នគរបាល​ស្រុក​បរ​កែវ​ឃាត់ខ្លួន​មនុស្ស​ប្រុស​-​ស្រី​៣​នាក់


ខេត្តរតនគិរី ៖ កម្លាំង​នគរបាល​ស្រុក​បរ​កែវ​នៅ​វេលា​ម៉ោង​៤ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៦ បាន​ចុះ​បង្ក្រាប​ជនសង្ស័យ​ប្រុស​-​ស្រី​៣​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ភូមិ​មួយ ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ​ខេត្តរតនគិរី ។

សមត្ថកិច្ច​នគរបាល​ដែល​ចុះ​ប្រតិបត្តិការ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ១-​ឈ្មោះ ទេព ចិន​ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មន្ត្រី​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣, ២-​ឈ្មោះ សុខ សំ​អូន​ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ធ្វើ​ចម្ការ និង ៣-​ឈ្មោះ ភ័​ណ្ឌ ធី​ណា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​លក់ដូរ (​មាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ជាប់​នឹង​ខ្លួន​១​ថង់​ធំ​) ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ប្រុស​-​ស្រី​៣​នាក់​នេះ​ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តរតនគិរី​ផ្តន្ទាទោស​តាម​ច្បាប់ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