ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ជួប​ប្រទះ​នឹង​បញ្ហា​កង្វះខាត​កម្លាំង​ពលកម្ម

7 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ប្រជាជន​មាន​វ័យ​ចំណាស់​នៅ​ក្នុង​ប្រទេស​ជប៉ុន គឺ​កំពុង​តែ​បង្ក​ឱ្យ​មាន​កង្វះខាត​ផ្នែក​កម្លាំង​ពលកម្ម ។
យោង​តាម​ក្រុម​សេដ្ឋវិទូ និង​លោក

ប្រទេស​ជប៉ុន ៖ ប្រជាជន​មាន​វ័យ​ចំណាស់​នៅ​ក្នុង​ប្រទេស​ជប៉ុន គឺ​កំពុង​តែ​បង្ក​ឱ្យ​មាន​កង្វះខាត​ផ្នែក​កម្លាំង​ពលកម្ម ។

យោង​តាម​ក្រុម​សេដ្ឋវិទូ និង​លោក Hideo Kumano មក​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​ពី​ជីវិត Dai-ichi ក្នុង​ទីក្រុង​តូ​ក្យូ បាន​ឲ្យ​ដឹង​ថា វា​មិន​ងាយស្រួល​ដូច​ការ​គិត​ទេ គឺ​មួយ​ផ្នែក​មក​ពី​វិស័យ​ដែល​មាន​ផលិតកម្ម​ទាប​កំពុង​មាន​កង្វះខាត​កម្លាំង​ពលកម្ម​ខ្លាំង​ជាងគេ ។

វិស័យ​ដែល​ត្រូវការ​កម្លាំង​ពលកម្ម​មាន​ដូច​ជា សណ្ឋាគារ ភោជនីយដ្ឋាន និង​មន្ទីរ​មើលថែ​ចាស់ជរា គឺ​កំពុង​ជួប​ប្រទះ​នឹង​កង្វះខាត​ផ្នែក​ពលកម្ម​ច្រើន​ជាងគេ ។ យានយន្ត ក៏​ជា​វិស័យ​ដែល​មាន​ផលិតភាព​ទាប​ជាងគេ​ផង​ដែរ ។ វា​នឹង​ប៉ះពាល់​ដល់​សមត្ថភាព​បង្កើន​ប្រាក់បៀវត្ស​របស់​ពលករ​ទាំងនោះ ។

លោក Hideo Kumano បន្ត​ថា ៖ «​រដ្ឋាភិបាល​មាន​វិធានការ​រក្សា​ប្រាក់​សំណង​នៅ​ពេល​មាន​គ្រោះថ្នាក់​ក្នុង​ការងារ សម្រាប់​ផ្នែក​ថែទាំ​ជន​ចាស់ជរា » ។

ប្រាក់បៀវត្ស​ប្រចាំខែ​ជា​មធ្យម​ក្នុង​ប្រទេស​ជប៉ុន បន្ទាប់​ពី​ដក​អត្រា​អតិផរណា​ហើយ បាន​ធ្លាក់​ចុះ​៤​ឆ្នាំ​ជាប់​ៗ​គ្នា​កាលពី​ឆ្នាំ​២០១៥​។ សម្រាប់​ឆ្នាំ​២០១៦​វិញ បើ​តាម​ទិន្នន័យ​ពី​ក្រសួង​ពលកម្ម​ក្នុង​ខែកញ្ញា បង្ហាញ​ថា ស្មើនឹង​កំណើន​១% ។

លើស​ពី​នេះ អាជីវកម្ម​ផ្តល់​សេវាកម្ម​ក៏​មាន​បញ្ហា​ផង​ដែរ គឺ​ការ​ផ្តល់​ការងារ​ក្រោម​កិច្ចសន្យា និង​ការងារ​ក្រៅ​ម៉ោង​ជា​ច្រើន​តែងតែ​ដក​ឱកាស​ក្នុង​ការ​ចរចា​លើ​ប្រាក់ខែ ៕