ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដឹង​ពីការ​​​ប្រឈម​​សម្រាប់អ្នកដែលចូលចិត្តឱ្យ​​ត្រី​ម៉ាស្សា​​​ជើង

7 ឆ្នាំ មុន

តាម​ប្រភព​ពី Viral4real បានឱ្យ​​ដឹង​ថា ការ​ម៉ាស្សា​ជើង​ដោយ​ប្រើ​ត្រី អាច​មាន​កត្តា​ប្រឈម​ខ្លះ​ៗ ដែល​យើង​គ្រប់​គ្នា​គួរតែ​យល់​
ដឹង​។

តាម​ប្រភព​ពី Viral4real បានឱ្យ​​ដឹង​ថា ការ​ម៉ាស្សា​ជើង​ដោយ​ប្រើ​ត្រី អាច​មាន​កត្តា​ប្រឈម​ខ្លះ​ៗ ដែល​យើង​គ្រប់​គ្នា​គួរតែ​យល់​
ដឹង​។

​​បច្ចុប្បន្ន​នេះ ការ​ម៉ាស្សា​ដោយ​ប្រើ​មធ្យោបាយ​ខាងលើ ត្រូវ​បាន​ហាមឃាត់​នៅ​តំបន់​មួយ​ចំនួន​​ក្នុង​​សហរដ្ឋអាមេរិក កា​ណា​ដា និង អឺរ៉ុប ដោយសារ​បញ្ហា​អនាម័យ​ និង​បញ្ហា​សុខភាព​ខ្លះ ​។ អ្នក​ទាំងអស់​គ្នា ​ប្រហែលជា​គិត​ថា ការ​ដាក់​ជើង​ឱ្យ​ត្រី​ចឹក​ស៊ី គឺជា​វិធី​ល្អ ដើម្បី​កំចាត់​កោសិកា​ចាស់​ៗ​ ។

តើ​លោក​អ្នក​ដែល​ធ្លាប់​គិត​ទេ​ថា ទឹក​ដែល​លោក​អ្នក​ត្រាំ​នោះ គឺ​ធ្លាប់​មាន​មនុស្ស​ជា​ច្រើន​លូក​ជើង​​ចូល​ដូច​លោក​អ្នក​ដែរ? មិន​ត្រឹម​តែ​​អាច​ប្រឈម​ជាមួយនឹង​បាក់តេរី​ពី​ជើង​អ្នក​មុន​ៗ​ទេ ​លោក​អ្នក​ក៏​អាច​ប្រឈម​នឹង​ភាព​កង្វក់​របស់​ត្រី​​ផង​ដែរ ​។ ​ត្រូវ​​ប្រាកដ​ថា ទឹក​ដែល​លោក​អ្នក​ត្រាំ​ជើង​នោះ មាន​អនាម័យ​ល្អ និង​មិន​មាន​លាមក​ត្រី​ ។ តែ​ប្រសិនបើ​មាន​គេ​សម្អាត​ជា​ប្រចាំ វា​មិនមែន​ជា​បញ្ហា​នោះ​​ទេ​។

ក្រៅពី​នេះ លោក​អ្នក​ក៏​ត្រូវ​ប្រាកដ​ថា រាង​កាយ​របស់​លោក​អ្នក​មិន​របួស​​ស្នាម ដែល​អាច​ឱ្យ​បាក់តេរី​ពី​ក្នុង​ទឹក​ចូល​​បាន​ ។ មួយ​ចំណុច​ចុង​​ក្រោយ គឺ​លោក​អ្នក​ត្រូវ​​មើល​​ថា លោក​អ្នក​ធ្វើ​អនាម័យ​​ជា​មុន មុន​ពេល​ចុះ​​ទៅ​ត្រាំ​ទឹក​​នោះ ព្រោះថា លោក​អ្នក​ក៏​អាច​ក្លាយជា​កត្តា​បំពុល​ទឹកបាន​​​ដែរ ។