ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រឿង​ «កំពូល​ល្ងង់​នៅ​អាស៊ី​» ​​ផ្តល់ជូនកម្មករ​រោងចក្រ​ទាំងអស់​ទស្សនា​​ដោយ​មិន​​​គិតថ្លៃ​​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នេះ​ជា​លើក​ទី​មួយ​ហើយ ​ដែល​ក្នុង​ពិភព​ភាពយន្ត​ខ្មែរ​​បាន​បើកឱកាស​ជូន​កម្មករ​រោងចក្រ​ទាំងអស់​ បានមក​​ទស្សនា​​ដោយ​សេរី​មិន​គិតថ្លៃ​ ក្នុង​ន័យ​លើក​ស្ទួយ​វិស័យ​សិល្ប​:​ខ្មែរ ​។

រាជធានីភ្នំពេញ ៖ នេះ​ជា​លើក​ទី​មួយ​ហើយ ​ដែល​ក្នុង​ពិភព​ភាពយន្ត​ខ្មែរ​​បាន​បើកឱកាស​ជូន​កម្មករ​រោងចក្រ​ទាំងអស់​ បានមក​​ទស្សនា​​ដោយ​សេរី​មិន​គិតថ្លៃ​ ក្នុង​ន័យ​លើក​ស្ទួយ​វិស័យ​សិល្ប​:​ខ្មែរ ​។

​ការ​បើក​ចិត្ត​ទូលាយ​នេះ​ បាន​មក​ពី​ផលិតកម្ម​ហ្គា​ឡាក់​ស៊ី​ភាពយន្ត​ ដែល​ផលិតកម្ម​នេះ​ មាន​ក្រុមការងារ​ធ្លាប់​ជា​ពលករ​នៅ​ប្រទេស​ក្រៅ​ផង​ដែរ​ ។ ​យ៉ាងណា​រឿង​នេះ​ កំពុង​តែ​ល្បី​មិនធម្មតា​ ព្រោះ​មាន​តារា​កំប្លែង​ពេញ​និយម​ រួម​សម្តែង​ស្រប​ពេល​ដែល​ក្នុង​បណ្តា​យ​សង្គម​ហ្វេ​សបុ​ក ក៏​​ចាប់អារម្មណ៍​ជា​ខ្លាំង​ដែរ​នោះ​ ។

កាលពី​រសៀល​ថ្ងៃ​ទី៨ ធ្នូ ផលិតករ​រឿង​ «​កំពូល​ល្ងង់​នៅ​អាស៊ី​» បាន​ប្រកាស​បើក​សន្និសីទ​សារព័ត៌មាន​យ៉ាង​​គគ្រឹកគគ្រេង នៅ​ផ្សារ​​ទំនើប City Mall ដោយ​មាន​តួ​សម្ដែង ជា​ពិសេស​គឺ​អ្នកកាសែត​ រហូត​ដល់​ជិត​៤០​ស្ថាប័ន​ចូលរួម​សួរ​ឆ្លើយ​ ។ អ្វី​ដែល​គេ​ចាប់អារម្មណ៍​ គឺ​ម្ចាស់​ផលិតកម្ម​បាន​អះអាង​ថា ក្នុង​ពេល​ខ្សែ​រឿង​មួយ​នេះ ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​តាម​រោងកុន គឺ​រាល់​កម្មករ​កម្មការិនី​នៅ​គ្រប់​បណ្ដា​រោងចក្រ​ទាំងអស់ នឹង​ត្រូវ​អនុញ្ញាតឱ្យ​​ចូល​ទស្សនា​ដោយ​ឥត​គិតថ្លៃ នៅ​គ្រប់​រោង​ទំនើប​ទាំងអស់​ដោយ​គ្រាន់តែ បង្ហាញ​កាត​រោងចក្រ ដែល​នេះ​គឺជា​ករណី​មិន​ធ្លាប់​មាន​។

លោក​ឡេ​ង ណា​វ៉ា​ត់​ត្រា ម្ចាស់​ផលិតកម្ម Galaxy បាន​ប្រកាស​ក្នុង​វេទិកា​សន្និសីទ​មុន​នេះ​ថា ដោយសារ​តែ​លោក​ គឺជា​អតីត​ពល​ករ​បម្រើ​ការ នៅ​តាម​រោងចក្រ​នៅ​ក្នុង​ប្រទេស​កូរ៉េ ហើយ​ទទួល​បាន​ថវិកា​ពី​ការងារ​នេះ យក​មក​ធ្វើ​ជំនួញ​បាន​ជោគជ័យ រហូត​ឈាន​ដល់​បើក​ផលិតកម្ម​ផលិត​រឿង «​កំពូល​ល្ងង់​នៅ​អាស៊ី​» ទើប​លោក​សម្រេច​ផ្ដល់​ឱកាស​អោយ​កម្មករ​កម្មការិនី នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​សិទ្ធិ​ទៅ​ទស្សនា​រឿង​នេះ ​នៅ​គ្រប់​បណ្ដា​រោង​ដោយ​មិន​គិតលុយ ​។ ​

លោក​ថា ​ចាប់ពី​ថ្ងៃ​ទី​១៥​ ធ្នូ តទៅ ខ្សែ​រឿង​ «​កំពូល​ល្ងង់​នៅ​អាស៊ី​» នឹង​សម្រេច​ដាក់​បញ្ចាំង​នៅ​គ្រប់​រោងកុន ហើយ​រាល់​បងប្អូន​ជា​កម្មករ​ជា​កម្មការិនី​រោងចក្រ គឺ​អាច​បង្ហាញ​កាត​ដើម្បី​ទស្សនា​រឿង​នេះ ដោយ​មិន​មាន​គិតលុយ​នោះ​ទេ ដើម្បី​លើកទឹកចិត្ត​ឱ្យបងប្អូន ជា​កម្មករ​រោងចក្រ​មានឱកាស ​បាន​ទស្សនា​ស្នាដៃ​របស់​លោកនៅ​គ្រប់​រោង​ទំនើប ​ដោយ​មិន​ចំណាយ​លុយ​។