ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​បង្ហាញ​ម៉ូ​ដ​វ័យ​ចំណាស់​គួរ​ឱ្យ​ចាប់អារម្មណ៍​ប្រចាំឆ្នាំ​2016

7 ឆ្នាំ មុន

បច្ចុប្បន្ន​មាន​បុរស​ចំណាស់​ជា​ច្រើន​នាក់​បាន​ក្លាយ​ខ្លួន​ជា​តារា​បង្ហាញ​ម៉ូ​ដ​គួរ​ជាទី​ចាប់អារម្មណ៍​ពី​មហាជន ។

ខាងក្រោម​នេះ​ជា​ប្រជុំ​តារា​បង្ហាញ​ម៉ូ​ដ​បុរស​ចំណាស់​ដ៏​កម្រ​មាន និង​ក្លាយជា​ចំណាប់អារម្មណ៍​របស់​មហាជន ៖

១-​លោក​អ៊ែន​ថូ​នី វ៉ា​រ៉េ​ក​គៀ
លោក​អ៊ែន​ថូ​នី វ៉ា​រ៉េ​ក​គៀ អាយុ​៥៣​ឆ្នាំ គឺ

បច្ចុប្បន្ន​មាន​បុរស​ចំណាស់​ជា​ច្រើន​នាក់​បាន​ក្លាយ​ខ្លួន​ជា​តារា​បង្ហាញ​ម៉ូ​ដ​គួរ​ជាទី​ចាប់អារម្មណ៍​ពី​មហាជន ។

ខាងក្រោម​នេះ​ជា​ប្រជុំ​តារា​បង្ហាញ​ម៉ូ​ដ​បុរស​ចំណាស់​ដ៏​កម្រ​មាន និង​ក្លាយជា​ចំណាប់អារម្មណ៍​របស់​មហាជន ៖

១-​លោក​អ៊ែន​ថូ​នី វ៉ា​រ៉េ​ក​គៀ
លោក​អ៊ែន​ថូ​នី វ៉ា​រ៉េ​ក​គៀ អាយុ​៥៣​ឆ្នាំ គឺជា​តារា​បង្ហាញ​ម៉ូ​ដ និង​ជា​ជាង​ថតរូប ក្រៅពី​មាន​ទេព​កោសល្យ​សម្តែង​ល្អ​នោះ រាង​កាយ​មាំមួន​គួរ​ឱ្យ​ចាប់អារម្មណ៍ ។

២-​លោក​អីុ​រិ​ក រ៉ាត​ធើ​ហ្វ៊័​ត
លោក Eric Rutherford ជា​តារា​បង្ហាញ​ម៉ូ​ដ​ជនជាតិ​អា​មេ​រិ​ក មាន​ទម្រង់​តុបតែង​ខ្លួន​បាន​ល្អ និង​គួរ​ឱ្យ​គយគន់ ។

៣-​លោក​ម៉ាក​រ៉េ
លោក Mark Reay ជនជាតិ​អា​មេ​រិ​ក អាយុ​៥៧​ឆ្នាំ ធ្លាប់​បង្ហាញ​ម៉ូ​ដ​ដល់​ស្លាក​យីហោ «Versace» បច្ចុប្បន្ន​ជា​តារា​បង្ហាញ​ម៉ូ​ដ ជាង​ថតរូប និង​ជា​តារា​សម្តែង ។

៤-​លោក​ហ្វ៊ី​លី​ប ឌូ​ម៉ា
លោក​ហ្វ៊ី​លី​ប ឌូ​ម៉ា អាយុ​៦០​ឆ្នាំ បើ​ពិនិត្យ​មើល​ផ្នែក​ខាងក្រៅ មិនមែន​មាន​ន័យ​ថា​ជា​អ្នក​ចូល​និវត្តន៍​ទេ ប៉ុន្តែ​បាន​រក្សា​ទុក​ពុកចង្កា​គួរ​ឱ្យ​គយគន់ និង​មាន​មន្ត​ស្នេហ៍ ។

៥-​លោក​អ៊ែ​ត​ដេ​ន ប្រេ​ឌី
លោក​អ៊ែ​ត​ដេ​ន ប្រេ​ឌី ជា​តារា​បង្ហាញ​ម៉ូ​ដ និង​ជា​តារា​សម្តែង​ជនជាតិ​អង់គ្លេស​អាយុ​៥០​ឆ្នាំ​ក្រៅពី​មាន​ទម្រង់​នៃ​ការ​តុបតែង​ខ្លួន​ស្រគត់ស្រគំ​នោះ ទម្រង់​សក់​របស់​លោក​កាន់តែ​លើក​សម្រស់ថែម​ទៀត ។

៦-​លោក​ធី​អា ផេ​ស្កុ​ត
លោក​ធី​អា ផេ​ស្កុ​ត ជនជាតិ​អា​មេ​រិ​ក ជា​តារា​បង្ហាញ​ម៉ូ​ដ និង​អ្នក​ច្នៃ​ម៉ូ​ដ មាន​បុគ្គលិកលក្ខណៈជា​មនុស្ស​សាមញ្ញ និង​ធ្លាប់​បង្ហាញ​ម៉ូ​ដ «Sex and the City» ។

៧-​លោក​វ៉ាង ដេ​ស៊ុន
លោក​វ៉ាង ដេ​ស៊ុន ជនជាតិ​ចិន​មាន​វ័យ​៨០​ឆ្នាំ ជា​តារា​បង្ហាញ​ម៉ូ​ដ និង​មាន​រូបរាង​ស្រស់​គួរ​ឱ្យ​គយគន់​លើ​វេទិកា​ម៉ូ​ដ ។

៨-​លោក​ហ្គា​រ៉េ​ត ស្វាន
ជា​តារា​បង្ហាញ​ម៉ូ​ដ និង​តារា​សម្តែង ជនជាតិ​អា​មេ​រិ​ក​លោក​ហ្គា​រ៉េ​ត ស្វាន ធ្លាប់​ឆ្លងកាត់​ការ​សម្តែង​រឿង​ជា​ច្រើន ។ ក្រៅពី​ខ្លួន​មាន​រូបរាង​សង្ហា​នោះ លោក​ក៏​មាន​សមត្ថភាព​ខ្ពស់​ទៀត​ផង ។

៩-​លោក​អា​ឡេ​ស​សាន​ដ្រូ ម៉េ​ន​ហ្វ្រេ​ឌី​នី
អា​ឡេ​ស​សាន​ដ្រូ ម៉េ​ន​ហ្វ្រេ​ឌី​នី តារា​បង្ហាញ​ម៉ូ​ដ ជនជាតិ​អីុតា​លី អាយុ​៤៨​ឆ្នាំ បច្ចុប្បន្ន​តុបតែង​ខ្លួន​ល្អ​គ្មាន​ប្រៀប​រួម​ទាំង​មាន​ទម្រង់​សក់​ពុកចង្កា និង​ស្នាម​សាក់​លើ​ដងខ្លួន ៕