ស្គាល់អត្តសញ្ញាណហើយ ម្ចាស់ឡិចស៊ីស570 ចិត្តធម៌ ស្លាកលេខ 2I-7376
ប៉ុន្មានថ្ងៃនេះមានការចែករំលែកបន្តគ្នា និងកោតសរសើរមិនដាច់ពីមាត់នូវទង្វើសប្បុរសរបស់ម្ចាស់រថយន្តឡិចស៊ីស (Lexus Sport) 570 ពណ៌ស ស្លាកលេខ 2I-7376
ប៉ុន្មានថ្ងៃនេះមានការចែករំលែកបន្តគ្នា និងកោតសរសើរមិនដាច់ពីមាត់នូវទង្វើសប្បុរសរបស់ម្ចាស់រថយន្តឡិចស៊ីស (Lexus Sport) 570 ពណ៌ស ស្លាកលេខ 2I-7376
រាជធានីភ្នំពេញ ៖ ប៉ុន្មានថ្ងៃនេះមានការចែករំលែកបន្តគ្នា និងកោតសរសើរមិនដាច់ពីមាត់នូវទង្វើសប្បុរសរបស់ម្ចាស់រថយន្តឡិចស៊ីស (Lexus Sport) 570 ពណ៌ស ស្លាកលេខ 2I-7376 ម្នាក់ដែលបានឃើញលោកតាធាក់ស៊ីក្លូម្នាក់ក្រឡាប់ស៊ីក្លូ មិនត្រឹមតែចុះជួយលើកគាត់ទេ ថែមទាំងឧបត្ថម្ភប្រាក់មួយចំនួនជូនដល់លោកតាថែមទៀត ។ តើសម័យនេះ មានមនុស្សប៉ុន្មាននាក់ដែលមានចិត្តបុណ្យដូចជាម្ចាស់រថយន្តនេះទៅណ៎? តើម្ចាស់រថយន្តឡិចស៊ីសនោះ គឺជានរណា? កោះសន្តិភាពនឹងស្រាយចម្ងល់នេះ។
ជាអាទិ៍នៅលើគណនីហ្វេសប៊ុកមួយឈ្មោះ Pao Sophal លោកបានផុសរូបភាព២សន្លឹកហើយសរសេរថា «គួរឲ្យសោកស្តាយ ដែលខ្ញុំមិនអាចថតទាន់ពីសកម្មភាពមនុស្សធម៌របស់លោក ចំពោះលោកតាធាក់ស៊ីក្លូដែលក្រឡាប់ ប៉ុន្តែខ្ញុំសុំថត លេខរថយន្តរបស់លោក ដើម្បីថ្លែងអំណរគុណ និងអរគុណ ជំនួសលោកតាធាក់ស៊ីក្លូ ដែលលោកបានជួយលើកស៊ីក្លូ និងឧបត្ថម្ភប្រាក់ដល់គាត់!!!» ។
ជាមួយគ្នានេះដែរតាមរយៈការអង្កេតលើការ Share ចែករំលែកបន្ត ក័ដូចជាការ Comment ពាក់ព័ន្ធនឹងរឿងខាងលើក្នុងបណ្តាញសង្គមហ្វេសប៊ុករួចមក កោះសន្តិភាពអាចកំណត់អត្តសញ្ញាណម្ចាស់រថយន្តឡិចស៊ីសខាងលើបានទើបដឹងថា ម្នាស់រថយន្តនោះ ក៏ជាម្ចាស់ហាងដែលមានយីហោថា «ដុកទ័រហ្វូន» ដែលជាមជ្ឍមណ្ឌលជួសជុលទូរស័ព្ទទំនើប ផងដែរ ។
ប្រភពពីម្ចាស់រថយន្តខាងលើដែលកោះសន្តិភាពបានទំនាក់ទំនងតាមរយៈសារអេឡិចត្រូនិចទៅសុំការបំភ្លឺ នៅម៉ោង៦និង២០នាទីល្ងាចថ្ងៃទី១៤ ធ្នូ នេះបានអោយដឹងថា លោកមានឈ្មោះឡាយ ឆាយ ហើយការជួយលើកស៊ីក្លូ និងឧបត្ថម្ភប្រាក់មួយចំនួនជូនលោកតាស៊ីក្លូ គឺរូបលោកពិតប្រាកដមែន ។ លោកបន្តថា ប៉ុន្តែលោកធ្វើនេះ មិនដឹងថា មានគេថតរថយន្តរបស់លោកឡើយ ហើយការដែលលោកជួយនេះក៏មិនមែនជាលើកទីមួយដែរ ។
បើតាមអ្នកស្រី គឹម ម៉ាល័យ ភរិយារបស់លោក ឡាយ ឆាយ បានបញ្ជាក់អោយដឹងថា កាលពីវេលាម៉ោងជិត១០យប់ថ្ងៃទី១០ ធ្នូ ២០១៦ កន្លងទៅ អ្នកស្រីនិងស្វាមីបានត្រឡប់មកពីចូលរួមមង្គលការមិត្តភក្តិ នៅក្រុងតាខ្មៅ ពេលធ្វើដំណើរតាមមហាវិថីព្រះនរោត្តម មកដល់ចំណុចហួសភ្លើងស្តុបចំការមនបន្តិច ក៏ប្រទះឃើញស៊ីក្លូរបស់លោកតាម្នាក់បានក្រឡាប់ (ទំនងជាគាត់អស់កម្លាំង) ឃើញដូច្នោះប្តីរបស់គាត់ ក៏បានចុះពីលើរថយន្តទៅជួយលើលោកតា ដែលមានវ័យជរា ហើយក៏បានជូនប្រាប់ដល់លោកតា ប្រហែល២០ដុលា្លរ រួចហើយក៏បានឡើងបើករថយន្តឆ្ពោះទៅផ្ទះវិញ ។
អ្នកស្រីបន្តថា «ខំតែភ័យ ស្មានតែមានរឿងអ្វី?» ពេលដែលឃើញរូបរថយន្តច្បាស់ទាំងស្លាកលេខរបស់គ្រួសារអ្នកស្រីនៅលើហ្វេសប៊ុក ហើយក៏មិនដឹងថា មានគេតាមថតគាត់ទៀត ។ ចំពោះរថយន្តខាងលើ គឺគ្រួសាររបស់អ្នកស្រីទើបតែទិញ ហើយបានកាត់ឈ្មោះរួចរាល់ហើយដែរ ២ខែមុន កន្លងទៅនេះ ។
ចុងបញ្ចប់អ្នកស្រីបានបញ្ជាក់អោយកោះសន្តិភាពដឹងថា គ្រួសាររបស់អ្នកស្រីអត់ចង់ល្បីតាមហ្វេសប៊ុកទេ ហើយការជួយគេទៀតសោត ក៏មិនចង់បានអំណរគុណ ឫសារគុណអ្វីមួយ តបវិញដែរ ៕
ចែករំលែកព័តមាននេះ