ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របប​ស៊ី​រី​ឈាន​ទៅ​រំដោះ​ក្រុង​អា​ឡែ​ប​ទាំងមូល​ហើយ

7 ឆ្នាំ មុន

ជួយ​ទ្រ​ទង់​ដោយ​ពួក​យុទ្ធ​ជន​អីុ​រ៉​ង់ ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់​និង​ពួក​ជីវពល​ស៊ី​អីុត​អីុ​រ៉ា​ក់ កងទ័ព​ស៊ី​រី​នា​ថ្ងៃ​ទី​៧ ធ្នូ ដណ្តើម​ត្រួតត្រា​តំបន់​ទីក្រុង​អា​ឡែ​ប​ចាស់​ដែល​រហូត​មក​ទល់​ពេល​នេះ​កាន់កា.ប់​ដោយ​ពួក​ឧទ្ទាម ។

ជួយ​ទ្រ​ទង់​ដោយ​ពួក​យុទ្ធ​ជន​អីុ​រ៉​ង់ ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់​និង​ពួក​ជីវពល​ស៊ី​អីុត​អីុ​រ៉ា​ក់ កងទ័ព​ស៊ី​រី​នា​ថ្ងៃ​ទី​៧ ធ្នូ ដណ្តើម​ត្រួតត្រា​តំបន់​ទីក្រុង​អា​ឡែ​ប​ចាស់​ដែល​រហូត​មក​ទល់​ពេល​នេះ​កាន់កាប់​ដោយ​ពួក​ឧទ្ទាម ។

តាំងពី​ចាប់ផ្តើម​ការ​វាយលុក​ពី​ថ្ងៃ​ទី​១៥ វិច្ឆិកា ជាមួយ​ការ​ជួយ​ទ្រទ្រង់​ខាង​អាកាស​របស់​រុ​ស្ស៊ី កងទ័ព​ស៊ី​រី​ដណ្តើម​យក​បាន​ជាង​៣​ភាគ​៤​នៃ​បណ្តា​សង្កាត់​ក្រុង​អា​ឡែ​ប​ភាគ​ខាង​កើត​ជាទី​តាំងរបស់​ពួក​ឧទ្ទាម ។ ការ​វាយ​ដណ្តើម​យក​តំបន់​នោះ​ទាំងមូល​អាច​រាប់​ថ្ងៃ ។ ប្រមុខ​ពួក​បះបោរ​ស្លាប់​បន្តបន្ទាប់​គ្នា ។ គ្រាន់តែ​ថ្ងៃ​ទី​៦ ធ្នូ តែ​មួយ​គត់ សង្កាត់​៥​ត្រូវ​ពួក​ឧទ្ទាម​បោះបង់​ចោល​ដែល​អាច​ឱ្យ​កងទ័ព​ស៊ី​រី​ពុះ​បំបែក​តំបន់​ក្រុង​អា​ឡែ​ប​ភាគ​ខាង​កើតជា​២ ។ ពួក​ឧទ្ទាម​ពេល​នេះ​ប្រមូលផ្តុំ​គ្នា​នៅ​ផ្នែក​ខាងត្បូង​នៃ​ក្រុង​អា​ឡែ​ប​ភាគ​ខាង​កើត​ជា​ឱកាស​ឱ្យ​កងទ័ព​ក្រុង​ដា​ម៉ាស់​បង្កើន​សង្គ្រាម​ធ្វើ​ឱ្យ​ពួក​ប្រឆាំង​នៅ​សល់​ប្រមាណ​ជា​១០០០​នាក់​គ្របដណ្តប់​ដោយ​ពួក​អ៊ិ​ស្លា​ម​និយម​កាន់តែ​ខ្សោះ​កម្លាំង ។

ថ្ងៃ​ទី​៧ ធ្នូ ពួក​ឧទ្ទាម​មួយ​ចំនួន​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ភ្លាម​ៗ៥​ថ្ងៃ​ដើម្បី​អាច​ជម្លៀស​ជន​ស៊ី​វិល​ទៅ​កាន់​តំបន់​មួយទៀត​កាន់កាប់​ដោយ​ពួក​បះបោរ​នៅ​ភាគ​ខាងជើង​ស៊ី​រី​។ រដ្ឋាភិបាល​ស៊ី​រី​បាន​បដិសេធ​សំណើ​បែប​នេះ​បើ​ដរាបណា​ពួក​ភេរវ​ករពុំ​ព្រម​ចាក​ចេញពី​តំបន់​នោះ​ទេ ។

នៅ​ក្រុង​អា​ឡែ​ប​ភាគ​ខាងកើត​មនុស្ស​យ៉ាងតិច​១៥​នាក់​ស្លាប់​ហើយ​នៅ​ក្រុង​អា​ឡែ​ប​ភាគ​ខាងលិច​កាន់កាប់​ដោយ​រដ្ឋាភិបាល កុមារ​៣​នាក់ ព្រមទាំង​មនុស្ស​ពេញវ័យ​៨​នាក់​ស្លាប់ ដោយ​ការ​បាញ់​ផ្លោង​របស់​ពួក​ឧទ្ទាម ។ ចំណែក​វរសេនីយ៍ឯក​រុ​ស្ស៊ី​ម្នាក់​ដែល​រង​របួសធ្ងន់​ដោយ​ការ​បាញ់​ផ្លោង​របស់​ពួក​ឧទ្ទាម​ក្រោយមក​បាន​ស្លាប់ ។ រួច​គិលានុប្ប​ដ្ឋា​យិកា​រុ​ស្ស៊ី​២​នាក់​ដែល​បម្រើ​ការ​តាម​ពេទ្យ​ចល័ត​នៅ​ក្រុង​អា​ឡែ​ប​ក៏​ត្រូវ​ស្លាប់​ដោយ​គ្រាប់​ផ្លោង​ពួក​ឧទ្ទាម​ដែរ ៕