ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ដើម​បញ្ញើ​កែ្អ​ក​មាន​ភាព​សក្តិ​សិទ្ធិ​ឬ​បានជា​គ្រូមន្តអាគម​យក​ដាក់​តាំង​លើ​អាសនៈ

7 ឆ្នាំ មុន

អំពី​ភាព​ស័ក្តិសិទ្ធិ​នៃ​ដើម​បញ្ញើក្អែក អ្នកខ្លះ​មិន​យល់​បាន​ទិញ​វត្ថុ​ស័ក្តិសិទ្ធិ​សាង​ពី​ដើម​បញ្ញើក្អែក​យក​ទៅ​គោរព​បូជា ។

យោង​តាម​ផេ​ក​«​មន្តអាគម​ខ្មែរ​»​បញ្ជាក់​ថា​ថា បញ្ញើក្អែក គឺជា​រុក្ខជាតិ​ចង្រៃ (​ចាស់​បុរាណ​តែង​និយាយ​ថា

អំពី​ភាព​ស័ក្តិសិទ្ធិ​នៃ​ដើម​បញ្ញើក្អែក អ្នកខ្លះ​មិន​យល់​បាន​ទិញ​វត្ថុ​ស័ក្តិសិទ្ធិ​សាង​ពី​ដើម​បញ្ញើក្អែក​យក​ទៅ​គោរព​បូជា ។

យោង​តាម​ផេ​ក​«​មន្តអាគម​ខ្មែរ​»​បញ្ជាក់​ថា​ថា បញ្ញើក្អែក គឺជា​រុក្ខជាតិ​ចង្រៃ (​ចាស់​បុរាណ​តែង​និយាយ​ថា កុំ​ធ្វើខ្លួន​ជា​មនុស្ស​បញ្ញើក្អែក​) ពីព្រោះ​បញ្ញើក្អែក កាលបើ​ដុះ​ផ្ញើខ្លួន​នៅ​លើ​ដើមឈើ​ណា​ហើយ មិនយូរ​មិនឆាប់​ដើមឈើ​នោះ​នឹង​ងាប់​មិន​ខាន ដោយសារ​តែ​វា​បឺត​ជីជាតិ​ពី​ដើមឈើ​នោះ ។

អបិយ​ជំនឿ​ទៅ​លើ​ដើម​បញ្ញើក្អែក គឺ​ពិតជា​មាន​ចំពោះតែ​បញ្ញើក្អែក​ដែល​ដុះ​នៅ​លើ​ដើមឈើ ធំ​ៗ ដូច​ជាដើម​អំពិល ធំ​ៗ ដើមឈើ​ទាល ធំ​ៗ ដើម​ស្វាយ ធំ​ៗ​៘ ពីព្រោះ​វា​មាន​ភាព​ងងឹត​ស៊ុបទ្រុប​ទាំងថ្ងៃទាំងយប់ ដែល​នាំ​ឲ្យ​ខ្មោចតៃហោង ព្រាយ​បិសាច អសុរកាយ ចូល​ចិត្ត​យក​ធ្វើ​ជាទី​លំនៅ​របស់​ខ្លួន ។

មាន​តែ​ពួក​គ្រូមន្តអាគម​ខ្មៅ (black magic) ដូច​ជា​គ្រូ​ស្មិល ធ្មប់ អាប ជាដើម ដែល​និយម​រាប់អាន​ដើម​បញ្ញើក្អែក ដោយ​គេ​កាប់​ទាំង​សំណុំ​យក​ទៅ​ដាក់​នៅ​ទី​អាសនៈ​របស់​ពួក​គេ  និង​ចិញ្ចឹម​ថែទាំ ឲ្យ​ចំណី​ដល់​ពពួក​ខ្មោច​ព្រាយ​អសុរកាយ​ទាំងនោះ ។

ពួក​គ្រូមន្តអាគម​ខ្មៅ​ដែល​ប្រើ​បញ្ញើក្អែក គឺ​អាច​មាន​ភាព​ពូកែ​សក្តិ​សិទ្ធិ​មែនហើយ ប៉ុន្តែ​ពួក​គេ​មិន​ចម្រុងចម្រើន​ទេ ហើយ​សិស្ស ឬ​ក៏​អ្នក​ទៅ​ពឹងពាក់​ពួក​គេ​ក៏​រកស៊ី​មិន​ឡើង​ដែរ ។ ដូច្នេះ​យក​ល្អ​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​កុំ​សេពគប់​ជាមួយ​បើ​ចង់​មាន​អនាគត ៕