ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ប្រមាណ​១៥០​នាក់​ផ្ទុះ​ការ​តវ៉ា សុំ​ឲ្យ​លោកនាយក​ឈប់​យក​ប្រាក់​ពី​សិស្ស​ដោយ​វិធី​ផ្សេង​ៗ

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ សិស្ស​វិទ្យាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន ត្រើយ​ស្លា ស្ថិត​នៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង រាប់រយ​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែធ្នូ​នេះ បាន​ផ្ទុះ​ការ​តវ៉ា​មិន​ព្រម​ចូល​រៀន

ខេត្តកណ្ដាល ៖ សិស្ស​វិទ្យាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន ត្រើយ​ស្លា ស្ថិត​នៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង រាប់រយ​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែធ្នូ​នេះ បាន​ផ្ទុះ​ការ​តវ៉ា​មិន​ព្រម​ចូល​រៀន ហើយ​នាំ​គ្នា​លើក​បដា​នៅ​ខាង​មុខ​សាលា ដើម្បី​ស្នើ​សុំ​ឲ្យ​លោកនាយ​យក​សាលា ឈប់​កៀបសង្កត់​សិស្ស​ឲ្យ​បង់លុយ​ផ្សេង​ៗ​។ តាម​របាយការណ៍​របស់​នគរបាល​បានឱ្យ​ដឹង​ថា​នៅ​វេលា​ម៉ោង​៧ និង​៣០​នា​ទ​ព្រឹក ថ្ងៃ​ទី​២ ខែធ្នូ​នេះ មាន​សិស្ស​វិទ្យាល័យ​ហ៊ុន​សែន​ត្រើយ​ស្លា ប្រហែល​១៥០​នាក់ ស្រី ៤០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​ធ្វើការ​តវ៉ា​ចំពោះ​សាលា​ដែល​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ដោយ​បាន​ដាក់​សំណូមពរ​ដល់​សាលា​ដូច​ខាងក្រោម ៖

១- សុំ​មិន​បង់ប្រាក់​ឲ្យ​ទៅ​សាលា ក្នុង​មួយ​ខែ​៥០០​រៀល សម្រាប់​ម៉ោង​កីឡា​។
២- សុំ​ឲ្យ​អនុវត្ត​បទបញ្ជាផ្ទៃក្នុង ចំពោះ​សិស្ស​ដែល​ធ្វើ​ខុស តែ​កុំ​យក​ប្រាក់​។
៣- សុំ​ការ​ចែក​សៀវភៅពុម្ព​ឲ្យ​សិស្ស​ខ្ចី តែ​កុំ​យក​ប្រាក់​ម្នាក់ ២៥០០​រៀល​។
៤- ពេល​ដាក់​ពាក្យ​ចូល​រៀន កុំ​ឲ្យ​យក​ប្រាក់​ម្នាក់ ២៥០០​រៀល ព្រោះ​ខាង​សាលា​យក​រាល់​ឆ្នាំ​។
៥- សុំ​ឲ្យ​សិស្ស​ដែល​ប្រឡង​ឆមាស​ធ្លាក់ ត្រូវ​តែ​ឲ្យ​ធ្លាក់ កុំ​យក​ប្រាក់​ឲ្យ​ជាប់​វិញ ព្រោះ​កន្លង​មក​មានរឿង​នេះ​កើតឡើង។

ការ​តវ៉ា​នេះ ភាគច្រើន​សិស្ស​ដែល​ជា​កូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ មានការ​ខ្វះខាត​ប្រាក់​កាក់ សម្រាប់​បង់​ឱ្យទៅ​សាលា​តាម​ការ​កំណត់​។ ជុំវិញ​កាត​តវ៉ា​នេះ លោក សុខ ពៅ នាយ​យក​វិទ្យាល័យ ត្រើយ​ស្លា បាន​ប្រាប់​ឱ្យ​ដឹង​ថា បញ្ហា​សិស្ស​តវ៉ា​នេះ លោក​បាន​ដោះស្រាយ​ចប់​ហើយ ហើយ​សិស្ស​បាន​ចូល​រៀន​វិញ​ដែរ ដោយ​លោក​បាន​ដោះស្រាយ​តាម​សំណូមពរ​សិស្ស​គ្រប់​ចំណុច​។

លោក​បាន​ទួល​ស្គាល់​ថា លោក​បាន​រៀបចំ​ត​ភ្លើង អគ្គី​ស​នី ចូល​ក្នុង​សាលា និង​ថ្នាក់រៀន ដាក់​កង្ហា អស់ប្រាក់​ច្រើន ដូចនេះ​លោក​បាន​រៃ​ពី​សិស្ស ហើយ​មាន​សិស្ស​ខ្លះ ក៏​មិន​បាន​បង់​ដែរ  ជា​ពិសេស​សិស្ស​ដែល​ធ្វើការ​តវ៉ា​នេះ​តែ​ម្តង​ជា​កូន​ប្រជាពលរដ្ឋ​ក្រីក្រ​។ លោកនាយក​បន្ត​ថា បញ្ហា​សិស្ស​តវ៉ា​នេះ ខាង​ការិយាល័យ​អប់រំ​ស្រុក​ស្អាង ក៏​បាន​មក​ចូលរួម ធ្វើការ​ដោះស្រាយ​ជាមួយ​សិស្ស​បាន​ចប់ ហើយ​សិស្ស​ក៏​បាន​ចូល​រៀន​វិញ​ដែរ​៕