ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ថ្ងៃស្អែក​ខេត្ត​ចំនួន​៨​អាច​នឹង​មាន​ភ្លៀង​ធ្លាក់ ឯ​ថ្ងៃ​ទី​១៧​ធ្នូ សីតុណ្ហភាព​ចុះ​ដល់​១៧​អង្សា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ តាកែវ កំពត កែប​និង​ខេត្ត​ព្រះ​សីហ​នុ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​ចាប់ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៥ ធ្នូ ២០១៦ ។ រីឯ​ចាប់ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​១៩

រាជធានី​ភ្នំពេញ ៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ តាកែវ កំពត កែប​និង​ខេត្ត​ព្រះ​សីហ​នុ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​ចាប់ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៥ ធ្នូ ២០១៦ ។ រីឯ​ចាប់ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​១៩ ធ្នូ បណ្តា​ខេត្ត​នៅ​តាម​តំបន់​ខ្ពង់រាប​និង​តំបន់​ជួរ​ភ្នំ សីតុណ្ហភាព​អប្បបរមា​អាច​នឹង​ធ្លាក់​ចុះ​មក​នៅ​ក្នុង​រង្វង់​១៧-១៩​អង្សា​សេ។

នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​របស់​ក្រសួង​ធនធានទឹក​និង ឧតុនិយម​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ធ្នូ ២០១៦ ។

ក្រសួង​ជំនាញ​ដដែល​បាន​ពន្យល់​ថា មូលហេតុ​ដែល​ខេត្ត​ចំនួន​៨​និង​តំបន់​ខ្ពង់រាប​និង​ជួរ​ភ្នំ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន និង​សីតុណ្ហភាព​អប្បបរមា​ចុះ​ក្នុង​រង្វង់​១៧-១៩​អង្សា​សេ​ខាងលើ​នេះ ដោយសារ​កម្ពុជា​បាន​និង​កំពុង​ទទួល​រង​ឥ​ទ្ឋិ​ពល​ខ្យល់មូសុង​ឦសាន​ខ្សោយ និង នៅ​សមុទ្រ​ចិន​ខាងត្បូង​មាន​កើតឡើង​នូវ​សម្ពាធ​ទាប​មួយ​ដែល​វា​នឹង​បង្កើន​ឥ​ទ្ឋិ​ពល​បន្តិច​ម្តង​ៗ​មក​លើ​តំបន់​ឥណ្ឌូចិន ៕