ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ជួល​ការិយាល័យ​នៅ​សិង្ហ​បុរី​នឹង​បន្ត​ធ្លាក់​ចុះ​រហូត​ដល់​ឆ្នាំ​2017

7 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី ៖ យោង​តាម​ក្រុមហ៊ុន CapitaLand Commercial Trust ឲ្យ​ដឹង​ថា ការ​ជួល​ការិយាល័យ​ក្នុង​ប្រទេស​សិង្ហ​បុរី នឹង​បន្ត​ទន់ខ្សោយ​បន្តិច​រហូត​ដល់​ឆ្នាំ​២០១៧ ហើយ​អាច​នឹង​កើនឡើង​វិញ​នា​រយៈពេល​ចុងឆ្នាំ

ប្រទេស​សិង្ហ​បុរី ៖ យោង​តាម​ក្រុមហ៊ុន CapitaLand Commercial Trust ឲ្យ​ដឹង​ថា ការ​ជួល​ការិយាល័យ​ក្នុង​ប្រទេស​សិង្ហ​បុរី នឹង​បន្ត​ទន់ខ្សោយ​បន្តិច​រហូត​ដល់​ឆ្នាំ​២០១៧ ហើយ​អាច​នឹង​កើនឡើង​វិញ​នា​រយៈពេល​ចុងឆ្នាំ ខណៈ​បរិមាណ​ផ្គត់ផ្គង់​ចុះ​ទាប ។

លោកស្រី Lynette Leong អគ្គនាយក លើក​ឡើង​ថា មាន​កន្លែង​ទំនេរ​ដល់​ទៅ​២,៣​លាន​ហ្វី​ត​កា​រ៉េ​ត្រូវ​បាន​បន្ថែម​ក្នុងឆ្នាំនេះ ដែល​ធ្វើ​ឲ្យ​ការ​ជួល​ធ្លាក់​ចុះ​១៥% ។ លោកស្រី​ថ្លែង​ថា ៖ « ព្រោះតែ​មាន​ការិយាល័យ​ថ្មី​ៗ​បន្ត​លក់​ចេញ​ដដែល​ក្នុង​ឆ្នាំ​ក្រោយ ពួក​យើង​ព្យាករ​ថា ការ​ជួល​នឹង​បន្ត​ធ្លាក់​ចុះ ។ ប៉ុន្តែ​វា​គួរតែ​ប្រសើរ​ឡើង​វិញ​នា​ចុងឆ្នាំ​ក្រោយ ព្រោះ​គ្មាន​ការិយាល័យ​ថ្មី​ៗ​ច្រើន​នឹង​ចេញ​លក់​នា​ពេល​នោះ​ទេ » ។

យោង​តាម​ទិន្នន័យ​របស់​អាជ្ញាធរ​អភិវឌ្ឍន៍​ទីក្រុង​ឡើង​វិញ​ឲ្យ​ដឹង​ថា ការ​ជួល​ការិយាល័យ​ក្នុង​តំបន់​កណ្តាល​បាន​ធ្លាក់​ចុះ​អស់​៦​ត្រីមាស​ជាប់​ៗ​គា្ន​មក​ហើយ ។

លោក Derrick Heng អ្នកវិភាគ​ក្នុង Maybank Kim Eng និយាយ​ថា ៖ « រយៈពេល​នៃ​ការ​ទម្លាក់​ការ​ផ្គត់ផ្គង់​ពី​ឆ្នាំ​២០១៨ ដល់​២០១៩ នឹង​ជួយ​ដល់ទី​ផ្សារ​ការិយាល័យ​ឲ្យ​ប្រសើរ​ឡើង​វិញ » ។

លោកស្រី Leong បន្ថែម​ថា ៖ « ប្រទេស​សិង្ហ​បុរី មិន​ត្រឹមតែ​ពឹងផ្អែក​លើ​វិស័យ​សេវាកម្ម​ហិរញ្ញវត្ថុ និង​ធនាគារ​ប៉ុណ្ណោះ​ទេ គឺ​មាន​វិស័យ​ផ្សេង​ទៀត​មាន​សកម្មភាព​ខ្លាំង​ជាង​មុន ដូច​ជា ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាដើម » ។

CapitaLand Commercial Trust ក៏​មាន​គម្រោង​អភិវឌ្ឍន៍​ចំណតរថយន្ត​មួយ​ឈ្មោះ Golden Shoe Car Park ឲ្យ​ទៅ​ជា​អគារ​ការិយាល័យ​ផង​ដែរ ដែល​នឹង​បន្ថែម​កន្លែង​ទំនេរ​ដល់​ទៅ​១​លាន​ហ្វី​ត​កា​រ៉េ​ក្នុង​ឆ្នាំ​២០២១ ៕