ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​នៅ​ឥណ្ឌូ​ណេ​ស៊ី អ្នក​ស្លា.ប់​ឡើង​ដល់​ជាង​100​នាក់

7 ឆ្នាំ មុន

ការ​រុករក​នៅ​បន្ដ​នា​ថ្ងៃ​ទី​៨ ធ្នូ នៅ​កោះ​ស៊ូ​ម៉ា​ត្រា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ក្រោយ​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​កាលពី​ថ្ងៃ​ទី​៧ ធ្នូ បណ្ដាល​ឱ្យ​មនុស្ស​ស្លា.ប់​ឡើង​ដល់​ជាង​១០០​នាក់ ហើយ​មនុស្ស​ជាង​៧០០​នាក់​ទៀត​រង​របួស ។

ការ​រុករក​នៅ​បន្ដ​នា​ថ្ងៃ​ទី​៨ ធ្នូ នៅ​កោះ​ស៊ូ​ម៉ា​ត្រា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ក្រោយ​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​កាលពី​ថ្ងៃ​ទី​៧ ធ្នូ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ឡើង​ដល់​ជាង​១០០​នាក់ ហើយ​មនុស្ស​ជាង​៧០០​នាក់​ទៀត​រង​របួស ។

ការ​រញ្ជួយ​ដី​កម្លាំង​៦,៥​រី​ស្ទ័​រ ធ្វើ​ឱ្យ​ញ័រ​រង្គើ​ក្នុង​ខេត្ដ​អា​សេ ស្ថិត​នៅ​ចុង​ខាងជើង​នៃ​កោះ​ស៊ូ​ម៉ា​ត្រា ។ កាលពី​ខែធ្នូ ឆ្នាំ​២០០៤ មនុស្ស​ដល់​ទៅ​១២.០០០​នាក់ ស្លាប់​នៅ​ទីនោះ​ដោយ​សារ​ការ​រ​ញ្ជូ​យ​ដី​ខ្លាំង​ដល់​ទៅ​៩,២​រិ​ស្ទ័​រ ញុំ​ង​ឱ្យ​មាន​ស៊ូ​ណា​មី​ខ្លាំងក្លា​មួយ ។ ចំណុចកណ្ដាល​នៃ​ការ​រញ្ជួយ​ដី​លើក​នេះ ស្ថិត​នៅ​ក្រុង PIDI JAYA ដែល​មាន​ប្រជាជន​ប្រមាណ​១៤០.០០០​នាក់ ។

នា​ថ្ងៃ​ទី​៨ ធ្នូ អាជ្ញាធរ​រាយការណ៍​ពី​តុល្យការ​ថ្មី​នៃ​ជន​រង​គ្រោះ​ដោយ​អ្នក​ស្លាប់​ឡើង​ដល់​១០២​នាក់ ហើយ​មនុស្ស​ជាង​៧០០​នាក់​រង​របួស រួច​ច្រើន​ពាន់​នាក់ ជម្លៀស​ខ្លួន​ចេញ ។ ការ​កាយ​រុករក​នា​ថ្ងៃ​ទី​៨ ធ្នូ ផ្ដោត​ត្រង់​ផ្សារ​មួយ​ដែលរ​លំបាក់ ហើយ​មនុស្ស​យ៉ាងតិច​៥​នាក់ អាច​ជាប់​ក្រោម​គំនរ​បាក់បែក​នៅ​ទីនោះ ៕