ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សីតុណ្ហភាពចុះដល់១៧អង្សាសេ​ ឯភ្លៀងនឹងបន្តធ្លាក់នៅភ្នំពេញ​និងខេត្ត៥ទៀត

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រាជធានីភ្នំពេញ​ ខេត្តព្រៃវែង ​ស្វាយរៀង កណ្តាល តាកែវ ​និងកំពង់ស្ពឺ​ ភ្លៀងនឹងបន្តធ្លាក់ពីតិចទៅមធ្យមចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១៤ ​ធ្នូ ២០១៦ ចំណែកនៅ​​ខេត្តមណ្ឌលគិរីសីតុណ្ហភាពអប្បបរមា ​១៧អង្សាសេ​ និងរាជធានី ខេត្តដទៃទៀត​ គឺសីតុណ្ហភាពចាប់ពី​១៩ដល់៣២អង្សាសេ ។

នេះបើយោងតាមការព្យាករណ៍​អាកាសធាតុរបស់ក្រសួងធនធានទឹក​និងឧតុនិយម​ដែលចេញផ្សាយជា​សាធារណៈនៅថ្ងៃទី០៨ ធ្នូ ។

ក្រសួងជំនាញដដែលពន្យល់ថា​ មូលហេតុដែលភ្លៀងនឹងបន្តធ្លាក់​ និងសីតុណ្ហភាពក្នុងកម្រិតខាងលើ​ ដោយសារកម្ពុជា​បាននិងកំពុងទទួលរបបខ្យល់មូសុង​ឦសានខ្សោយ និង​ខ្យល់បក់ពីសមុទ្រចិនខាងត្បូង ​បាននិងកំពុងបង្កើនឥទ្ឋិពល​មកលើតំបន់ឥណ្ឌូចិន ៕