ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បករ​-​សិល្ប​ការិនីជើង​ចាស់​​១២​រូប ទទួល​​អំណោយ​សប្បុរស​ធម៌​​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ឧកញ៉ា​វ័យក្មេង លោក​ធី ឬ​ទ្ធី​សី និង​ឧកញ៉ា ប៉ែន កាក់ បាន​រៀបចំ​កម្ម​វិធីចែក​​អំណោយ និង​ពិសា​របាយ​សាមគ្គីដល់​សិល្បករ​-​សិល្ប​ការិនី​ជើងចាស់​​​ចំនួន​១២​រូប ដែលពិធីនេះ រៀបចំឡើងកាលពី​​ថ្ងៃ​ទី​០២ ​ធ្នូ ​​២០១៦ ។

រាជធានីភ្នំពេញ ៖ ឧកញ៉ា​វ័យក្មេង លោក​ធី ឬ​ទ្ធី​សី និង​ឧកញ៉ា ប៉ែន កាក់ បាន​រៀបចំ​កម្ម​វិធីចែក​​អំណោយ និង​ពិសា​របាយ​សាមគ្គីដល់​សិល្បករ​-​សិល្ប​ការិនី​ជើងចាស់​​​ចំនួន​១២​រូប ដែលពិធីនេះ រៀបចំឡើងកាលពី​​ថ្ងៃ​ទី​០២ ​ធ្នូ ​​២០១៦ ។

សិល្បករ​-​សិល្ប​ការិនី​​ជើង​ចាស់​​​ទាំង​១២​រូប រួម​មាន​លោកតា​កំប្លែង​ប៉ិ​​គក់, តារាចម្រៀង​អា​យ៉ៃ លោកតា ស្មៀន, លោកតា​ផ្លុ​ងមឿ​ក តារា​កំប្លែង, លោកតា សង់ ស៊ី​ស តារា​កំប្លែង, លោកយាយ​ណ​យ សំណាង តារា​កំប្លែង, លោកតា​វីតាមីន​សេ តារា​កំប្លែង, លោក តា​ចេក តារា​កំប្លែង, នាយ​គ្រោង តារា​កំប្លែង, នាយ​ឆើត តារា​កំប្លែង​, នាយ​ព្រីង តារា​កំប្លែង, ​នាយ​ផ្ល​យ តារា​កំប្លែង, ​នាយ ស្មាញ និង​តារាចម្រៀងលោក នូ ស៊ិ​ប​ ។ ហើយអំណោយដែល​ត្រូវ​ចែក​ជូន ​រួម​មាន​អង្ករ​,​ទឹកត្រី​,​ទឹក​ស៊ី​អ៉ី​វ​,​ត្រីខ​,​ទឹក​ផ្លែ​ឈើ​ ​និង​ថវិកា​​ក្នុង​ម្នាក់​​ទទួល​បាន​ជាង​១០០​ដុល្លារ ​។

ឧកញ៉ា​វ័យក្មេង លោកធី ឬ​ទ្ធី​សី ​បាន​ប្រាប់​ឲ្យ​ដឹង​ថា «​ការ​រៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​ជា​ការ​លើកទឹកចិត្ត ដល់​សិល្បករ​-​សិល្ប​ការិនី​ចាស់​ៗ ដែល​មាន​ស្នាដៃ​សំដែងរយៈពេលយ៉ាង​យូរតាំងពី​ឆ្នាំ​៧០​ជាង ហើយ​ពួក​គាត់​បានបន្សល់​ទុក​ស្នាដៃ​ជា​ច្រើន​ជូន​ជាតិ​។

ខ្ញុំ​ធ្វើ​នេះ ដើម្បី​លើកទឹកចិត្ត​ពួក​គាត់ ឱ្យយ​ពួក​គាត់​មាន​កម្លាំងចិត្ត ទោះបី​គាត់​ចាស់ ជាង​ហ្នឹង​ទៀត យើង​នៅ​តែ​បន្ត​ជួយ​គាត់ និង​លើក​ទឹកចិត្ត​គាត់​រហូត​។​លើក​នេះ ខ្ញុំ​ជួយ​បាន សិល្បករ​-​សិល្ប​ការិនី​ចាស់​ៗ ចំនួន​១២​រូប ដែល​កំពុង​ប្រឈម​នឹង​ជីវភាព​ធ្ងន់ធ្ងរ​ជាងគេ​តែ​នៅ​លើក ក្រោយ​ទៀត ខ្ញុំ​នឹង​ជួយ សិល្បករ​-​សិល្ប​ការិនី ចាស់​ៗ​ដទៃ​ទៀត​»​។

​លោក​បាន​អំពាវនាវទៅ​ដល់​សប្បុរ​ជនមួយ​ចំនួន​ទៀតដែល​មាន​លទ្ធភាព​ សូម​មេត្តា​ជួយឧបត្ថម្ភ​ទៅ​ដល់សិល្បករ​-​សិល្ប​ការិនី​ចាស់​ៗដែល​គ្មាន​លទ្ធភាព និង​មាន​ជីវភាព​ខ្វះខាត​បន្ថែម​ទៀត ពីព្រោះ​ពួក​គាត់បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស សប្បាយ សើច នឹង​ការ​សម្តែង​របស់​ពួក​គាត់​។