ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទព្រះវិហារ-បេតិកភណ្ឌពិភពលោក(បទពាក្យ៨ធម្មតា)

13 ឆ្នាំ មុន

១-ប្រាំពីរកក្កដាប្រវត្តិភក្តី ពីរពាន់ប្រាំបីថ្ងៃជ័យលាភី
សម័យប្រជុំសាមសិបពីរ ប្រាសាទរមណីយនាដែនលោកា។

១-ប្រាំពីរកក្កដាប្រវត្តិភក្តី                ពីរពាន់ប្រាំបីថ្ងៃជ័យលាភី
សម័យប្រជុំសាមសិបពីរ                ប្រាសាទរមណីយនាដែនលោកា។

២-នៅកាណាដាកេបិចឈ្មោះខេត្ត        កិត្តិយសត្រដែតដោយសារអង្គការ
យូណេស្កូយល់ព្រមកំណត់ត្រា        សំរេចដាក់ថាបេតិពិភព។

៣-សាលក្រមឡាអេប្រទេសហូឡង់        ខ្មែរជាតិស្មោះត្រង់គ្មានចិត្តស៊ុបទ្រុប
ដប់ប្រាំមិថុនាថ្ងៃលើសលប់            ហុកពីរមិនឈប់ទប់រឿងអាស្រូវ។

៤-ប្រាសាទអស្ចារ្យអធិបតេយ្យខ្មែរ        កេរ្តិ៏បុព្វខ្សែបន្សល់ទុកនៅ
ឱយជំនាន់ក្រោយមិនឱយហ្មងសៅ        ពួកចោរកំលៅរំលោភភ្នែកស្រស់។

៥-នេះដោយស្នាដៃយើងរួមសាមគ្គី        នៅគ្រប់ទិសទីទឹកមុខស្រស់បស់
កោតតែប្រវពា្ចរបស់គេសោះ            ជាយដែនកៀនកោះដីសម្បត្តិជាតិ។

៦-សមិទ្ធិផលរបស់ដូនតា            មិនប្រើហិង្សាតស៊ូខ្មីឃ្មាត
យើងធ្វើឡបប៊ីគេមិនចង្អៀត            តែគ្មានយល់ញាតិត្រូវធ្វើតាមច្បាប់។

៧-អរគុណដល់ខ្មែរបងប្អូនសន្តាន        ក្នុងក្រៅភូមិដ្ឋានសូមទានសណ្តាប់
យើងបានឈ្នះហើយរន្ទឺសូរសព្ទ        គ្រប់គ្នាក្រោកឆាប់ការពារបន្ត។

ដោយ   វ៉ា    ប៊ុណ្ណនី   អ្នកនិពន្ធឆ្លងដែន
កាល់ហ្គារីខេត្តអាល់បើតា   កាណាដា  bunnyvar09@yahoo.ca