ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​របស់​ម៉ា​ឡេ​ស៊ី​ធ្លាក់​ចុះ​8,6% ក្នុង​ខែតុលា

7 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ការ​នាំ​ចេញ​របស់​ម៉ា​ឡេ​ស៊ី​បាន​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង​នៅ​ក្នុង​ខែតុលា ចំនួន​៦៩,២​ប៊ី​លាន​រីង​ហ្គី​ត (១៥,៦​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​) ស្មើនឹង​៨,៦% បើ​ធៀប​នឹង​ឆ្នាំ​មុន ។ នេះ​បើ​តាម​របាយការណ៍​ប្រចាំខែ​ពី​

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ការ​នាំ​ចេញ​របស់​ម៉ា​ឡេ​ស៊ី​បាន​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង​នៅ​ក្នុង​ខែតុលា ចំនួន​៦៩,២​ប៊ី​លាន​រីង​ហ្គី​ត (១៥,៦​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​) ស្មើនឹង​៨,៦% បើ​ធៀប​នឹង​ឆ្នាំ​មុន ។ នេះ​បើ​តាម​របាយការណ៍​ប្រចាំខែ​ពី​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​អន្តរជាតិ​ម៉ា​ឡេ​ស៊ី ។

ទោះបីជា​ការ​នាំ​ចេញ​នៅ​ខែតុលា ត្រូវ​បាន​គេ​កត់ត្រា​ថា មាន​បរិមាណ​ខ្ពស់​ក្នុង​ឆ្នាំ​២០១៦ ក្តី ប៉ុន្តែ​វា​បាន​ធ្លាក់​ចុះ​ជា​លើក​ទី​២ បន្ទាប់​ពី​ធ្លាក់​ចុះ​៣% នៅ​ខែកញ្ញា ។ ក្រសួង​នេះ​និយាយ​ថា វា​កើតឡើង​ដោយសារ​តែ​មាន​អតិផរណា​ខ្ពស់​កាលពី​ខែតុលា ឆ្នាំ​២០១៥ ។

ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​នេះ ត្រូវ​បាន​ជំរុញ​ដោយ​ការ​ធ្លាក់​ចុះ​៣៤,៨%​នៃ​ការ​នាំ​ចេញ​រ៉ែ ដែល​ភាគច្រើន​ជា​ឧស្ម័ន​ធម្មជាតិ និង​ប្រេង​។ ចំណែក​ការ​នាំ​ចេញ​ទំនិញ​ផលិត​ពី​រោងចក្រ ដូច​ជា គ្រឿង​ម៉ាស៊ីន ឧបករណ៍ គ្រឿងបន្លាស់ និង​ផលិតផល​កៅស៊ូ បាន​ធ្លាក់​ចុះ​៦,៧% ។

ការ​នាំ​ចេញ​ទៅ​កាន់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​បាន​ធ្លាក់​ចុះ​២,៦%​ពី​មួយ​ឆ្នាំ​មុន រីឯ​ការ​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក​ធ្លាក់​ចុះ​៣,៥% ខណៈ​ការ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​ធ្លាក់​ចុះ​១២% ។

ទោះជា​យ៉ាងណា របាយការណ៍​នេះ​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​របស់​ម៉ា​ឡេ​ស៊ី​ទៅ​កាន់​ប្រទេស​ចិន​បាន​កើនឡើង​៣,៤% ដោយសារ​មាន​កំណើន​ខ្ពស់​នៃ​ផលិតផល​អគ្គិសនី និង​គ្រឿង​អេ​ឡិច​ត្រូ​និក ។

ក្នុង​អំឡុង​ខែ​នេះ ការ​នាំ​ចូល​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ក៏​បាន​ថយ​ចុះ​៦,៦%​ផង​ដែរ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ខណៈ​ពាណិជ្ជកម្ម​សរុប​ធ្លាក់​ចុះ​៧,៧% ៕