ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនរ​សំរាម​នៅ​ខាងជើង​ផ្សា​រក​អណ្តើក កំពុង​បញ្ចេញ​ក្លិនស្អុយ​ដល់​អ្នក​រស់​ជិត​នោះ

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​នៅ​ខាងជើង​ផ្សា​រក​អណ្តើក កំពុង​ប្រ​តិ​តក​ម្មយ៉ាង​ខ្លាំង​ចំពោះ​គំនរ​សំរាម ដែល​ត្រូវ​បាន​គេ​ទុក​ចោល​រាប់​ខែ​មក​ហើយ មិន​មាន​អ្នក​ណា​អើពើ​កើប​ចោល​ឡើយ

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​នៅ​ខាងជើង​ផ្សា​រក​អណ្តើក កំពុង​ប្រ​តិ​តក​ម្មយ៉ាង​ខ្លាំង​ចំពោះ​គំនរ​សំរាម ដែល​ត្រូវ​បាន​គេ​ទុក​ចោល​រាប់​ខែ​មក​ហើយ មិន​មាន​អ្នក​ណា​អើពើ​កើប​ចោល​ឡើយ មាន​តែ​អ្នក​យក​សំរាម​យក​មក​ចោល​ថែម ខណៈ​ដី​ដែល​គេ​នាំ​គ្នា​យក​សំរាម​ទៅ​ចោល​នោះ​ម្ចាស់​នៅ​រាជធានី​ភ្នំពេញ​។​ពលរដ្ឋ​បានឱ្យ​ដឹង​ថា គំនរ​សំរាម​ដែល​ត្រូវ​បាន​គេ​គរ​ទុក​ចោល​បំពុលបរិយាកាស​នោះ គឺ​ស្ថិត​នៅ​ក្នុងភូមិ​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

ពលរដ្ឋ​បាន​បន្ថែម​ថា គំនរ​សំរាម​ទាំងនោះ​មិន​ត្រឹមតែ​នៅ​ក្នុង​ដី​ដែល​គេ​ទុក​ចោល​ប៉ុណ្ណោះ​ទេ គឺ​មាននៅ​តាម​ជ​ញ្ចើ​ម​ផ្លូវ​ផង​ដែរ ហើយ​ក៏​កំពុង​តែ​ជះក្លិន​ស្អុយ មក​លើ​ពួក​គាត់ ជា​ពិសេស​ពេល​មេឃ​ភ្លៀង​តែ​ម្ដង បង្កើត​ជា​ដង្កូវ​រវើក​ក៏​មាន​។ រីឯ​ប្រ​ព​ន្ធ័​លូ​បង្ហូរទឹក​ស្អុយ​គឺ​មិន​មានការ​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ហូរ​ពាស​វាល​ពាស​កាល​កាត់មុខ​ផ្ទះ​របស់​ពួក​គាត់​ទៀត​ផង​។ បន្ថែម​ពីលើ​នេះ​បងស្រី ស ស្រី​ដា អាយុ​២៥​ឆ្នាំ មុខរបរ​កាត់ដេរ និង​មាន​ទីលំនៅ​ជិត​គំនរ​សំរាម បាន​លើក​ឡើង​ថា រាល់​ថ្ងៃនេះ​គាត់​ពិបាក​រស់នៅ​ណាស់ ដោយសារ​តែ​រឿង​សំរាម​ស្អុយរលួយ​នេះ ពេល​ហូប​បាយ​ទឹក​ម្តង​ៗ​មិន​ចង់​កើត​ទេ ព្រោះតែ​ធុំក្លិន​ស្អុយ​ខ្លាំង​ពេក​។

