ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួងលោម​រហូត​នាង​ព្រម​ដេក​ជាមួយ តែ​នៅ​ពេល​ចង់​…

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​បានប្រើ​វាចា​ផ្អែម​ល្អែម និង​​លួងលោម​ប្រលោម​សុំ​ស្នេហ៍​នារី​វ័យក្មេង​​ធ្វើ​ការ​ជាមួយ​គ្នា​ម្នាក់​រហូត​នាង​ព្រមទៅ​ដេក​ជាមួយ លុះ​បាន​សម្រេច​ហើយ​ …

ខេត្ត​ប៉ៃលិន ៖ បុរស​បានប្រើ​វាចា​ផ្អែម​ល្អែម និង​​លួងលោម​ប្រលោម​សុំ​ស្នេហ៍​នារី​វ័យក្មេង​​ធ្វើ​ការ​ជាមួយ​គ្នា​ម្នាក់​រហូត​នាង​ព្រមទៅ​ដេក​ជាមួយ លុះ​បាន​សម្រេច​ហើយ​ប្រុង​ដោះដៃ​ក៏​ត្រូវ​នាង​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែ​ម្តង ។

សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា នារី​រង​គ្រោះ ឈ្មោះ វ​.​ស​.​ច អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ ជា​បុគ្គលិក​កាស៊ីណូ​ម្កុដ​ពេជ្រ រស់នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ចំណែក​ជនសង្ស័យ​ឈ្មោះ ឆិល សុខ​ឃា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ ជា​បុ​គ្ក​លិ​ក​កាស៊ីណូ​ម្កុដ​ពេជ្រ​ដូច​គ្នា ស្នាក់​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ពី​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​បាន​ប្រើ​វាចា​ផ្អែមល្ហែម និង​លួងលោម​ប្រលោម​សុំ​ស្នេហ៍​រហូត​នៅ​វេលា​ម៉ោង​៥ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៦ នាង​សុខចិត្ត​ប្រគល់​ខ្លួនប្រាណ​ឲ្យ​ដោយ​គ្មាន​ស្តាយស្រណោះ ប៉ុន្តែ​នៅ​ពេល​ដែល​បាន​ខ្លួនប្រាណ​នាង​ហើយ​ជនសង្ស័យ​បែរជា​ចង់ដៃ​ពី​នាង​វិញ ទើប​នាង​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ និង​ជួយ​រក​យុត្តិធម៌ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​នារី​រង​គ្រោះ នៅ​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៦ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ចុះ​ទៅ​ដល់​កន្លែង​ស្នាក់​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ហើយ​ក៏​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ក្នុង​បន្ទប់​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ពួក​គេ​ទាំង​២​នាក់​ពិតជា​បាន​ត្រូវរ៉ូវ​ដេក​ជាមួយ​គ្នា​មែន តែ​ក្រោយមក​រូបគេ​ចង់​ដោះដៃ​ទៅ​រក​អ្នក​ផ្សេង​ក៏​ត្រូវ​នាង​ប្តឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ​រំលោភ​តែ​ម្តង ៕