ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួច​ម៉ូតូ​ ជួប​សំណាងអាក្រក់​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​ ជនសង្ស័យ​​ម្នាក់ ​ត្រូវ​​ប្រជាពលរដ្ឋ​នាំ​គ្នា​​ចាប់​​វាយ​យ៉ាង​ចាស់ដៃ​ ទើប​ប្រគល់ឱ្យ​​នគរបាល​ប៉ុស្តិ៍​គីឡូ​ម៉ែត​​លេខ​៦ បន្ទាប់​ពីជននេះ​លួច​ម៉ូតូ​គេ តែ​ត្រូវ​​ម្ចាស់​​ទាន់​ស្រែក​​ឆោឡោ​ផ្អើល ។

ហេតុការណ៍​ដេញចាប់​​​ជនសង្ស័យ កើតឡើងកាលពី​វេលា​ម៉ោង០៧ និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​០២ ​ធ្នូ ស្ថិត​​នៅ​ចំណុច​មុខ​ផ្ទះ​លេខ  ៦៤៤ លើផ្លូវ​បេតុង​ក្រុម​ទី​៥ ភូមិ​ក្រោលគោ  សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ​ ។

ជនសង្ស័យ​​ឈ្មោះស្ងួន វុ​ទ្ធី ​​អាយុ​២៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​បន្ទប់​ជួល​ក្រុម​ទី​៤ ក្នុង​ភូមិ​បឹង​សាឡា​ង ​សង្កាត់​ប្ញ​ស្សី​កែវ​ខណ្ឌប្ញ​ស្សី​កែវ​ ។ ​​រីឯម្ចាស់​ម៉ូតូ​ឈ្មោះ​ស្រី ឆេ​ង​ហួ​ន ​ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជាអ្នក​លក់ដូរ​ ស្នាក់​ផ្ទះ​លេខ​644 ​ក្រុម​ទី​៥​ ក្នុងភូមិ​ក្រោលគោ​ សង្កាត់​គីឡូ​ម៉ែ​ត​លេខ​៦ ​ខណ្ឌ​ប្ញ​​ស្សី​កែវ​ ។

តាម​សមត្ថកិច្ច​​ឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ​ម្ចាស់​បាន​​ទុក​ម៉ូតូ​នៅ​មុខ​ផ្ទះ ​ហើយ​​ដើរ​ចូល​ទៅក្នុងផ្ទះ​​ ដោយ​​ជាប់រវល់លាងចាន ។មួយ​សន្ទុះ​ក្រោយមក ​​ជនសង្ស័យ​ដើរមក​ជិត​ម៉ូតូ​ ធ្វើ​សកម្មភាព​លួច​យក​បណ្តើរ​ចេញ ​។ ខណៈ​នោះ ​ត្រូវ​ម្ចាស់​រត់​ចេញ​​មក ​ស្រែក​ឆោ
ឡោ​ បង្ក​​ការ​ភ្ញាក់ផ្អើល​តែម្តង ។