ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រា​សាស្ត្រ​ទស្សន៍​ទាយ​ពី​លក្ខណៈ​ប្រជ្រុយ​ស្ត្រី​ដែល​មាននៅ​លើ​រាង​កាយ

7 ឆ្នាំ មុន

ប្រជ្រុយ​នៅ​លើ​ខ្លួនប្រាណ​អាច​បញ្ជាក់​ពី​អត្ត​ចរិត សតិបញ្ញា និង​ចំណុច​លេចធ្លោ​របស់​សាមីខ្លួន ។ ខាងក្រោម​នេះ​គឺជា​ចំណុច​មួយ​ចំនួន​ដែល​បង្ហាញ​ពី​អត្ត​ចរិត​របស់​ស្ត្រី​ដែល​មាន​ប្រជ្រុយ​នៅ​លើ​ខ្លួនប្រាណ ៖

ប្រជ្រុយ​នៅ​លើ​ខ្លួនប្រាណ​អាច​បញ្ជាក់​ពី​អត្ត​ចរិត សតិបញ្ញា និង​ចំណុច​លេចធ្លោ​របស់​សាមីខ្លួន ។ ខាងក្រោម​នេះ​គឺជា​ចំណុច​មួយ​ចំនួន​ដែល​បង្ហាញ​ពី​អត្ត​ចរិត​របស់​ស្ត្រី​ដែល​មាន​ប្រជ្រុយ​នៅ​លើ​ខ្លួនប្រាណ ៖

* ​ប្រជ្រុយ​នៅ​ត្រង់​ផ្ចិត ៖ តាម​ក្បួនតម្រា​បញ្ជាក់​ថា​ជានា​រី​មាន​ទឹកចិត្ត​ស្រទន់​ឧស្សាហ៍​ព្យាយាម​លើ​ការងារ មិន​ខ្ជិលច្រអូស ។ ប្រសិនបើ​បុរស​ណា​បាន​នាង​ជា​គូស្រករ នឹង​ជួយ​បង្កើន​ជីវភាព​ឱ្យ​ចម្រុងចម្រើន ជា​ម្តាយ​ដ៏​ល្អ​របស់​កូន មាន​បញ្ញា​ឆ្លាត​វៃ និង​ជា​មនុស្ស​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​មាន​លាភ​សំណាង​ហូរ​ចូល​រាល់ថ្ងៃ ។

* ​ប្រជ្រុយ​នៅ​ចំ​កណ្តាល​ទ្រូង ៖ ប្រសិនបើ​ស្ត្រី​ណា​កើត​មាន​ប្រជ្រុយ​នៅ​ផ្នែក​ខាងលើ​ទ្រូង​ជា​មនុស្ស​មាន​ទឹកចិត្ត​ស្រទន់ ។ បុរស​ណា​បានឃើញ​នាង​គ្រាន់តែ​ប្រើ​ពាក្យ​សម្តី​លួងលោម ក៏​មានឱកាស​ល្អូកល្អិន​នឹង​គ្នា ។ ប៉ុន្តែ​គួរ​ចាំ​ថា នារី​ម្នាក់​នេះ​ជា​មនុស្ស​ពូកែ​ខាង​ចាយវាយ ត្រចៀកស្រាល ឆាប់​ជឿ​សម្តី​អ្នក​ដទៃ ពូកែ​ខាង​ស្តាប់​យោបល់​ពី​អ្នក​ជិតខាង ហើយ​មក​បង្ក្រាប​គ្រួសារ​ឯង ហើយ​នាង​ក៏​ជា​មនុស្ស​ដែល​គេ​រមែង​ឆបោក ។

* ​ប្រជ្រុយ​នៅ​លើ​សុដន់​ខាងឆ្វេង ៖ តាម​ក្បួនតម្រា​ឱ្យ​ដឹង​ថា ជានា​រី​ស្រឡាញ់​ភាព​ស្ងប់ស្ងាត់ មិនសូវ​ដើរ​កម្សាន្ត ឬ​អង្គុយ​និយាយដើម​គេ​ទេ​(​ដាក់​គូទ​ដាក់​មាត់​) ។ នាង​ជា​មនុស្ស​មាន​សតិសម្បជញ្ញៈ​ល្អ ចេះ​ត្រិះ​រិះ​ពិចារណា​និង​នាំ​លាភ​សំណាង​ជា​រឿយ​ៗ រស់នៅ​ប្រកបដោយ​សេចក្តីសុខ ប៉ុន្តែ​បុរស​ដែល​ស័ក្តិសម​នឹង​នាង​ត្រូវ​មានចំណេះ​ដឹង​ខ្ពស់ មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ ការងារ​ល្អ​ចាត់​ទុក​ថា គឺជា​សំណាង​មួយ​ដែល​ពួក​គេ​មាន​និស្ស័យ​នឹង​គ្នា ។

* ​ប្រជ្រុយ​នៅ​លើ​អវយវៈ​ភេទ​ជា​ស្ត្រី​មាន​មន្ត​ស្នេហ៍ ៖ ជា​ស្ត្រី​ចូល​ចិត្ត​តុបតែង​ខ្លួន មាន​លក្ខណៈ​សិច​ស៊ី ជា​មនុស្ស​មានសំណាង​ល្អ និង​មិន​ធ្លាប់​ស្ថិត​ក្នុង​ស្ថានភាព​ដុនដាប ប្រសិនបើ​ប្រកប​មុខរបរ​រក​ទទួលទាន​នឹង​មានទ្រព្យ​សម្បត្តិ​ខ្ពង់ខ្ពស់ រួម​ទាំង​មាន​មន្ត​ស្នេហ៍​ទាក់ទាញ​បុរស​ទៀត​ផង ។ តែ​ជា​អកុសល នៅ​ពេល​នាង​មានគូស្រករ​រមែង​មាន​បញ្ហា​រកាំរកូស ដូច្នេះ​ភាព​ល្អូកល្អិន​នឹង​គ្នា​មិនយូរ​ប៉ុន្មាន​នឹង​ត្រូវ​ប្រេះឆា ជា​ចុង​ក្រោយ​នាង​រមែង​រស់នៅ​ឯកោ ៕