ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំហូរ​មូលធន​ឆ្លងកាត់​ព្រំដែន​ប្រទេស​ចិន​មាន​ស្ថិរភាព

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ លំហូរ​មូលធន​ឆ្លងកាត់​ព្រំដែន​របស់​ចិន​នៅ​តែ​មាន​ស្ថិរភាព ដោយ​គ្មាន​ការ​កើនឡើង​នៃ​អត្រា​ប្តូរ​ប្រាក់​បរទេស ។ នេះ​បើ​តាម​រដ្ឋបាល​ប្តូរ​ប្រាក់​បរទេស (SAFE) បាន​ឆ្លើយ​តប​នឹង​ការ​ព្រួយបារម្ភ​ពី​កំណើន​ប្តូរ​មូលធន

ប្រទេស​ចិន ៖ លំហូរ​មូលធន​ឆ្លងកាត់​ព្រំដែន​របស់​ចិន​នៅ​តែ​មាន​ស្ថិរភាព ដោយ​គ្មាន​ការ​កើនឡើង​នៃ​អត្រា​ប្តូរ​ប្រាក់​បរទេស ។ នេះ​បើ​តាម​រដ្ឋបាល​ប្តូរ​ប្រាក់​បរទេស (SAFE) បាន​ឆ្លើយ​តប​នឹង​ការ​ព្រួយបារម្ភ​ពី​កំណើន​ប្តូរ​មូលធន បន្ទាប់​ពី​មានការ​ដួល​រលំ​ទុនបម្រុង​បរទេស​របស់​រដ្ឋាភិបាល  ។

SAFE បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទុនបម្រុង​បរទេស​របស់​ចិន​បាន​ធ្លាក់​ចុះ​សម្រាប់​ខែ​ទី​៥​ជាប់​គ្នា​ក្នុង​ខែវិច្ឆិកា ដោយ​មាន​ចំនួន​៣,០៥​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក ។ តួលេខ​នេះ​ជា​ការ​ធ្លាក់​ចុះ​ប្រចាំខែ​ធំ​បំផុត​ចាប់ពី​ខែមករា​ឆ្នាំ​នេះ ហើយ​ជា​កម្រិត​ទាប​បំផុត​ចាប់ពី​ខែមីនា ឆ្នាំ​២០១១ ។

តាម​រយៈ​មន្ត្រី​មក​ពី SAFE សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ច្រានចោល​សម្ពាធ​នៃ​ការ​ធ្លាក់​ចុះ​លំហូរ​មូលធន​ដោយ​និយាយ​ថា ស្ថានភាព​នេះ​នៅ​តែ​អាច​គ្រប់គ្រង​បាន ។ មន្ត្រី​រូប​នេះ​និយាយ​ថា ៖ « ឱនភាព​អត្រា​ប្តូរ​ប្រាក់​បរទេស​នៅ​ខែវិច្ឆិកា កើត​មាន​ចំពោះ​ធនាគារ ទោះបីជា​បាន​កើនឡើង​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ក្តី ។ ប៉ុន្តែ​វា​ទាប​ជាង​កាលពីដើម​ឆ្នាំ​២០១៦ ពេល​ដែល​ធនាគារកណ្តាល​អា​មេ​រិ​ក​បង្កើន​អត្រា​ការ​ប្រាក់​អា​មេ​រិ​ក ។ យើង​មិនឃើញ​ការ​កើនឡើង​នៃ​តម្រូវការ​អត្រា​ប្តូរ​ប្រាក់​បរទេស​ណាមួយ​ទាំង​ក្នុង​អាជីវកម្ម ឬ​បុគ្គល​ទេ»។

មន្ត្រី​ដដែល​ទទួលស្គាល់​ថា បុគ្គល​ដែល​បាន​ប្តូរ​ប្រាក់​កាលពី​ខែ​មុន ដោយសារ​តែ​មានការ​ទិញ​អីវ៉ាន់​ឆ្លងកាត់​ព្រំដែន ។ ប៉ុន្តែ​ការ​កើនឡើង​នេះ គឺ​ពិតជា​ទាប​ជាង​កម្រិត​មធ្យម​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ។

ធនាគារ​វិនិយោគ​ចិន CICC មានការ​ធ្លាក់​ចុះ​នៃ​អត្រា​ប្តូរ​ប្រាក់​បរទេស ខណៈ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​រឹង​មាំ​ខ្លាំង ដោយសារ​ការ​រំពឹង​ទុក​យ៉ាង​ខ្លាំង​នៃ​ការ​ដំឡើង​អត្រា​ការ​ប្រាក់​របស់​ធនាគារកណ្តាល​អា​មេ​រិ​ក ដែល​បាន​ដាក់​សម្ពាធ​លើ​ប្រាក់​យន់​ចិន ។ កាលពី​ខែ​មុន ប្រាក់​យន់​បាន​ធ្លាក់​ចុះ​១,៦៩%​បើ​ធៀប​នឹង​ប្រាក់​ដុល្លារ ប៉ុន្តែ​មាន​ស្ថិរភាព បើ​ធៀប​ជាមួយ​រូបិយប័ណ្ណ​ផ្សេង​ទៀត ។

មន្ត្រី​រូប​នេះ​ឱ្យ​ដឹង​ថា មាន​មូលដ្ឋាន​រឹង​មាំ​សម្រាប់​លំហូរ​មូលធន​ឆ្លងកាត់​ព្រំដែន ខណៈ​មាន​សម្ពាធ​តិច​ពី​បំណុល​ខាងក្រៅ និង​ការ​បើក​ទីផ្សារ​អន្តរ​ធនាគារ​មូល​ប​ត្រ​បំណុល ដែល​គាំទ្រ​ការ​ដាក់​បញ្ចូល​ប្រាក់​យន់​ក្នុង​កញ្ចប់​បម្រុង​របស់ IMF និង​ស​ន្ទ​ស្សន៍​អត្រា​ប្តូរ​ប្រាក់​យន់​មាន​ស្ថិរភាព ។ មន្ត្រី​នោះ​និយាយ​ថា ៖ «​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​រឹង​មាំ​ខ្លាំង ជា​កត្តា​តែ​មួយ​គត់​ដែល​មាន​ឥទ្ធិពល​លើ​លំហូរ​មូលធន​ចិន ដែល​ជា​មូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ច​មិន​ផ្លាស់​ប្តូរ ។ និយ័ត​ករ​នឹង​បន្ត​បង្ក្រាប​លើ​ការ​ផ្ទេរ​មូលធន​ខុសច្បាប់​ដែល​បន្លំ​ខ្លួន​វិនិយោគ​នៅ​ក្រៅ​ស្រុក » ។

អាជ្ញាធរ​ចិន​បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រថា ពួក​គេ​នឹង​តាមដាន​យ៉ាង​ដិត​ដល់​លើ​សកម្មភាព​វិនិយោគ​បរទេស​ដែល​មិន​សម​ហេតុផល  ៕