ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បួន​រថយន្ត​យី​ឌុ​ប​ជាង​១០​គ្រឿង ផ្ទុក​ឈើ​ពេញ​ដឹក​ជញ្ជូន​ដូច​ហែ​កឋិន

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ក្រុម​អ្នកដំណើរ និង​អ្នកកាសែត​មានការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង ខណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៦​នេះ ក្បួន​រថយន្ត​ខ្នាត​យក្ស (​ប្រភេទ​យី​ឌុ​ប​) ជាង​១០​គ្រឿង

ខេត្តមណ្ឌលគិរី ៖ ក្រុម​អ្នកដំណើរ និង​អ្នកកាសែត​មានការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង ខណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៦​នេះ ក្បួន​រថយន្ត​ខ្នាត​យក្ស (​ប្រភេទ​យី​ឌុ​ប​) ជាង​១០​គ្រឿង មាន​ផ្ទុក​ឈើ​ពេញព្រៀប បាន​ឈប់​បន្តកន្ទុយ​គ្នា បង្ក​ការ​កកស្ទះ​ចរាចរណ៍ នៅ​តាម​ផ្លូវលំ​មួយ​ខ្សែ កែង​ផ្លូវជាតិ​លេខ​៧៦ ចំណុច​ឃ្លាំង​កា​រ៉េ​៩ ស្ថិត​ក្នុងភូមិ​គ្រញូង​សែន​ជ័យ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​។ សេចក្តីរាយការណ៍​ពី​ចំណុច​ខាងលើ​បាន​ឲ្យ​ដឹង​ថា ក្បួន​រថយន្ត​យី​ឌុ​ប​ទាំងនោះ​មាន​ចំនួន​១៦​គ្រឿង ផ្ទុក​ឈើ​ពេញ​ក្នុង​ទ្រុង​ទាំងអស់ ថែម​ទាំង​មាន​គ្រប​តង់​យ៉ាង​ជិត​ស្អាត​ផង​ដែរ​។

រថយន្ត​ទាំងនោះ ត្រូវ​បាន​គេ​លើក​ឡើង​ថា មាន​ទិស​ដៅ​ចេញពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ឈ្មោះ ប៊ិ​ញ​ហ្វឿ​ក ស្ថិត​ក្នុងភូមិ​ស្រែ​ខ្ទុ​ម ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី និង​បាន​បើក​សំដៅ​មក​ផ្លូវជាតិ​លេខ​៧៦ បម្រុង​ឆ្ពោះទៅ​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ ឬ​ច្រក​វ៉ា​លឺ ស្ថិត​ក្នុង​ទឹកដី​នៃ​ស្រុក​ស្នួល​ខេត្តក្រចេះ ដើម្បី​ទម្លាក់​ចូល​រោងចក្រ​ធ្វើ​សិប្បកម្ម​។ នៅ​វេលា​ម៉ោង​ប្រមាណ​ជា​១០​ព្រឹក​ថ្ងៃ​ដដែល គេ​ក៏​បានឃើញ​បុរស​វ័យ​កណ្តាល​ម្នាក់​ជិះ​រថយន្ត​VIGO​ពណ៌​ខ្មៅ មួយ​គ្រឿង ប្រគល់​ក្រដាស់​ឲ្យ​ក្រុម​រថយន្ត​ទាំងនោះ​។

