ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសយានិក​ប្រមាណ​900​នាក់​គ្មាន​ការងារ​ធ្វើ​ក្នុង​ផ្នែក​អាកាសចរណ៍

7 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ក្រសួង​ដឹក​ជញ្ជូន​បាន​និយាយ​ថា អាកាសយានិក​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​លើស​ពី​៩០០​នាក់​ទៅ​ទៀត​ដែល​គ្មាន​ការងារ​ធ្វើ​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍ ហើយ​ក្រសួង​មាន​គម្រោង​អនុម័ត​កាតព្វកិច្ច​ថ្មី​ៗ

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ក្រសួង​ដឹក​ជញ្ជូន​បាន​និយាយ​ថា អាកាសយានិក​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​លើស​ពី​៩០០​នាក់​ទៅ​ទៀត​ដែល​គ្មាន​ការងារ​ធ្វើ​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍ ហើយ​ក្រសួង​មាន​គម្រោង​អនុម័ត​កាតព្វកិច្ច​ថ្មី​ៗ​ដើម្បី​ធានា​ផ្តល់​ការងារ​ដល់​ពួក​គេ​ក្នុង​ផ្នែក​នេះ ។

លោក Budi Karya Sumadi រដ្ឋមន្ត្រី​នៃ​ក្រសួង​ខាងលើ​ថ្លែង​ថា ៖ « វា​ជា​បញ្ហា​ដ៏​ធំ​មួយ ព្រោះ​មាន​អាកាសយានិក​យ៉ាងតិច​ណាស់​ក៏​៩០០​នាក់​ដែរ​គ្មាន​ការងារ​ធ្វើ ។ នេះ​ជា​ការងារ​របស់​ពួក​យើង​ដើម្បី​បង្កើត​ឱកាស​ដល់​ពួក​គេ » ។

លោក Budi បន្ត​ថា ក្រសួង​របស់​លោក​នឹង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ទទួល​បុគ្គលិក​ជា​អាកាសយានិក​ក្នុងស្រុក និង​សន្យា​ថា ក្រុមហ៊ុន​នឹង​ជួយ​ដល់​ពួក​គេ​ដោយ​ផ្តល់​ការ​ហ្វឹកហាត់​បន្ថែម​ផង​ដែរ ។ ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក ត្រូវ​តែ​មាន​កាតព្វកិច្ច​ទទួល​អាកាសយានិក​ឥណ្ឌូ​ណេ​ស៊ី ។

លើស​ពី​នេះ ក្រសួង​ខាងលើ​នឹង​តម្រូវ​ឲ្យ​មាន​លក្ខខណ្ឌ​កាន់តែ​តឹង​រឹ​ុ​ង​សម្រាប់​អាកាសយានិក​បរទេស ដែល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ទៀត​ផង ។

លោក​បន្ត​ថា ៖ « ពួក​យើង​នឹង​អនុម័ត​លក្ខខណ្ឌ​មួយ​ចំនួន​សម្រាប់​អាកាសយានិក​បរទេស ដែល​កំពុងធ្វើការ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ផង​ដែរ » ៕