មួកកន្តឹបពេញនិយមកាលពីច្រើនឆ្នាំមុន ប៉ុន្តែនៅរដូវរងាឆ្នាំ២០១៦នេះ វាកំពុងពេញនិយមជាថ្មីសម្រាប់ស្ត្រីគឺបើស្ត្រី ណាចង់មានភាពឡូយឆាយ គួរជ្រើសរើសយកមួកកន្តឹបក្នុងការលើកសម្រស់របស់ខ្លួន ។
ការចង់មានរាងស្រស់ស្អាត និងសិចស៊ីបំផុតនៅរដូវរងានេះ គួរជ្រើសយកមួកកន្តឹបតាមទម្រង់ម៉ូដមានលក្ខណៈលម្អៀងទៅផ្នែកណាមួយនៅលើក្បាលឱ្យស៊ីនឹងពណ៌របស់អាវ ។ ក្រៅពីនេះទ្រង់ទ្រាយរបស់សក់ក៏អាចលើកសម្រស់របស់អ្នកពាក់ដែរ ហេតុដូច្នេះមួកកន្តឹបមានលក្ខណៈសមស្របសម្រាប់សក់ខ្លី ប៉ុន្តែចំពោះសក់វែងក៏អាចពាក់បាន និងមានភាពសក្តិសមដូចគ្នា គួរតុបតែងដោយមានចងកំប៉ោយត្រង់កណ្តាលឬផតតាមចំណង់ចិត្ត ៕
ចែករំលែកព័តមាននេះ