ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ អ៊ូ​ស៊ូ​ណូ​មី​ញ៉ា រ៉ូ​តា​រី​ក្លឹ​ប​ប្រទេស​ជប៉ុន ប្រគល់​រថយន្ដ​ពន្លត់​អគ្គិភ័យ​៤​គ្រឿង​ដល់​កង​វិស្វកម្ម​សម្ដេច​តេ​ជោ ខេត្តសៀមរាប

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ក្រុម​ប្រតិភូ អ៊ូ​ស៊ូ​ណូ​មី​ញ៉ា រ៉ូ​តា​រី​ក្លឹ​ប ពី​ប្រទេស​ជប៉ុន បាន​ប្រគល់​រថយន្ដ​ពន្លត់​អគ្គិភ័យ ធន​មធ្យម ដែល​នាំ​ចូល​ពី​ប្រទេស​ជប៉ុន​ចំនួន ៤​គ្រឿង ដើម្បី​ប្រគល់​ជូន កង​វិស្វកម្ម​សម្ដេច​តេ​ជោ

ខេត្តសៀមរាប ៖ ក្រុម​ប្រតិភូ អ៊ូ​ស៊ូ​ណូ​មី​ញ៉ា រ៉ូ​តា​រី​ក្លឹ​ប ពី​ប្រទេស​ជប៉ុន បាន​ប្រគល់​រថយន្ដ​ពន្លត់​អគ្គិភ័យ ធន​មធ្យម ដែល​នាំ​ចូល​ពី​ប្រទេស​ជប៉ុន​ចំនួន ៤​គ្រឿង ដើម្បី​ប្រគល់​ជូន កង​វិស្វកម្ម​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រចាំ​ខេត្តសៀមរាប សម្រាប់​ទុក​ប្រើប្រាស់ ក្នុង​ការ​ជួយ​ពន្លត់ និង​សង្គ្រោះ​ពេល​មាន​អគ្គិភ័យ កើតឡើង នៅ​ខេត្តសៀមរាប​។ ហើយ​រថយន្ដ​ប្រភេទ​នេះ ក៏​អាច​មាន​លទ្ធភាព ក្នុង​ការ​បូមទឹក​ស្រោចស្រព ផលដំណាំ​កសិកម្ម បាន​ផង​ដែរ ពិសេស​ដូច​ជា នៅ​ពេល​មាន​ភាពរាំងស្ងួត ខ្វះ​ទឹក​ស្រោចស្រព​ស្រូវ​ស្រែ ជាដើម​នោះ​។

ពិធី​ប្រគល់ និង​ទទួល​នេះ បាន​ធ្វើ​ឡើង នា​រាត្រី​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៦​នេះ នៅ​សណ្ឋាគារ ស៊ី​ធី​អង្គរ ក្រុង​សៀមរាប ក្រោម​អធិបតីភាព អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាង​រាស្ត្រ មណ្ឌល​សៀមរាប និង​លោក​ជំទាវ និង​ប្រតិភូ អ៊ូ​ស៊ូ​ណូ​មី​ញ៉ា រ៉ូ​តា​រី​ក្លឹ​ប ពី​ប្រទេស​ជប៉ុន ដែល​ដឹកនាំ​ដោយ លោក​ព្រឹទ្ធាចារ្យ យ៉ា​ណូ​តេ​ស៊ូ​រ៉ូ (YANO TETSURO) និង​ជា​អតីត អនុរដ្ឋមន្ត្រី ក្រសួងការបរទេស​ជប៉ុន ព្រះ​តេជគុណ ស៊ី​កា​ដា មី​ណេ​អូ (Ven. TSUKADA MUYNEO) នៃ​ព្រះ​វិហារ​ស្យូ​ហ្វ៊ូ​គូ​យិ ជប៉ុន និង​វត្តមាន​តំណាង ជាន់ខ្ពស់​ស្ថានទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា  និង​ដោយ​មាន​វត្តមាន ចូលរួម​ពី​កម្លាំង​សមត្ថកិច្ច កងកម្លាំង នៃ​ក្រុម​វិស្វកម្ម សម្ដេច​តេ​ជោ ហ៊ុន សែន ប្រចាំ​ខេត្តសៀមរាប អាជ្ញាធរ​ដែនដី លោកគ្រូ អ្នកគ្រូ ផង​ដែរ​។

ក្នុង​ពិធី​សម្ពោធ អាគារ​សិក្សា​នោះ អ្នកឧកញ៉ា សៀង ណាំ បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​គណៈប្រតិភូ អ៊ូ​ស៊ូ​ណូ​មី​ញ៉ា រ៉ូ​តា​រី​ក្លឹ​ប ពី​ប្រទេស​ជប៉ុន ក៏​ដូច​ជា រដ្ឋាភិបាល​ជប៉ុន ដែល​បាន​តាម​រយៈ ស្ថានទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ផ្ដល់​ជូន រថយន្ដ​ពន្លត់ អគ្គី​ភ័យ ចំនួន ៤​គ្រឿង​នេះ ជូន​ដល់​កង​វិស្វកម្ម របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រចាំ​ខេត្តសៀមរាប នៅ​ពេល​នេះ​។ 

លោក​បាន​លើក​ឡើង​បន្ត​ទៀត​ថា រថយន្ដ​ពន្លត់អគ្គីភ័យ​ទាំងនេះ សម្រាប់​ប្រើប្រាស់ ក្នុង​ការ​ជួយ​ពន្លត់ និង​សង្គ្រោះ ពេល​មាន​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ​ណាមួយ នៅ​ខេត្តសៀមរាប ហើយ​រថយន្ដ​ប្រភេទ​នេះ ក៏​អាច​មាន​លទ្ធភាព ក្នុង​ការ​បូមទឹក ស្រោចស្រព ផលដំណាំ កសិកម្ម របស់​ប្រជា​កសិករ បាន​ផង​ដែរ ពិសេស​នៅ​ពេល មាន​ភាពរាំងស្ងួត ខ្វះ​ទឹក ស្រោចស្រព​ស្រូវ​ស្រែ ចម្ការ ជាដើម​នោះ​៕