នៅ​ពេល​នោះ​ហើយ ទើប​គេ​ដឹង​ថា ជា​ច្បាប់​PC​ដែល​មន្ត្រី​ជំនាញ ចេញ​ឲ្យ​រថយន្ត​ទាំងនោះ​ដឹក​ជ​ញ្ជួ​ន​ឈើ​ចេញពី​ក្រុមហ៊ុន​ខាងលើ​។ មិន​មាន​ប្រភព​ណា​ច្បាស់លាស់​ដែល​អាច​បញ្ជាក់​អំពី​បរិមាណ​ឈើ​ដែល​រថយន្ត​ទាំងនោះ​កំពុង​តែ​ដឹក​ជ​ញ្ជួ​ន​នោះ​ឡើយ​។ ប៉ុន្តែ​ប្រភព​ផ្លូវការ​មួយ​បាន​បង្ហើប​ថា រថយន្ត​ចំនួន​១៦​គ្រឿង​ខាងលើ ជា​កម្ម​សិទ្ធ​របស់​ឧកញ៉ា អ៊ឹ​ង ស៊ី​តាត​វិ​រៈ ហៅ​ឧកញ៉ា​ល័​ក្ខ ដែល​ដេញថ្លៃ​បាន​ពី​គណៈកម្មការ​ថ្នាក់​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ នូវ​ចំនួន​ឈើ​រាប់​ពាន់​ម៉ឺន​ម៉ែ​ត​គូប​ដែល​ស្តុក​ក្នុង​ក្រុមហ៊ុន​មួយ​ចំនួន​ក្នុង​ខេត្តមណ្ឌលគិរី កាលពី​ជាង​១០​ខែ​មុន តែ​ទើប​ដេញថ្លៃ​បាន និង​ធ្វើការ​ដឹក​ជ​ញ្ជួ​ន​ចេញ​។

ឈើ​ដែល​កំពុង​ដឹក​ជ​ញ្ជួ​ន​ចេញ ឆ្ពោះទៅ​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ​នេះ​ផង​ដែរ មានការ​អះអាង​ថា មួយ​ចំនួន​តិច​គឺ​រក្សា​ទុក​ក្នុង​រោងចក្រ​កែ​ច្នៃ ប៉ុន្តែ​មួយ​ផ្នែក​ធំ​នោះ គឺ​គេ​ជ​ញ្ជួ​ន​ចេញ​ទៅ​ប្រទេស​វៀតណាម លក់​ឲ្យ​ទៅ​ថៅកែ​យួន​ឈ្មោះ​យាយជី​។ ពាក់ព័ន្ធ​នឹង​ការ​ដឹក​ជ​ញ្ជួ​ន និង​ច្បាប់​ខាងលើ មេការ​របស់​ឧកញ៉ា​ល័​ក្ខ ឈ្មោះ​ហឿ​ន អ្នកកាសែត​មិន​អាច​សុំ​ការ បញ្ជាក់​ណាមួយ​ពី​លោក​បាន​នោះ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​០២​ខែធ្នូ​នេះ​។ ជាមួយ​គ្នា​នោះ​លោក វង្ស សុក​សេរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី ឲ្យ​ដឹង​ថា ឈើ​ដែល​គេ​កំពុង​ដឹក​ជ​ញ្ជួ​ន​នោះ ជា​ឈើ​ស្របច្បាប់​ដែល​គេ​បាន​ដេញថ្លៃ​ពី​គណៈកម្មការ​ថ្នាក់​ជាតិ ចំណែក​រថយន្ត​ឈប់​ចត​នោះ គ្រាន់តែ​គេ​ឈប់​រង​ចាំ​យក​ក្រដាស់​ច្បាប់​PC តែ​ប៉ុណ្ណោះ​។

ដោយ​មានការ​ងឿងឆ្ងល់​ប្រជាពលរដ្ឋ​បាន​លើក​ជា​សំណួរ​ថា តើ​ច្បាប់​ដែល​ជំនាញ​ចេញ​ឲ្យ​រថយន្ត​ដឹកឈើ​នោះ ហេតុ​អ្វី​មិន​ប្រគល់​ឲ្យ​ពេល​វាស់វែង​ក្នុង​ក្រុមហ៊ុន ចាំបាច់​អ្វី​លើកដាក់ ដឹក​រួច ទើប​កាន់​PC​រត់​តាម​រថយន្ត​ដឹកឈើ​បែប​នោះ​ទៅ​វិញ​។ នៅ​មិន​ទាន់​ទ​ទូល​បានការ​អះអាង​អំពី​ការ​ពាក់ព័ន្ធ និង​ការ​ដេញថ្លៃ​ឈើ តើ​មាន​បរិមាណ​ប៉ុន្មាន​ម៉ែ​ត​គូប ប្រើ​ពេល​ដឹក​ជ​ញ្ជួ​ន​រយៈពេល​ប៉ុន្មាន​ថ្ងៃ ពី​សំណាក់​មន្ត្រី​ជំនាញ​នៅឡើយ​ទេ​៕