កុំបំពានការពិត-បទពាក្យ៧ធម្មតា -ស្មូតបែបទំនួញ


១-ពីរបូកនឹងពីរត្រូវជាបួន ចង់លេងបិទពួនយើងកំដរ
កាឡៃប្រវត្តិមិនមែនល្អ ទោះបីជាក្រមិនបំពាន។

២-មានច្រើនលើសលប់តែមិនស្កប់ មិនទាន់គ្រប់ដប់ចង់រុករាន
ចង់បានទ្រព្យគេកេរព្រៀងលាន ឬចង់ទន្រ្ទានអោយខ្ទេចហ្មត់។

៣-ចាស់ទុំអាក្រក់សាយដល់កូន ទុកឡានអូសក្បូនស្រែកកំសត់
ប្រមាថគេហើយក្លែងថាក្បត់ ដូនតាបា្រកដល្មោភវាតទី។

៤-បីបូកនឹងបីមិនមែនប្រាំ ទោះរាប់រយឆ្នាំគិតមមី
មិនមែនចង់បានក្រៅបញ្ជី រក្សារមណីយអោយគង់វង្ស។

៥-បុព្វបុរសតែងប្រដៅ មិនអោយចិត្តខ្មៅ រក្សាពង្ស
តែងឈ្លានពានគេតាំងយូរលង់ សត្វលោកជាប់ជង់ត្បិតភ្លេចខ្លួន។

៦-សច្ចៈទៀងត្រង់ប្រសើរក្តាត់ កិបកេងបំបាត់គៃបំពួន
អស្មិមានៈកាន់មិនខ្ជួន អារម្មណ៍អង្រួនមិនស្កប់ឡើយ។

៧-ចិត្តគេចិត្តយើងត្រូវតែយល់ ខ្លែងថ្កើងត្បិតពលណាត្រាណត្រើយ
ហួសហេតុនិស្ស័យពាលមិនស្បើយ កុំប្រាប់កូនក្រោយអោយជងតាម។

បណ្តៅ៖ចតុប្បាទពណ៌ខ្មៅមរក៍ កោះមួយឈរមុខតាខ្មៅ។

ដោយ វ៉ា ប៊ុណ្ណនី
អ្នកនិពន្ធឆ្លងដែន
កាល់ហ្គារីខេត្តអាល់បើតា កាណាដា bunnyvar09@yahoo.ca

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