ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រួត​ថៃ​ចាប់ខ្លួន​កម្មករ​អូស​រទេះ​ខ្មែរ ចោទប្រកាន់​ពី​បទ​នាំ​គ្រឿងញៀ.ន​ឆ្លង​ដែន​ខុសច្បាប់

7 ឆ្នាំ មុន

ខេត្តកោះកុង​ ៖ កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៩ ខែ​​ធ្នូ ​ស្ត្រី​ម្នាក់​ដែល​ប្រកបរ​បរអូស​រទេះដឹក​អីវ៉ាន់​សព្វសារពើ​ឆ្លង​ដែន​នៅ​ច្រកចូល​អន្តរជាតិ ត្រូវ​បាន​តម្រួត​ថៃ​ចាប់ខ្លួន

ខេត្តកោះកុង​ ៖ កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៩ ខែ​​ធ្នូ ​ស្ត្រី​ម្នាក់​ដែល​ប្រកបរ​បរអូស​រទេះដឹក​អីវ៉ាន់​សព្វសារពើ​ឆ្លង​ដែន​នៅ​ច្រកចូល​អន្តរជាតិ ត្រូវ​បាន​តម្រួត​ថៃ​ចាប់ខ្លួន ខណៈ​ដែល​កម្មករ​អូស​រទេះ​នេះ​ដឹក​វ៉ា​លី​ជនបរទេស​ម្នាក់​ឆ្លង​ដែន​ពី​ដី​ខ្មែរ​ចូល​ទៅ​ដល់​ដី​ថៃ ហើយ​ត្រូវ​បាន​តម្រួត​ថៃ​ធ្វើការ​ឆែកឆេរ​វ៉ា​លី​នៅ​លើ​រទេះ​ឃើញ​មាន​គ្រឿងញៀន​កញ្ឆា​ក្រៀម​ចំនួន​៦​គីឡូក្រាម ​និង​ដប​ជ័រ​ផ្សេង​ៗ​ដាក់​ម្សៅ​កញ្ឆា​ជា​ច្រើន​ដប​។ តាម​សមត្ថកិច្ច​ប៉ូ​លី​ស​ច្រក​ទ្វារ​បានឱ្យ​ដឹង​ថា ​ស្ត្រី​ជា​កម្មករ​អូស​រទេះ​ខាងលើ​ឈ្មោះ​ ហួត ​ភឿន ​អាយុ​៥៤​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ចាំ​យាម ​ឃុំ​បាក់​ខ្ល​ង ​ស្រុក​មណ្ឌល​សីមា​​។

ប៉ូ​លី​សបញ្ជាក់​ទៀត​ថា ​បន្ទាប់​ពី​តម្រួត​ថៃ​ចាប់ខ្លួន កម្មករ​រូប​នេះ​បាន​សារភាព​ថា ​កញ្ឆា​ទាំងនេះ​ពុំ​មែន​ជា​របស់​ខ្លួន​ទេ ​ហើយ​វ៉ា​លី​ដែល​គាត់​ដាក់​លើ​រទេះអូស​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​នោះ ជា​របស់​ជនបរទេស​ម្នាក់​ ​ហើយ​នៅ​ពេល​បែក​ការណ៍​ក៏​បាន​គេចខ្លួន​ត្រឡប់​ក្រោយ​បាត់​ស្រមោល​តែ​ម្តង​​។ ប្រភព​ដដែល​បញ្ជាក់​ថា ​បន្ទាប់​ពី​ឃាត់ខ្លួន​អស់​រយៈពេល​២​ម៉ោង​តម្រួត​ក៏​បាន​នាំ​ខ្លួន​កម្មករ​ខាងលើ​ចូល​មក​ចង្អុលមុខ​ជនបរទេស​ដែល​ប៉ូ​លី​ស​អន្តោប្រវេសន៍​ខ្មែរ​បាន​ថត​ទុក​នៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​មុន​ពេល​ប្រថាប់ត្រា​លើ​លិខិតឆ្លងដែន​មុន​ពេល​ចេញដំណើរ​ទើប​ដឹង​ថា ជា​ជនជាតិ​រុ​ស្ស៊ី​ហើយ​បាន​ប៉ាវ​រថយន្ត​តាក់ស៊ី​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​បាត់​ទៅ​ហើយ​។

ប៉ូ​លី​ស​អន្តោប្រវេសន៍​ច្រក​ទ្វារ​ចាំ​យាម​បញ្ជាក់​ថា ម្ចាស់​វ៉ា​លី​ដែល​បាន​ផ្ទុក​កញ្ឆា​ខាងលើ​ឈ្មោះ​ GARASHAHENKOជនជាតិ​រុ​ស្ស៊ី​​​​​​​​​​ ​អាយុ​២៨​ឆ្នាំ​ កាន់​លិខិតឆ្លងដែន​លេខ​ ៧១៥៦៥៣៥៩៩ ​ចូល​ស្រុក​ខ្មែរ​ថ្ងៃ​ទី​១៨ ​វិច្ឆិកា ២០១៦ ត្រឡប់​ទៅ​ថៃ​វិញ​ថ្ងៃ​ទី​៩ ​ធ្នូ​ ២០១៦​។ ​សមត្ថកិច្ច​ប៉ូ​លី​ស​អន្តោប្រវេសន៍​បាន​បញ្ជាក់​ថា ​ពេល​នេះ​ស្ត្រី​ជា​កម្មករ​ខ្មែរ​រូប​នេះ​ត្រូវ​បាន​តម្រួត​ថៃ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ឯ​ខេត្ត​ត្រា​ត​ ហើយ​បាន​ដាក់បន្ទុក​ថា​ បើ​ស​សមត្ថកិច្ច​ចាប់ខ្លួន​ជនជាតិ​រុ​ស្ស៊ី​ជា​ម្ចាស់់​កញ្ឆា​នោះ​បាន ភាគី​ថៃ​នឹង​ដោះ​លែង​ស្ត្រី​ជា​កម្មករ​អូស​រទេះ​ខាងលើ​នេះ​​ត្រឡប់​មក​វិញ​ តែបើ​ចាប់​មិន​បាន​ស្ត្រី​ជា​កម្មករ​ខាងលើ​នឹង​ត្រូវ​ឃុំខ្លួន​ក្នុង​ប្រទេស​ថៃ​អស់​មួយ​ជីវិត​​។ ប្រភព​ជា​ច្រើន​បាន​រិះគន់​ថា ​ករណី​នេះ​កើតឡើង​បាន​ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​សមត្ថកិច្ច​ខ្មែរ​​មិន​បាន​ធ្វើការ​ត្រួតពិនិត្យ​ឱ្យ​បាន​ល្អិតល្អន់​៕