ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​កាហ្វេ​ស្រងេះស្រងោច​នៅ​ប្រទេស​ចិន

7 ឆ្នាំ មុន

សារព័ត៌មាន​របស់​ចិន​កាលពី​ពេល ថ្មី​ៗ កន្លង​មក​ផ្សាយ​ថា ហាង​កាហ្វេ​នៅ​ស្រុក «​យេ​ស៊ុ​យ​» ក្រុង​អា​ប៉ា ខេត្ត​ស៊ី​ឈួ​ន មាន​រហស្សនាម​ថា​ជា «​ហាង​កាហ្វេ​ស្រងេះស្រងោច​បំផុត​នៅ​លើ​ពិភពលោក​» ។

សារព័ត៌មាន​របស់​ចិន​កាលពី​ពេល ថ្មី​ៗ កន្លង​មក​ផ្សាយ​ថា ហាង​កាហ្វេ​នៅ​ស្រុក «​យេ​ស៊ុ​យ​» ក្រុង​អា​ប៉ា ខេត្ត​ស៊ី​ឈួ​ន មាន​រហស្សនាម​ថា​ជា «​ហាង​កាហ្វេ​ស្រងេះស្រងោច​បំផុត​នៅ​លើ​ពិភពលោក​» ។

ហាង​កាហ្វេ​នោះ ស្ថិត​នៅ​ជាន់​ទី​២ នៃ​ម​ជ្ឃ​មណ្ឌល​កន្ត្រក​រ៉​ត​អគ្គិសនី​លើ​ភ្នំ​ទឹកកក «​តា​គូ​» នៅ​លើ​កម្រិត​នីវ៉ូទឹក​សមុទ្រ​៤៨៦០​ម៉ែត្រ ចាត់​ទុក​ថា​ជា​ហាង​កាហ្វេ​មាន​នីវ៉ូទឹក​សមុទ្រ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក ។

ហាង​កាហ្វេ​ដ៏​ស្រងេះស្រងោច​នោះ កសាង​ដោយ​ប្រើ​កន្ត្រក​រ៉​ត​អគ្គិសនី​ជា​យានពាហនៈ​ដឹក​ជញ្ជូន​សម្ភារ​សំណង់​ទៅ​លើ​ភ្នំ​ទឹកកក និង​ចាប់ផ្តើម​បើក​នៅ​ឆ្នាំ​២០១៥ ដោយនៅ​ផ្នែក​ខាងក្នុង​ហាង​មាន​បង្អួច​កញ្ចក់​ដ៏​ធំ ដើម្បី​ឱ្យ​អតិថិជន​បាន​ទស្សនា​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​ភ្នំ​ទឹកកក ។

អ្នកទេសចរ​អាច​សម្រាក​ទស្សនា​ទេសភាព​នៅ​ជុំវិញ​ដ៏​ស្រស់​ស្អាត​បាន​រួម ទាំង​អាច​ផឹក​កាហ្វេ​មួយ​កែវ​មាន​តម្លៃ​២០​យាន់ ឬ​៣​ដុល្លារ ។ ក្រៅពី​នេះ​នៅ​ក្នុង​ហាង​មាន​បម្រើ​អុកស៊ីហ្សែន និង​ទឹកតែ​ក្រូចឆ្មារ​ដោយ​ឥត​គិតថ្លៃ ៕