព្រមទាំង​​មានភ្ជាប់​ផែនទីរបស់​​ប្រទេស
ជប៉ុន ។ នៅ​​​ពេលចុច​ឡេវ​​នីមួយៗ ចេញ​​សារ​សរសេរ​ថា «ស្វាគមន៍​ប្រទេស​ជប៉ុន» ក្នុង​​៣​​ភាសា​​ គឺភាសាអង់គ្លេស ​ភាសាចិន និង​ភាសា​កូរ៉េ។​
៧-បុរសអ្ន​កសំដែង​ម្នាក់ឈ្មោះ Chayne Hultgren បាន​បង្ហាញ​​ភាព​អស្ចារ្យ​​របស់ខ្លួន​​ដោយ​យក​ដាវ​១៨​ដាក់​បញ្ចូលក្នុង​មាត់​លិច​ចូល​ជំរៅយ៉ាង​ជ្រៅ​ ។ ​លោកបាន​បង្ហាញ​​ពីភាព​អស្ចារ្យ​​នេះនៅទល់មុខ​វិមាន Opera House ក្នុងទីក្រុងស៊ីដនី ​ប្រទេស​អូស្ត្រាលី ដើម្បីបំបែក​ឯតទគ្គ​កម្មពិភព​លោក​​ជា​មនុស្ស​​មាន​សមត្ថ​ភាព​អស្ចារ្យបំផុត ។​
៨-​​អ្នកសំដែង​​ជនជាតិ​​ឥណ្ឌា​ម្នាក់នេះ​ឈ្មោះ Chaman បង្ហាញ​ពីភាពអស្ចារ្យ​​របស់ខ្លួន​គឺធ្វើ​​ឱ្យ​​ផ្សែងបារី​​ចេញ​​តាមត្រចៀក ​ទាំង​សង​ខាង​​របស់​លោក ។​
៩-​ក្មេង​ប្រុស​​ជនជាតិ​ចិនម្នាក់​​អាយុ​​៦​ឆ្នាំ​​​ជួប​គ្រោះថ្នាក់​ចៃដន្យ​​គួរ​ឱ្យរន្ធត់​​​មួយដោយ​ធ្លាក់​ពី​​ជាន់ទី​១ នៃអគារយ៉ាងខ្ពស់​​មួយ ហើយក្បាល​​របស់គេ​ទៅជាប់នឹង​ចំរឹង​ដែក ដែល​មើលទៅគួរ​ឱ្យរន្ធត់​​បំផុត ។ ក្មេងប្រុសនេះ​បានជួបគ្រោះ​ថ្នាក់​​​នេះនៅពេល​វា​ដើរ​​សរសៀ​រតាមបង្អួច​​ដើរ​​រក​ជីតា ។
១០-​យុវជន​នេប៉ាល់​ឈ្មោះ Khagendra Thapa Magar បង្ហាញ​ពី​ភាពរីករាយ​​យ៉ាងខ្លាំង​នៅ​ពេល​រូបគេ​​ទទួល​បានការ​ទទួល​ស្គាល់ជា​ផ្លូវ​ការ​​ដោយអង្គការ​កំណត់ហេតុ (ហ្គីណេសប៊ុក) ​ជា​បុរស​ទាប ហើយ​​តូចបំផុត​លើពិភព​លោក។ យុវជន​រូបនេះ​​​អាយុ​​១៨​ឆ្នាំ ប៉ុន្តែ​​មាន​កំពស់​​ត្រឹម​តែ​​​៦៧​​សង្ទីម៉ែត្រ​ប៉ុណ្ណោះ ។​
យុវជន Khagendra ទទួលតំណែង​​នេះ ពី​យុវជន​​កូឡុំប៊ី​​ម្នាក់ឈ្មោះ​ Edward Nino Hernandez អាយុ​​១៨​ឆ្នាំ មានកំពស់​៦៩សង្ទី​ម៉ែត្រ​ ៕