ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​អំ​ណោយ​មនុស្សធម៌ ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​31​គ្រួសារ​ នៅ​ចាក់​អង្រែ​លើ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៦​នេះ អនុ​សាខា​កា​ក​បាទ​ក្រហម​កម្ពុជា​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​ជា​ប្រធាន​អនុ​សាខា​កា​កបាទ​ក្រហម​កម្ពុជា​ប្រចាំ​ខណ្ឌ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៦​នេះ  អនុ​សាខា​កា​ក​បាទ​ក្រហម​កម្ពុជា​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​ជា​ប្រធាន​អនុ​សាខា​កា​កបាទ​ក្រហម​កម្ពុជា​ប្រចាំ​ខណ្ឌ បាន​បន្ត​នាំ​យក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុ​ន ​រ៉ា​នី ហ៊ុន ​សែន ចែក​ជូន​ដល់​ពលរដ្ឋ​ទីទ័ល​ក្រ​ចំនួន ៣១​គ្រួសារ ដែល​រស់នៅ​តាម​បណ្តា​ភូមិ​ផ្សេង​ៗ​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ។

អំណោយ​ដែល​ត្រូវ​ចែក​ជូន​រួម​មាន អង្គរ​១​ប៉ាវ ស្មើ៣០​គីឡូក្រាម ឃី​ត​១​ឈុត (​មាន​មុង​ ភួយ ក្រមា​) មី​១​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ត្រីខ​១​យួរ ទឹកបរិសុទ្ធ​១​យួរ រួម​ទាំង​ថវិកា៣​ម៉ឺន​រៀល​ផង​ដែរ ។

លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​ជា​ប្រធាន​អនុ​សាខា​កា​ក​បាទ​ក្រហម​កម្ពុជា​ខណ្ឌមានជ័យ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ជីវិត​រស់នៅ​ត្រូវ​តែ​មានការ​តស៊ូ និង​ព្យាយាម ចូល​បងប្អូន​កុំ​អស់សង្ឃឹម ចំពោះ​ភាព​ក្រីក្រ​លំបាក​របស់​ខ្លួន ពិសេស​បងប្អូន​ដែល​ជា​ពិការ​ជន ​ព្រោះថា គ្មាន​ន​រណាកើតមក​មិន​ជួប​ការ​លំបាក​ឡើយ ប៉ុន្តែ​យើង​ត្រូវ​ជំនះ​វា​ឱ្យ​បាន ​ដើម្បី​បន្តជីវិត​រស់​ទៅ​មុខ​ទៀត និង​ដើម្បី​មានជីវិត​នៅ​ជាមួយ​ក្រុម​គ្រួសារ និង​មនុស្ស​ជាទី​ស្រលាញ់ ។ លោក​អភិបាលរង​បន្ត​ថា ទីណា​មានទុក្ខ​លំបាក​របស់​ពលរដ្ឋ ទីនោះ​មានកា​ក​បាទ​ក្រហម​កម្ពុជា តែង​នៅ​ក្បែរ និង​ចាំ​ជួយ​បងប្អូន​ជា​និច្ច ។

ឈ្លៀត​ក្នុង​ឱកាស​ដដែល​នេះ លោក​ប្រធាន​អនុ​សាខា​បាន​មាន​ប្រសាសន៍​ផ្ញើក្តី​នឹករលឹក​យ៉ាង​ក្រៃ​លែង​ផង​ដែរ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន ​រ៉ា​នី ហ៊ុន​ សែន ជូន​ចំពោះ​បងប្អូន ។ ថ្វី​ត្បិត​តែ​ពេល​នេះ​ សម្តេច​មិន​មាន​វត្ត​មាននៅ​ទី​នេះ​ពិតប្រាកដ​មែន ប៉ុន្តែ​ចិត្ត​របស់​សម្តេច​តែង​ស្ថិត​នៅ​ក្បែរ​បងប្អូន​ជា​និច្ច ដែល​លោក​តែងតែ​ក្រើនរំលឹក​ដល់​មន្ត្រី​ក្រោម​ឱវាទ​ឱ្យធ្វើ​យ៉ាងណា ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​ប្រជាពលរដ្ឋ​ក្រីក្រ​លំបាក តោកយ៉ាក ចាស់ជរា អ្នក​កើត​ជំងឺរ៉ាំ​រៃ និង​ជា​ពិសេស​ជន​មាន​ផ្ទុកមេរោគ​អេ​ដស៍ គឺ​មិន​ត្រូវ​មើល​រំលង​ជា​ដាច់ខាត ព្រោះ​សុខ​ទុក្ខរបស់​ពលរដ្ឋ​កម្ពុជា ​គឺជា​សុខ​ទុក្ខ​របស់​សម្តេច​កិ​ត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុ​ន ​រ៉ា​នី ហ៊ុន ​សែន ដូច​គ្នា ៕