ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱនភាព​ពាណិជ្ជកម្ម​អា​មេ​រិ​ក​កើនឡើង​ខណៈ​ការ​នាំ​ចេញ​ធ្លាក់​ចុះ

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កាលពី​ខែតុលា ឱនភាព​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក​បាន​កើនឡើង​ខ្ពស់​ក្នុង​រយៈពេល​១​ទៅ​១​ឆ្នាំ​កន្លះ​កន្លង​មក ខណៈ​ការ​នាំ​ចេញ​សណ្តែកសៀង និង​ផលិតផល​ដទៃ​ធ្លាក់​ចុះ ដែល​ផ្តល់​សញ្ញា​ថា

សហរដ្ឋអាមេរិក ៖ កាលពី​ខែតុលា ឱនភាព​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក​បាន​កើនឡើង​ខ្ពស់​ក្នុង​រយៈពេល​១​ទៅ​១​ឆ្នាំ​កន្លះ​កន្លង​មក ខណៈ​ការ​នាំ​ចេញ​សណ្តែកសៀង និង​ផលិតផល​ដទៃ​ធ្លាក់​ចុះ ដែល​ផ្តល់​សញ្ញា​ថា ពាណិជ្ជកម្ម​ក្នុង​ត្រីមាស​ទី​៤ នឹង​ទាញ​ទម្លាក់​ការ​លូតលាស់​នៃ​សេដ្ឋកិច្ចជាតិ ។

ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​កបាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ចន្លោះ​ពាណិជ្ជកម្ម​បាន​កើនឡើង​១៧,៨% មក​ស្មើនឹង​៤២,៦​ប៊ី​លាន​ដុល្លារ ។ នេះ​ជា​ការ​កើនឡើង​ច្រើន​ជាងគេ​តាំងពី​ខែមីនា ឆ្នាំ​២០១៥​មក ។

សេដ្ឋវិទូ​ព្យាករណ៍​ថា ចន្លោះ​ពាណិជ្ជកម្ម​នឹង​កើន​៤១,៨​ប៊ី​លាន​ដុល្លារ​ក្នុង​ខែតុលា ។ បើ​ដក​អត្រា​អតិផរណា​ចេញ ឱនភាព​កើន​ដល់​៦០,៣​ប៊ី​លាន​ដុល្លារ ខណៈ​ខែកញ្ញា ស្មើ​តែ​៥៤,២​ប៊ី​លាន​ដុល្លារ​ប៉ុណ្ណោះ ។

ចំណែក​កំណើន​ការ​នាំ​ចេញ​កាលពី​ត្រីមាស​មុន មួយ​ផ្នែក​ធំ​ដោយសារ​ការ​នាំ​ចេញ​សណ្តែកសៀង​កើនឡើង បន្ទាប់​ពី​ប្រទេស​អា​ហ្ស​ង់​ទី​ន និង​ប្រេ​ស៊ី​ល​ប្រមូល​ផល​មិនសូវ​បាន។ ប៉ុន្តែ​ការ​កើនឡើង​នៃ​ការ​បូម​ប្រេង​និង​ឧស្ម័ន ត្រូវ​បាន​គេ​គិត​ថា នឹង​ធ្វើ​ឲ្យ​ការ​លូតលាស់​សេដ្ឋកិច្ច​ក្នុង​ត្រីមាស​នេះ​កើនឡើង ។

មួយ​ផ្នែក​ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ធ្លាក់​ចុះ គឺ​មក​ពី​ការ​កើនឡើង​នៃ​តម្លៃ​ប្រាក់​ដុល្លារ​ក្នុង​ខែមិថុនា ឆ្នាំ​២០១៤ និង​ខែមករា ឆ្នាំ​២០១៦​។ តម្លៃ​ប្រាក់​ដុល្លារ​នៅ​តែ​បន្ត​កើនឡើង បន្ទាប់​​ពី​លោក Donald Trump បាន​ទទួល​ជ័យជម្នះ​កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា កន្លង​មក ហើយ​ការ​នាំ​ចេញ​អាច​នឹង​ជួប​ប្រទះ​ការ​លំបាក​នៅ​ដើមឆ្នាំ​២០១៧ ផង​ដែរ ។

ការ​នាំ​ចូល​ផលិតផល និង​សេវាកម្ម​បាន​កើនឡើង​១,៣% មក​ស្មើ​២២៩​ប៊ី​លាន​ដុល្លារ​ក្នុង​ខែតុលា ដែល​ជា​កម្រិត​ខ្ពស់​បំផុត​តាំងពី​ខែសីហា ឆ្នាំ​២០១៥​មក ។ រីឯ​ការ​នាំ​ចូល​ប្រេងឥន្ធនៈ​មាន​កម្រិត​ខ្ពស់​ជាងគេ​ក្នុងឆ្នាំនេះ ដែល​បង្ហាញ​ពី​ការ​កើនឡើង​នៃ​តម្លៃ​ប្រេង​ឆៅ ។

ការ​នាំ​ចូល​ពី​ប្រទេស​ចិន​បាន​កើនឡើង​៤,២% ។ ទោះជា​ការ​នាំ​ចេញ​បាន​នាំមុខ​ការ​នាំ​ចូល​យ៉ាង​ឆ្ងាយ​ក្តី ប៉ុន្តែ​ឱនភាព​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន បាន​ធ្លាក់​ចុះ​៤,២% មក​ស្មើ​៣១,១​ប៊ី​លាន​ដុល្លារ​ក្នុង​ខែ តុលា ៕​