បងស្រី​បាន​បញ្ជាក់​ថា សំរាម​ទាំងនេះ​ត្រូវ​បាន​អាជីវករ​យក​មក​បោះចោល​នៅ​ពេល​ព្រលប់​ជា​រៀងរាល់ថ្ងៃ គឺ​មក​ចោល​តាមតែ​គ្នា ហើយ​ម្យ៉ាងទៀត​ដី​នៅ​ចំណុច​នេះ​ម្ចាស់​គេ​គឺ​នៅ​ឯ​ភ្នំពេញ​យូ​ៗ​ទើប​មក​ម្តង​។ បើ​និយាយ​ប្រ​ព​ន្ធ័​លូ​វិញ បងស្រី​បានឱ្យ​ដឹង​ថា គឺ​មិន​មានការ​រៀបចំ​នោះ​ឡើយ ដោយនៅ​ពេល​ភ្លៀង​ម្តង​ៗ ទឹកភ្លៀង​បាន​ហូរ​នាំ​កាក​សំណល់​ស្អុយ​ទាំងនោះ​ហូរ​ចូល​ដី​គេ និង​កាត់មុខ​ផ្ទះ​គាត់​ផង​ដែរ​។ ជាមួយ​គ្នា​នេះ​ដែល​អាជីវករ​ឈ្មោះ ទិ​ត្យ សុ​បាន ដែល​ជា​មានមុខរ​បរជា​អ្នកលក់​ត្រី​ក្នុង​ផ្សា​រក​អណ្តើក​នេះ​បាន​លើក​ឡើង​ថា ក្រុម​ភាស៊ី​នៅ​ក្នុង​ផ្សារ​មួយ​នេះ​សំរាម​មិន​ប្រមូល​ទេ តែបើ​លុយ​ភាស៊ី​បង់​ខ្វះ​មួយ​រយ​មិន​បាន​ទេ គឺ​តាម​ទារ​ទាល់តែ​គ្រប់  គាត់​លក់​ត្រី​១​កញ្ច្រែង​បង់​ភាស៊ី​អស់ ១០០០​រៀល ក្នុង​មួយ​ថ្ងៃ បើ​ឲ្យ​តែ​៥០០​រៀល​ក៏​មិន​យក​ដែរ​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ លោក នួន ឡាណ មេ​ភូមិ​ប្រាសាទ​បាន​ឲ្យ​ដឹង​ថា តម្លៃ​ភាស៊ី​គឺ​ត្រូវ​បង់​ដូច្នេះ​មែន កង់​១ បង់​៥០០​រៀល ម៉ូតូ​១​បង់​១០០០​រៀល​។ ដោយឡែក​រឿង​សំរាម​នោះ​លោក​ធ្លាប់​បាន​ចុះ​ដុត​ពី​បី​ដង​មក​ហើយ តែ​ពេល​នេះ​ខែ​ភ្លៀង​ដុត​មិនកើត ហើយ​ពលរដ្ឋ​ជា​អ្នក​យក​ទៅ​ចោល​នៅ​ទីនោះ​ព្រោះ​អត់​មាន​អ្នក​ប្រមូល​។ ឆ្លើយ​តប​នឹង​ករណី​ខាងលើ លោក តូច វ៉ារ​ដ្ឋា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា សំរាម​ទាំងនោះ គឺ​ពលរដ្ឋ​បាន​យក​ទៅ​ចោល ដោយសារ​មិន​ទាន់​មាន​ក្រុមហ៊ុន​ម៉ៅ​ការ​ប្រមូល​សំរាម​តាម​ផ្ទះ តែ​តូប​ដែល​នៅ​ក្នុង​ផ្សារ​គឺ​មាន​អ្នក​ម្រ​មូល​ហើយ ចំណែក​កន្លែង​ផ្ទុក​សំរាម​ក៏​យើង​មាន​ដែរ គឺ​មាន​ដី​មួយ​ហិ​កតា​សម្រាប់​ដាក់​សំរាម​ទាំងនេះ​។

លោក​បញ្ជាក់​ថា មូលហេតុ​ដែល​ពលរដ្ឋ​យក​សំរាម​មក​ចោល​នៅ​ខាងជើង​ផ្សារ​នោះ មក​ពី​មិន​ទាន់​មាន​ក្រុមហ៊ុន​ម៉ៅ​ការ​ប្រមូល ឬ​ដឹក​ជញ្ជូន ដូចនេះ​សូម​ឲ្យ​បងប្អូន​មេត្តា​យោគយល់ និង​ជួយ​សហការ​ផង ហើយ​បើ​មាន​ខាង​ក្រុមហ៊ុន​ណា​ចង់​មក​ដេញថ្លៃ​ម្រ​មូល​សំរាម​នេះ​លោក​នឹង​ទទួល​ដោយ​ក្ដី​រីករាយ​៕