ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​រ៉ូ​ម៉ា​នី​វ័យ​18​ឆ្នាំ​លក់​ព្រហ្មចារី​ជួយ​ក្រុម​គ្រួសារ​និង​បន្ត​ការ​សិក្សា

7 ឆ្នាំ មុន

«Daily Star»​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តារា​បង្ហាញ​ម៉ូ​ដ​ឈុត​ក្នុង​ជនជាតិ​រ៉ូ​ម៉ា​នី អាយុ​១៨​ឆ្នាំ​ម្នាក់ បាន​ប្រកាស​លក់​ព្រហ្មចារី​យ​កា​ប្រ​ប្រាក់​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ការ​សិក្សា​នៅ​មហា​វិទ្យា​«Oxford» ។

«Daily Star»​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តារា​បង្ហាញ​ម៉ូ​ដ​ឈុត​ក្នុង​ជនជាតិ​រ៉ូ​ម៉ា​នី អាយុ​១៨​ឆ្នាំ​ម្នាក់ បាន​ប្រកាស​លក់​ព្រហ្មចារី​យ​កា​ប្រ​ប្រាក់​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ការ​សិក្សា​នៅ​មហា​វិទ្យា​«Oxford» ។

ការ​ប្រកាស​នោះ​មាន​អ្នក​ហ៊ាន​ទិញ​ក្នុង​តម្លៃ​ខ្ពស់​ដល់​ទៅ​១,៧​លាន​ផោន ឬ​២​លាន​ដុល្លារ​ឯណោះ ។

នាង​Aleexandra Khefren​ជា​អ្នកក្រុង​ប៊ុ​យ​កា​រ៉េ​ស​ស្ទី ប្រទេស​រ៉ូ​ម៉ា​នី បាន​ទទួល​សំណើ​ជា ច្រើន​ចាប់តាំងពី​នាង ប្រកាស​លក់​ព្រហ្មចារី​មក​ហើយ​ជា​ចុង​ក្រោយ​បាន​ទៅ​លើ​អ្នកជំនួញ​ម្នាក់​ក្នុង​តម្លៃ​១,៧​លាន​ផោន ។

ឪពុក​របស់​នារី​វ័យក្មេង​នោះ មិន​យល់​ស្រប​ចំពោះ​អ្វី​ដែល​កូនស្រី​របស់​ខ្លួន​ធ្វើ​នោះ​ទេ ហើយ​គំរាម​ថា​នឹង​ផ្តាច់​មនោសញ្ចេតនា​ឪពុក និង​កូន ។

ទោះបីជា​បែប​ណា​ក៏​ដោយ កូនស្រី​នោះ​បញ្ជាក់​ថា​នឹង​នៅ​តែ​លក់​ព្រហ្មចារី​របស់ ខ្លួន​ដូចដែល​ធ្លាប់​ប្រកាស​កាលពីមុន តាម​គម្រោង​របស់​នាង ។

អ្នកស្រី​ស៊ី​ន​ដឺ​រ៉េ​ន​ឡា ជាទី​ភ្នាក់ងារ​សម្រាប់​ការ​លក់​ព្រហ្មចារី​នោះ​ទទួល​បាន​កម្រៃជើងសា​២០% ។ អ្នកស្រី​រូប​នេះ​ដែល​ឃោសនា​លក់​ភាព​បរិសុទ្ធ​របស់​នាង​Aleexandra នៅ​លើ​វេ​ប​សាយ​បាន​បញ្ជាក់​ថា​«​ការ​ដើរ​កម្សាន្ត នឹង​ធ្វើ​ឡើង​នៅ​អា​ល្លឺ​ម៉​ង់ ដោយ​អ្នក​ឈ្នះ​លើ​ការ​ទិញ​អាច​ជ្រើស​យក​សណ្ឋាគារ​ដោយ​ខ្លួនឯង និង​នាង​Aleexandra នឹង​នៅ​ជាមួយ​គេ​មួយ​យប់​» ។

នាង​Aleexandra មានឈ្មោះ​ពិត​អូ​ណា​អា​លី​សាន​ដ្រា រ៉ា​ឌូ​លូ បញ្ជាក់​ថា ទោះបីជា​នាង​លក់​ព្រហ្មចារី​ក៏​ដោយ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​នាង​ប្រគល់​ជូន​ដល់​អ្នក​ឈ្នះ​ដោយ​មិន​ខ្វល់​អ្វី​ឡើយ គឺ​ត្រូវ​ពិនិត្យ​មើល​លក្ខណៈ​របស់​គេ​ជា​ច្រើន​យ៉ាង មិនមែន​ប្រាក់​ជា​ចម្បង​ឡើយ ។

តារា​បង្ហាញ​ម៉ូ​ដ​រូប​នេះ​មាន​អំណះអំណាង​ថា នាង​នឹង​យក​ប្រាក់​ដែល​បាន​ពី​ការ​ដេញថ្លៃ​លក់​ព្រហ្មចារី​របស់​ខ្លួន ដើម្បី​ការពារ​មិន​ឱ្យ​អាណាព្យាបាល​ត្រូវ​គេ​បណ្តេញ​ចេញពីផ្ទះ និង​ធ្វើ​ជា​ទុន សិក្សា​នៅ​មហាវិទ្យាល័យ​«Oxford» ។

ក្រោយមក​មាន​ដំណឹង​ថា ក្រុម​គ្រួសារ​របស់​នាង​Aleexandra មិន​មាន​បញ្ហា​រហូត​ត្រូវ​គេ​បណ្តេញ​ចេញពីផ្ទះ​ទេ ហើយ​ក៏​មិន​មាន​វិបត្តិ​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​ដែរ ៕